ពិបាកគេងមែនអត់? ៧ គន្លឹះងាយៗនេះជួយឱ្យគេងលក់ស្រួលទល់ភ្លឺ

បញ្ហាគេងមិនលក់បានក្លាយជាបញ្ហាធំសម្រាប់មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ន។ ពេលខ្លះពួកគេបានពឹងផ្អែកលើអាហារបំប៉ន ឬថ្នាំដែលជួយឱ្យគេងលក់តែវានៅតែគ្មានបានផល។ ដូចនេះប្រសិនជាប្រើថ្នាំហើយនៅមិនទទួលបានប្រសិទ្ធភាព សាកពិនិត្យឥរិយាបថនៃការគេងវិញម្ដងមើល៎ដោយសារពេលខ្លះឥរិយាបថនៃការគេងគឺជាហេតុផលមួយបណ្ដាលឱ្យយើងពិបាកក្នុងការគេង។ ថ្ងៃនេះ AMS នឹងចែករំលែក tips ងាយៗទាំង ៧ ជូនប្រិយមិត្តដើម្បីជាជំនួយដល់ការគេង៖

១. ព្យាយាមកាត់បន្ថយការលេងទូរស័ព្ទមុនគេង៖ ជាទូទៅមនុស្សភាគច្រើនមានទម្លាប់លេងទូរស័ព្ទមុនពេលចូលគេង។ ក្រោយចំណាយពេលលើការលេង ឬសកម្មភាពផ្សេងៗបែបនេះមុនគេង វាអាចធ្វើឱ្យយើងរឹងភ្នែក និងមិនមានអារម្មណ៍ងងុយនោះទេដោយសារពន្លឺពណ៌ខៀវនៃអេក្រង់ទូរស័ព្ទនឹងបញ្ចេញមកត្រូវកែវភ្នែក។ នេះជាសកម្មភាពមួយដែលរារាំងដល់អរម៉ូនមេឡាតូនីនជាអរម៉ូនជួយគ្រប់គ្រងដំណេករបស់យើង។

២. កុំធ្វើសកម្មភាពខ្លាំងៗមុនចូលគេង៖ មានមនុស្សមួយចំនួនជាពិសេសមនុស្សប្រុសបានជ្រើសរើសយកការហាត់ប្រាណមុនពេលចូលគេងដើម្បីបន្ធូរភាពតានតឹង។ ប៉ុន្តែការធ្វើលំហាត់ប្រាណធ្ងន់បែបនេះបែរជាធ្វើឱ្យរាងកាយនឿយហត់ជ្រុលរហូតមិនអាចគេងលក់ទៅវិញ។ ដោយជម្រើសនៃការបន្ធូរភាពតានតឹងមានច្រើន ដូចនេះយើងគួរតែជ្រើសរើសយកវិធីណាមួយដែលត្រឹមត្រូវនឹងមិនប៉ះពាល់ដល់ដំណេក។

៣. ហាមផឹកតែ កាហ្វេ គ្រឿងស្រវឹង និងជក់បារីមុនពេលគេង៖ អ្នកជំនាញជាច្រើនបានផ្ដល់យោបល់ឱ្យជៀសវាងការផឹកភេសជ្ជៈដូចជាតែ​ កាហ្វេ គ្រឿងស្រវឹង និងការជក់បារី ៦ ម៉ោងមុនពេលគេងដោយសារជាតិកាហ្វេអ៊ីន ជាតិអាល់កុល ក៏ដូចជាសារធាតុញៀននៅក្នុងបារីនឹងធ្វើឱ្យយើងស្វាងហើយមិនមានអារម្មណ៍ងងុយឡើយ។

៤. ព្យាយាមកាត់បន្ថយស្រ្តេស៖ នៅពេលយើងគេងទាំងមានទុក្ខកង្វល់ ឬភាពតានតឹងនឹងមិនធ្វើឱ្យយើងគេងបានស្កប់ស្កល់នោះទេ។ វាកាន់តែធ្ចើឱ្យយើងមានអារម្មណ៍រវើរវាយ និងយល់សប្ដិច្រើនទៅវិញ។ ក្រោយក្រោកឡើងយើងនឹងមានអារម្មណ៍វិលមុខហើយមិនមានកម្លាំងកំហែងក្នុងខ្លួនឡើយ។

៥. រៀបចំបន្ទប់ឱ្យមានបរិយាកាសផាសុកភាព៖ ការរៀបចំបន្ទប់គេងឱ្យមានបរិយាកាសផាសុកភាពគឺជាកត្តាសំខាន់បំផុតក្នុងការគេង។ នៅពេលយើងគេងក្នុងបន្ទប់មួយមានភ្លើងស្រទន់ ឬងងឹតរួមជាមួយនឹងសីតុណ្ហភាពត្រជាក់ក៏ដូចជាក្លិននៃទៀនក្រអូបដែលអាចជួយបន្ធូរភាពតានតឹងនឹងធ្វើឱ្យយើងគេងបានលក់យ៉ាងស្កប់ស្កល់។

៦. កុំគេងពេលថ្ងៃច្រើន៖ នៅពេលយើងចំណាយពេលគេងថ្ងៃច្រើនពេក វានឹងធ្វើឱ្យយើងស្វាងងងុយនៅពេលយប់។ ដូចនេះប្រសិនបើមានអារម្មណ៍ងងុយនៅពេលថ្ងៃ យើងអាចសម្រាកបានក្នុងរយៈពេលមិនលើសពី ២០ ទៅ ៣០ នាទីគ្រប់គ្រាន់ហើយ។

៧. ហាត់ប្រាណ​ឱ្យបានទៀងទាត់៖ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ក៏ជាវិធីដែលអាចជួយបន្ធូរភាពតានតឹង និងស្មុគស្មាញបានមួយផ្នែកដែរ។ នៅពេលយើងមិនសូវមានភាពតានតឹង វានឹងធ្វើឱ្យយើងងាយស្រួលគេងនិងគេងបានយ៉ាងស្កប់ស្កល់។ ប៉ុន្តែជៀសវាងដាច់ខាតកុំហាត់ប្រាណធ្ងន់ៗមុនពេលគេង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *