ប្លែកពីគេពិតមែន! ហាងកាហ្វេទាំងនេះ ឆ្ងាយរាប់រយគីឡូ តែទាក់ចិត្តមនុស្សម្នាទៅ

មិន​ត្រឹមតែ​ទាក់​ចិត្ត​អ្នក​នៅ​ជិត​ៗ​ទេ សូម្បី​តែ​អ្នក​នៅ​ឆ្ងាយ ត្រូវ​ធ្វើ​ដំណើរ​ច្រើន​គីឡូ ក៏​ជាប់​ចិត្ត​នឹង​ហាង​កាហ្វេ ៣ កន្លែង​នេះ​ដែរ ដោយសារ​មាន​ការ​តុបតែង​ប្លែក​ដាច់​ពី​គេ ពិសេស​នៅ​ទីតាំង​ដ៏​សែន​ស្រស់​ត្រកាល​គួរ​ជា​ទី​លំហែ​ចិត្ត​​រំសាយ​អារម្មណ៍​ពិត​ៗ។ និយាយ​ទៅ​គ្រាន់តែ​ចេញ​រូប​ថត hightlight មិន​ទាន់​បើក​ជា​ផ្លូវការ​ផង ក៏​មាន​អ្នក​ចាប់​អារម្មណ៍​ខ្លាំង ហើយ​ប៉ង​ប្រាថ្នា​ទៅ​ទី​នោះ​គ្រប់​ៗ​គ្នា​ទៅ​ហើយ។

ភ្នំកាហ្វេ Phnom Coffee (ខេត្តពោធិ៍សាត់)

Chill នៅ​តំបន់​ភ្នំ! លក្ខណៈ​ថា…អង្គុយ​ផឹក​កាហ្វេ ក្លែម​ទេសភាព​ភ្នំ ១៥០០ គយគន់​ភាព​ស្រស់​អស្ចារ្យ​នៃ​សម្រស់​ធម្មជាតិ គយគន់​មិន​ចេះ​ជិនណាយ។ ពេល​ទៅ​ទី​នោះ គួរតែ​ត្រៀម​សម្លៀកបំពាក់​បែប Camping ឬ​ក៏ Picnic អ៊ីចឹង ដឹង​តែ​ថត​រូប​បាន​ស្អាត​ៗ​ច្រើន​ណាស់។

ទីតាំង ៖https://goo.gl/maps/uHZcUQCH6vpCUbis8

កាហ្វេជ្រុង​ស្រែ by The Square Coffee & Tea (ក្រុងភ្នំពេញ)

នៅ​ក្បែរ​ៗ​រាជធានី​ភ្នំពេញ​ទេ! តែ​ទីនេះ ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ទីក្រុង​ដែល​ចង់​កាត់​ស្រ្តេស​នៅ​ទីវាល​ស្រឡះ​មុខ​ស្រឡះ​មាត់ ហើយ​ក៏​ជា​កន្លែង​ពិសេស​សម្រាប់​អ្នក​នឹក​ក្លិន​ស្រូវ នឹក​ទិដ្ឋភាព​នៅ​វាលស្រែ​ផង​ដែរ មើល​ទៅ ពិតជា​ស្រស់ស្រាយ​មែនទែន!

ទីតាំង ៖https://goo.gl/maps/siRp6io1WhvjEy427

Brown Coffee (Sea view)

Brown មិន​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ តែ​សាខា​ថ្មី​នៅ​ឆ្នេរ​អូត្រេះ​នេះ រឹតតែ​ពិសេស។ គ្រប់​ជ្រុងជ្រោយ ទាំង​ក្នុង និង​ក្រៅ សុទ្ធ​តែ​មាន​ប្លង់​ថត​ស្អាត​ៗ ជាប់​នឹង​មាត់​ឆ្នេរ​ដ៏​ស្រស់​ស្អាត៕

ទីតាំង ៖https://goo.gl/maps/YcuZW3xoTjjR24maA



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន