ទោះប្រើ​ទឹកអប់ថោកៗក៏ក្រអូបជាប់ក្លិនបានយូរដែរ ឲ្យតែដឹងតិចនិកទាំងនេះ

ទឹកអប់​ដែល​មាន​តម្លៃ​ថ្លៃ​មិន​ប្រាកដ​ថា​អាច​ជាប់​ក្លិន​បាន​យូរ​នោះ​ទេ ហើយ​ទឹកអប់​តម្លៃ​ថោក​ បែរ​ជា​អាច​នៅ​ក្រអូប​ច្រើន​ម៉ោង ប្រសិនបើ​វា​ប្រើ​នៅ​កន្លែង និង​ពេល​ពេល​ត្រឹមត្រូវ។ ខាងក្រោម​គឺជា​តិចនិក​​ទូទៅ​មួយ​ចំនួន ដែល​អ្នក​គួរតែ​ប្រើ ទើប​ក្លិនក្រអូប​ប្រចាំថ្ងៃ​ជាប់​បាន​យូរ។

កុំ​ប្រើ​ទឹកអប់​ចម្រុះ​ចូល​គ្នា

កុំ​ផ្សំ​ចម្រុះ​ម៉ាក និង​ក្លិន​ទឹក​អប់ ប្រសិន​បើ​យើង​បាញ់​ទឹកអប់​សាក​នៅ​កន្លែង​តែ​មួយ ក៏​ប៉ុន្តែ​ម៉ាក​ផ្សេង​ៗ​គ្នា​ វា​ទៅ​ជា​ក្លិន​អាក្រក់​វិញ។ មួយ​វិញ​ទៀត​កុំ​ប្រើ​ទឹកអប់​នៅ​កន្លែង​ដែល​លាប​គ្រឿង​សម្អាង​រួច​ហើយ។ ម៉្យាង​វិញ​ទៀត​ប្រសិនបើ​ទៅ​ទិញ​គេ​មាន​របស់​ឲ្យ​សាក ក៏​មិន​ត្រូវ​បាញ់​ទឹក​អប់​ម៉ាក​តែ​មួយ ក្លិន និង​ពណ៌​ផ្សេង​គ្នា លើ​ក​ដៃ ឬ​ស្បែក​យើង​ដែរ។

២- ទឹកអប់​នីមួយ​ៗ​មាន​ពេល​វេលា​ប្រើ​ផ្សេង​ៗ​គ្នា

ការ​ប្រើ​ទឹកអប់​ឲ្យ​មាន​ក្លិន​ក្រអូប​បាន​យូរ ក៏​អាស្រ័យ​លើ​ពេល​វេលា​ត្រឹមត្រូវ​ដែរ។ ប្រសិនបើ​ពេល​ថ្ងៃ ត្រូវ​ប្រើ​ទឹកអប់​ដែល​មាន​ក្លិន​ស្រាល ហើយ​ពេល​យប់ ពេល​ទៅ​ជប់​លៀង អ្នក​អាច​ប្រើ​ទឹកអប់​មាន​ក្លិន​ក្រអូប​ខ្លាំង។

៣- ប្រភេទកំណាត់ខោអាវគួរ​បាញ់​ទឹកអប់​លើ​

វា​ជា​បញ្ហា​ដ៏​ធំ​មួយ​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​គ្រប់រូប ថា​តើ​ត្រូវ​ប្រើ​ទឹកអប់​លើ​ស្បែក ឬ​សម្លៀកបំពាក់។ ចម្លើយស្បែកក៏បាន ខោអាវក៏បាន តែ​បើបាញ់លើខោអាវទាល់តែជាកំណាត់​ដូចជា​ កំណាត់រោម កប្បាស រោមចៀម គឺ​ល្អ​ណាស់​ក្នុង​ការ​រក្សា​ក្លិន​ទឹកអប់​ឲ្យ​ជាប់​បាន​យូរ។ អ្នក​ដែល​ចូលចិត្ត​ផ្លាស់ប្ដូរ​ក្លិន​ខ្លួន​ជាប្រចាំ មិន​គួរ​បាញ់​ទឹកអប់​លើ​សម្លៀកបំពាក់​ទេ ហើយ​គុណ​វិបត្តិ​មួយ​គឺ​ទឹកអប់​ខ្លះ​បាញ់​ទៅ​លើ​សម្លៀកបំពាក់​អាច​បន្សល់​ទុក​ស្នាម​ប្រឡាក់​នៅ​លើ​កំណាត់។

៤- បាញ់​នៅ​ស្បែក​រួច​កុំ​ត្រដុស

កំហុស​ទូទៅ​បំផុត​ដែល​មនុស្ស​គ្រប់គ្នា​ធ្វើ គឺ​ជូត​ទឹកអប់​របស់​ពួកគេ​បន្ទាប់ពី​បាញ់​វា។ ជាឧទាហរណ៍ ការ​ត្រដុស​ក​ដៃ​ចូល​គ្នា បន្ទាប់ពី​បាញ់​ទឹកអប់​នៅ​លើ​ក​ដៃ គឺ​មាន​ន័យ​ថា​អ្នក​កំពុង​បំផ្លាញ​ម៉ូលេគុល​នៃ​ក្លិន។

កន្លែង​ដែល​អ្នក​ត្រូវ​បាញ់​ទឹកអប់

នៅ​ពី​ក្រោយ​ត្រចៀក និង​កដៃ

នៅ​ជុំវិញ​តំបន់​នេះ សរសៃឈាម​នៅ​ជិត​ផ្ទៃ​ស្បែក ហើយ​សីតុណ្ហភាព​នឹង​ជួយ​ឲ្យ​ក្លិន​ក្រអូប។

ចំណាំ៖ មិន​គួរ​ប្រើ​ទឹកអប់​ដែល​មាន​ជាតិ​ប្រេង​នៅ​ក្នុង​តំបន់​នេះ​ទេ ព្រោះ​មាន​ក្រពេញ​ខ្លាញ់​ច្រើន​នៅ​ក្នុង​តំបន់​នេះ។

សក់

វា​គឺ​ជា​ការ​ពិត​ដែល​ល្បី​ថា​សក់​មាន​ទំនោរ​ជួយ​សន្សំសំចៃ​ក្លិន​ក្រអូប​នៅ​ទី​នោះ។ ប៉ុន្តែ​មាន​រឿង​មួយ​ចំនួន​ដែល​ត្រូវ​តែ​ដឹង៖ ទឹកអប់​ដែល​មាន​ជាតិ​អាល់កុល​នឹង​ធ្វើ​សក់​របស់​អ្នក​ស្ងួត។ ដូច្នេះ​កុំ​ប្រើ​ក្លិន​បែប​នេះ​ផ្ទាល់​លើ​សរសៃ​របស់​អ្នក។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​បាញ់​វា​លើ​ច្រាស​សិត​សក់ បន្ទាប់​មក​យក​ច្រាស​ទៅ​សិត​លើ​សក់។


ចំណាំ៖ ទឹកអប់​ដែល​ផ្សំ​ឡើង​ពី​ប្រេង និង​ទឹកអប់​ស្ងួត មិន​ស័ក្ដិសម​សម្រាប់​សក់​ទេ ដូច្នេះ​សូម​ចៀសវាង​ការ​ប្រភេទ​នេះ។

កញ្ចឹងក

តំបន់​នៅ​ខាង​ក្រោយ​ក គឺជា​តំបន់​ដ៏​មាន​ឥទ្ធិពល​បំផុត ដែល​រក្សា​ក្លិន​ក្រអូប​បាន​យូរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ