បន្លែផ្លែឈើទាំង ៥ ជួយកាត់បន្ថយជាតិខ្លាញ់និងកូឡេស្តេរ៉ូលក្នុងឈាម

បច្ចុប្បន្ននេះមានមនុស្សជាច្រើនកំពុងប្រឈមជាមួយនឹងជំងឺកាចៗសាហាវដោយសារកត្តាចំណីអាហារនិងតម្រូវការជីវភាពហើយពួកគេមិនសូវមានពេលថែរក្សាសុខភាពខ្លួនឯងនោះទេ។ ជាពិសេសគឺការលើសជាតិខ្លាញ់ក្នុងឈាមតែម្ដងដែលមនុស្សស្ទើរតែទាំងអស់កំពុងប្រឈមមុខជាមួយហើយវានឹងវិវត្តទៅជាជំងឺលើសជាតិខ្លាញ់ ឬសរសៃឈាមបេះដូងជាដើម។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាមិនចង់ប្រឈមមុខជាមួយការលើសជាតិខ្លាញ់ក្នុងឈាម ឧស្សាហ៍ញ៉ាំបន្លែផ្លែឈើទាំង ៥ មុខខាងក្រោមនេះ៖

១. ផ្លែទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរគឺជាប្រភពនៃ polyphenols ដែលត្រូវបានគេស្គាល់ថាជាសារធាតុជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជួយបង្កើនខ្លាញ់ល្អក៏ដូចជាកូឡេស្តេរ៉ូលល្អក្នុងរាងកាយផងដែរ។ លើសពីនេះទៀត ការទទួលទានផ្លែទំពាំងបាយជូរអាចជួយកាត់បន្ថយខ្លាញ់អាក្រក់ចេញរាងកាយ និងកាត់បន្ថយហានិភ័យនៃការកើតជំងឺលើសឈាមថែមទៀតផង។​

២. ក្រុមបន្លែ Cruciferous vegetables

ក្រុមបន្លែ Cruciferous vegetables មានដូចជាផ្កាខាត់ណាខៀវ ផ្កាខាត់ណាស ស្ពៃក្ដោប និងបន្លែច្រើនមុខទៀតត្រូវបានគេបង្ហាញថាជាក្រុមបន្លែអាចជួយកាត់បន្ថយបញ្ហាមេតាប៉ូលីសដែលបង្កទៅជាការធាត់។ ក្នុងក្រុមបន្លែមួយនេះក៏អាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីនិងកាត់បន្ថយការរលាកបានផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយកម្រិតជាតិស្ករ និងជាតិខ្លាញ់ក្នុងឈាមដែលអាចវិវត្តទៅជាជំងឺលើសឈាមបានទៀតផង។

៣. ខ្ទឹមស

ខ្ទឹមសមានគុណសម្បត្តិអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងរោគសញ្ញានៃជម្ងឺមួយចំនួនដូចជាជម្ងឺលើសឈាម ជំងឺទឺកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងជាដើម។ លើសពីនេះទៀត ខ្ទឹមសក៏អាចប្រឆាំងនឹងបាក់តេរីមិនល្អក្នុងខ្លួន ក៏ដូចជាកាត់បន្ថយហានិភ័យនិងអត្រានៃការកើតជំងឺមហារីកផងដែរ។

៤. ខ្ទឹមបារាំង

មិនសូវខុសគ្នាខ្លាំងពីបន្លែផ្លែឈើទាំង ៣ ខាងលើប៉ុន្មាននោះទេដោយខ្ទឹមបារាំងក៏ជាបន្លែមួយប្រភេទដែលអ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំឱ្យទទួលទានផងដែរ។ គុណសម្បត្តិនៃខ្ទឹមបារាំងមិនត្រឹមតែជួយទប់ទល់ជាមួយនឹងការឡើងសម្ពាធឈាមប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្ថយការរលាក និងកម្រិតជាតិខ្លាញ់ក្នុងឈាមបានទៀតផង។

៥. ម្សៅឈើអែម

គុណសម្បត្តិរបស់ម្សៅឈើអែមមិនតែអាចយកមកធ្វើជាគ្រឿងផ្សំក្នុងអាហារនោះទេ វាថែមទាំងអាចជួយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អឱ្យរាងកាយ និងកាត់បន្ថយជាតិខ្លាញ់ចេញពីក្នុងឈាមបានទៀតផង។ លើសពីនេះទៀត ក្នុងម្សៅឈើអែមក៏មានសារធាតុដែលអាចប្រឆាំងនឹងបាក់តេរី សម្រួលដល់ពោះវៀន គ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមទឹកផ្អែមប្រភេទទី ២ ផងដែរ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន