មូលហេតុទាំង ៥ នេះហើយដែលគេតែងតែចាក់ចម្រៀងនៅក្នុងហាង

ក្រៅពីគុណភាពនៃអាហារ និងសេវាកម្មហើយ តន្រ្ដីក៏បានដើរតួជាអ្នកទាក់ទាញអតិថិជនដែរដោយសារវាអាចជួយឱ្យអតិថិជនបន្ធូរភាពតានតឹងក៏ដូចជាបណ្ដែតអារម្មណ៍តាមចម្រៀង។ ជារឿងធម្មតាហើយនៅពេលយើងទៅញ៉ាំអី ឬទៅទិញអីវ៉ាន់នៅហាងណាមួយ គេតែងតែចាក់ចម្រៀងតិចៗសម្រាប់កំដរភ្ញៀវ។ បន្ថែមពីលើការកំដរភ្ញៀវ មូលហេតុទាំង ៥ ខាងក្រោមនេះហើយដែលយើងតែងតែឮគេចាក់ចម្រៀងនៅតាមហាង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១. បង្កបរិយាកាសក្នុងហាង

ក្នុងពេលដែលការប្រកួតប្រជែងនៃ e-commerce កាន់តែខ្លាំង គុណភាពនៃការបញ្ជាទិញក៏បាននិងកំពុងតែក្លាយជាចំណុចសំខាន់សម្រាប់វិស័យជំនួញដែរ។ តាមការស្រាវជ្រាវបានបង្ហាញថាតន្រ្តីបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសក្នុងហាងដល់អតិថិជន ខណៈបុគ្គលិកដែលបម្រើការក្នុងហាងជឿជាក់ថាប្រសិនបើពួកគេចាក់ចម្រៀងខុស ឬមិនបានចាក់សម្រៀងនោះទេ ហាងនឹងខាតបង់ចំណូលជាមិនខាន។ លើសពីនេះទៀត ការជ្រើសរើសប្រភេទចម្រៀងក៏ជាចំនុចដែលគួរយកចិត្តទុកដាក់ផងដែរ។  

២. អតិថិជនមានឯកជនភាព

ក្រៅពីបង្កបរិយាកាសក្នុងហាងឱ្យកាន់តែល្អហើយ តន្រ្តីក៏អាចធ្វើឱ្យអិថិជនមានអារម្មណ៍ថាខ្លួននៅកន្លែងមួយដែលមានភាពផ្ទាល់ខ្លួនផងដែរ។ នៅពេលពួកគេមានភាពផ្ទាល់ខ្លួន គេអាចមានពេលដើរមើលទំនិញក្នុងហាងកាន់តែច្រើនថែមទាំងអាចណែនាំទំនិញទាំងនោះទៅក្រុមគ្រួសារក៏ដូចជាមិត្ត័ភក្ដិរបស់គេផងដែរ។

៣. កំណត់ល្បឿននៃការទិញ

ចង្វាក់ និងល្បឿននៃតន្រ្ដីក៏អាចជាផលប៉ះពាល់នៃលំហូរអតិថិជនដែរ។ ការជ្រើសរើសតន្រ្តីដ៏ឆ្លាតវៃគឺចាំបាច់ត្រូវតែគិតពីគោលដៅនៃការលក់ និងពេលវេលានៃការចាក់ផងដែរ។ ឧទាហរណ៍ នៅក្នុងហាងដែលមានបរិយាកាសបែបរ៉ូមែនទិកអាចជ្រើសរើសប្រភេទតន្រ្តី Jazz ជាដើម។ ប៉ុន្តែប្រសិនជ្រើសរើសតន្រ្តីបែប Rock ឬញាក់ខ្លាំងវាអាចធ្វើឱ្យអតិថិជនបាត់បង់អារម្មណ៍ក្នុងការទំនិញក៏ថាបាន។

៤. អតិថិជនទិញកាន់តែច្រើន

ក្នុងការសិក្សាឆ្នាំ ២០០៥ បានបង្ហាញថាមនុស្សនឹងចំណាយកាន់តែច្រើននៅពេលពួកគេបានស្ដាប់តន្រ្តីណាមួយដែលត្រូវជាមួយអារម្មណ៍គេពេលនោះ។ ការស្រាវជ្រាវមួយទៀតដែលបានចេញផ្សាយក្នុងកាសែត Nature ឆ្នាំ ១៩៩៧ បានបង្ហាញការប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារដោយយកឥទ្ធិពលនៃតន្រ្តីដើម្បីទាក់ទាញអតិថិជន។ ម្ចាស់ហាងផ្ទាល់បានលើកឡើងថាស្រាក្នុងហាងរបស់ពួកគេបានលក់ដាច់ជាងថ្ងៃធម្មតាដែលពួកគេមិនទាន់បានប្រើប្រាស់តន្ត្រី។ ចំនុចត្រូវចងចាំមួយទៀតសម្រាប់ហាងលក់ទំនិញថ្លៃៗគឺគួរតែប្រើប្រាស់នូវតន្រ្តីបែបបុរាណដោយសារគុណភាព និងភាពស្រស់របស់តន្រ្តីប្រភេទនេះអាចធ្វើឱ្យអតិថិជនកាន់តែមានអារម្មណ៍ថ្លៃថ្នូរ។

៥. បង្កើនផលិតភាពបុគ្គលិក

ការប្រើប្រាស់តន្ត្រីនៅក្នុងហាងមិនត្រឹមតែអាចជួយទាក់ទាញអតិថិជនប៉ុណ្ណោះទេ តែវាក៏អាចជួយបង្កើនផលិតភាពរបស់បុគ្គលិកឱ្យកាន់តែខ្ពស់ជាងមុនផងដែរ។ តាមការស្រាវជ្រាវឆ្នាំ ២០១៣ ដោយ DJS បានបង្ហាញថា ៧៧% នៃអ្នកជំនួញបានឯកភាពថាតន្រ្តីពិតជាអាចធ្វើឱ្យបុគ្គលិករបស់ពួកគេមានផលិតភាពខ្ពស់ជាងមុនដោយសារវាអាចធ្វើឱ្យបុគ្គលិកមានទំនោរធ្វើការលឿនជាងមុន និងមានប្រសិទ្ធភាពការងារជាងមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ