ប្រភពផ្លូវការពីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានឱ្យដឹងថា ការចុះផ្សាយរបស់ថៃចំពោះការរឹបអូសបានសត្វព្រៃចំនួន ៥ ក្បាលក្នុងកាស៊ីណូថ្មដាមួយកន្លែង ក្នុងខេត្តពោធិ៍សាត់គឺជាព័ត៌មានក្លែងក្លាយ ខណៈនេះជាព័ត៌មានចាស់ដែលបានកើតឡើងនៅប្រទេសថៃ។

នាថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៥ ព្រឹកមិញនេះថៃបានយកព័ត៌មានចាស់ដែលបានកើតឡើងនៅក្នុងប្រទេសរបស់ខ្លួនមកក្លែងបន្លំជាព័ត៌មានថ្មី ដើម្បីបោកប្រាស់ភ្នែករបស់មហាជនដោយបានសរសេររៀបរាប់ថា៖ «យោធាថៃ បានរឹបអូសសត្វព្រៃចំនួនប្រាំក្បាលចេញពីកាស៊ីណូថ្មដាមួយកន្លែង ក្នុងខេត្តពោធិ៍សាត់ ទៅកាន់ប្រទេសថៃ បន្ទាប់ពីយោធាថៃបានចាប់ផ្តើមវាយប្រហារតាំងពីថ្ងៃទី៧ ខែធ្នូ រហូតដល់ពេលនេះស្រោចចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ សត្វព្រៃទាំង៥ក្បាលនេះ ត្រូវបានកំណត់អត្តសញ្ញាណថាជាសត្វតោឈ្មោលមួយគូ និងខ្លាឃ្មុំខ្មៅពីរក្បាល និងខ្លាឃ្មុំខ្មៅអាស៊ីមួយក្បាល។ យោងតាមផែនការរបស់ថៃ បានបញ្ជាក់ថាខ្លាឃ្មុំបីក្បាលនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលបង្កាត់ពូជសត្វព្រៃនៅខេត្តឈុនបុរី ខណៈដែលសត្វតោពីរក្បាលនឹងត្រូវផ្ទេរទៅកាន់កន្លែងនានានៅខេត្តរ៉ាចបុរី»។
ព័ត៌មានខាងលើគឺជាការលាបពណ៌ចំពោះ ឬបោកបញ្ឆោតតែប៉ុណ្ណោះ។ តាមរយៈការជូនដំណឹងផ្លូវការលើផេកផ្លូវការមន្ទីរបរិស្ថានខេត្តពោធិ៍សាត់មុននេះបានឱ្យដឹងថា ថៃបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីបង្ហាញថាខ្លួនជា អ្នកស្រលាញ់សត្វព្រៃ តែតាមពិតជាព័ត៌មានចាស់របស់ថៃកន្លងមក។
ក្រសួងបានឱ្យដឹងទៀតថា បច្ចុប្បន្នថៃកំពុងតែឈ្លានពានមកលើកម្ពុជា ដោយបានសម្លាប់មនុស្ស សត្វ និងធម្មជាតិរបស់ផែនដី គ្មានចិត្តមេត្តាជាមនុស្សទេ។ ដូចនេះសូមមហាជនកុំចែកចាយព័ត៍មានមិនពិត ដែលធ្វើអោយថៃមានឱកាសជាអ្នកមានចិត្តស្រលាញ់សត្វព្រៃ និងធម្មជាតិ ដូចអ្វីដែលបានសម្តែងនោះ៕




ប្រភព ៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់























Account
Security
Favourite Content