តារាល្បី មីយ៉ាន់ម៉ា លោក Paing Takhon ត្រូវបានដោះលែងពីពន្ធនាគារហើយ

រំឭកបកក្រោយទៅកាលពីឆ្នាំ ២០២១ តារាសម្ដែង និងម៉ូឌែលល្បីល្បាញរូបសង្ហាលោក Paing Takhon ត្រូវបានស្ថិតក្នុងបញ្ជីខ្មៅ និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ពីបទចូលរួមបាតុកម្មទ្រង់ទ្រាយធំ ញុះញង់ឱ្យមានចលាចល និងអំពើហិង្សាប្រឆាំងរដ្ឋាភិបាល។ មិនត្រឹមតែលោកម្នាក់ប៉ុណ្ណោះនោះទេ តារាមីយ៉ាន់ម៉ាប្រមាណជា ១២០ នាក់ផ្សេងទៀតក៏ស្ថិតក្នុងបញ្ជីខ្មៅផងដែរ។

នាព្រឹកថ្ងៃនេះ តាមរយៈសារព័ត៌មានប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថាតារាប្រុសរូបនេះត្រូវបានរដ្ឋាភិបាលសម្រេចដោះលែងឱ្យមានសេរីភាពហើយ។ ក្រៅពីតារាសម្ដែងវ័យ ២៥ ឆ្នាំនេះ តារាមីយ៉ាន់ម៉ាចំនួន ៥ រូបផ្សេងទៀតដូចជា Eaindra Kyaw Zin, Pyay Ti Oo, Lu Min, Wyne និង Win Min សុទ្ធតែត្រូវបានដោះលែងទាំងអស់។

រូបភាពរបស់លោកដែលបែកចេញក្នុងថ្ងៃនេះតាមរយៈវីដេអូខលបង្ហាញឱ្យឃើញថា លោកមិនមានបញ្ហាអ្វីឡើយគ្រាន់រាងស្គមជាងមុនបន្ដិចប៉ុន្ដែស្នាមញញឹមរបស់លោកបានបញ្ជាក់ឱ្យឃើញថាលោកពិតជារីករាយខ្លាំង។

បន្ទាប់ពីឮដំណឹងនេះ បណ្ដាអ្នកគាំទ្រជាច្រើនមិនថាតែក្នុងប្រទេស និងក្រៅប្រទេសសម្ដែងក្ដីរីករាយយ៉ាងខ្លាំង ដោយសារតែលោកជាបុគ្គលដ៏ល្អ និងក្លាហានម្នាក់ដើម្បីទាមទារសេរីភាពជូនជាតិ សុខចិត្តចេញតវ៉ាប្រឆាំងដោយមិនខ្លាចការស្លាប់ព្រមទាំងស៊ូទ្រាំលំបាកមិនត្អូញត្អែរឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១ យោធានៅមីយ៉ានម៉ា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងអ្នកនយោបាយស៊ីវិលច្រើនរូប។ មិនតែប៉ុណ្ណោះ ថែមទាំងបានប្រកាស់ដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ១ ឆ្នាំ និងសន្យាបោះឆ្នោតសាឡើងវិញនៅឆ្នាំថ្មីនេះ ជាហេតុធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ា និងតារាជួរមុខចេញប្រឆាំងធ្វើបាតុកម្មជួយជាតិរបស់ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ