ពេលស្បែករលាកនឹងកម្ដៅថ្ងៃអាចសាក ៥ វីធីនេះបាន

ដោយសារ​ខែ​នេះ​ស្ថិត​នៅ​ក្នុង​រដូវ​ក្ដៅទើប​មនុស្ស​ភាគច្រើន​បានប្រើឡេ​ការពារ​​កម្ដៅ​ថ្ងៃជៀសវាងពី​ការ​រលាក​ពី​ព្រះអាទិត្យ។ ប៉ុន្តែ​ពេល​ខ្លះ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ទាំង​នេះ​ក៏​មិន​ប្រាកដ​ថា​អាច​ទប់ទល់​ជាមួយ​នឹង​កម្ដៅ​បាន​យូរ​ដែរ រហូត​ឈាន​ដល់​ការ​រលាក​ស្បែក​ថែម​ទៀត​ផង។ ចុះ​បើ​ពេល​រលាក​ស្បែក​ជាមួយ​កម្ដៅ​ថ្ងៃ គួរ​ធ្វើ​យ៉ាង​ណា​ខ្លះ​ទើប​បាន​ធូរ​ស្បើយ?

១. យកកន្សែងត្រជាក់គ្របពីលើ

នៅពេលចាប់ផ្ដើមដឹងថាស្បែកមានការឈឺចាប់ដោយសារកម្ដៅថ្ងៃហើយ ចាំបាច់ត្រូវប្រញាប់ចូលទៅជ្រកម្លប់ ឬកន្លែងណាមួយ ហើយប្រើកន្សែងជ្រលក់ជាមួយនឹងទឹកត្រជាក់ហើយគ្របពីលើស្បែកដែលទទួលរងការរលាកនោះ។ ក្នុងករណីបើមិនមានទឹកត្រជាក់ទេ អាចប្រើទឹកធម្មតាក៏បាន។ វានឹងល្អបំផុតប្រសិនបើអ្នកអាចទៅផ្ទះ ឬកន្លែងស្នាក់នៅហើយមុជទឹក។ ការយកកន្សែងត្រជាក់គ្របលើខ្លួន ឬមុជទឹកនោះអាចជួយកាត់បន្ថយ​កម្ដៅបានច្រើន។ ក្នុងករណីដែលមិនមានកន្សែងត្រជាក់នោះទេ អាចប្រើទឹកកកជំនួសសិនក៏បានដែរ។

២. លាបក្រែមផ្ដល់សំណើម

ក្រោយគ្របកន្សែងលើស្បែកឱ្យបានធូរកម្ដៅបន្តិចហើយ ជំហានបន្ទាប់គឺត្រូវលាបក្រែមផ្ដល់ពីលើស្បែក។ វាអាចជាក្រែមណាមួយដែលមានមុខងារផ្ដល់សំណើម ហើយត្រជាក់ ហើយវានឹងល្អបំផុតប្រសិនបើប្រិយមិត្តមានជែល aloe vera។ ការប្រើប្រាស់ក្រែមផ្ដល់សំណើម ឬជែល aloe vera បែបនេះគឺដើម្បីជួយសម្រាលភាពឈឺចាប់ដែលបង្កមកពីការរលាក។ ក្រោយលាបហើយត្រូវព្យាយាមកុំឱ្យស្បែកប៉ះជាមួយនឹងកម្ដៅថ្ងៃម្ដង។

៣. ផឹកទឹក

ក្រោយលាបជែល ឬក្រែមផ្ដល់សំណើមហើយត្រូវផឹកទឹកឱ្យច្រើនតាមដែលអាចធ្វើបាន។ ដោយសារស្បែកបានបាត់បង់ជាតិទឹកទើបបណ្ដាលឱ្យស្ងួតហើយងាយរងនឹងការរលាកពីពន្លឺព្រះអាទិត្យដូចនេះ។ លើសពីនេះទៀត ការផឹកទឹកឱ្យបានច្រើនមិនត្រឹមតែបន្ថែមជាតិទឹក និងសំណើមដល់រាងកាយតែប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យស្បែកឆាប់សះស្បើយពីការរលាកក៏ដូចជាក្រហមបានទៀតផង។​

៤. ប្រយ័ត្នជាមួយនឹងការឡើងពងបែក

ក្នុងករណីស្រាលវាអាចត្រឹមតែមានស្នាមក្រហមនៅត្រង់កន្លែងរលាកនោះត្រឹមរយៈពេលមួយសប្ដាហ៍តែប៉ុណ្ណោះ ហើយស្បែកនឹងចាប់ផ្ដើមប្រែមកធម្មតាវិញដោយខ្លួនឯង។ ក្នុងករណីដែលស្បែករងការរលាកខ្លាំងវានឹងឡើងពងបែកនៅលើនោះ ប៉ុន្តែហាមប៉ះ ឬញិចវាដោយខ្លួន​ឯង។ បើសិនជាសង្កេតឃើញថាមានសភាពបែបនេះចាំបាច់ត្រូវតែទៅពេទ្យ ឬគ្លីនិកណាមួយដើម្បីពិគ្រោះជាមួយអ្នកជំនាញជៀសវាងការឆ្លងមេរោគចូលមុខរបួស។

៥. ជួបជាមួយគ្រូពេទ្យជំនាញ

សូមកុំគិតថាវាគ្រាន់តែបញ្ហារលាកតូចតាចព្រោះក្នុងករណីខ្លះវាអាចមានការឈឺចាប់ខ្លាំងនៅត្រង់កន្លែងរលាក ដូចនេះចាំបាច់ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ព្រោះយើងប្រហែលជាត្រូវបានមេរោគឆ្លងចូលកន្លែងនោះហើយ ដើម្បីជៀសវាងការរលាក ឬបញ្ហាខ្លាំងជាងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ