Sunscreen ទាំង ៥ ដែលល្អបំផុតសម្រាប់ស្បែកមុខខ្លាញ់

យើងប្រាកដជាបានដឹងហើយថាកម្ដៅថ្ងៃក្នុងពេលបច្ចុប្បន្នអាចធ្វើឱ្យស្បែកមនុស្សឆាប់រងការរលាក ជំងឺមហារីកស្បែក និងកើតបញ្ហាផ្សេងៗទៀតខ្លាំងណាស់ ជាពិសេសគឺស្បែកមុខតែម្ដង។ ហើយឡេការពារកម្ដៅថ្ងៃ ឬ sunscreen​ ត្រូវបានគេរាប់បញ្ចូលជាផ្នែកសំខាន់មួយមិនអាចខ្វះបានក្នុងការថែរក្សាស្បែកមុខដែលគេហៅថាជា skin care routine។ សម្រាប់ឡេការពារកម្ដៅថ្ងៃនេះផងដែរក៏មានច្រើនតម្រូវទៅតាមស្បែកមុខដូចជាស្បែកមុខខ្លាញ់ ស្បែកមុខស្ងួត និងស្បែកមុខចម្រុះដែលងាយរោល ឬងាយឡើងមុន។ ថ្ងៃនេះ AMS នឹងចែករំលែកពី sunscreen ទាំង ៥ ដែលល្អបំផុតសម្រាប់ស្បែកមុខខ្លាញ់។

១. ANESSA Perfect UV Aqua Booster SPF50+ PA++++

ANESSA Perfect UV Aqua Booster ជាប្រភេទឡេការពារកម្ដៅថ្ងៃដ៏ល្បីពីប្រទេសជប៉ុន ហើយវាពិតជាសក្ដិសមជាមួយអ្នកដែលមានស្បែកខ្លាញ់ខ្លាំង។ ដោយសារឡេការពារកម្ដៅថ្ងៃមួយនេះជាប្រភេទឡេទឹកដោះគោ ងាយស្រួលលាប និងឆាប់លាបចូលមុខបានល្អ។ ជាមួយនឹងបច្ចេកវិទ្យា Aqua Booster ធ្វើឱ្យសាច់ក្រែមស្រាល អាចការពារកម្ដៅថ្ងៃបានរហូតដល់ទៅ ៨ ម៉ោងក៏ដូចជាការពារស្បែកមុខពីកាំរស្មី UVA និង UVB បានផងដែរ។ លើសពីនេះទៅទៀត ឡេមួយនេះនឹងមិនធ្វើឱ្យស្បែកមុខឡើងខ្លាញ់ ឬស្ងួតឡើយដោយសារវាមានកម្រិតជាតិសំណើមគ្រប់គ្រាន់។

២. Kiehl’s Ultra​ Light Daily UV Defense Aqua Gel SPF50 PA++++

សម្រាប់ឡេការពារកម្ដៅមួយនេះវិញជាប្រភេទជែលមានសាច់ទន់ស្រាលមែនទែន ហើយវាពិតជាសក្ដិសមខ្លាំងសម្រាប់អ្នកមានស្បែកធម្មតា និងស្បែកខ្លាញ់។ Kiehl’s Ultra Light Daily UV Defense អាចជួយការពារស្បែកពីកាំរស្មី UV ធូលី​ដី សារធាតុបំពុលស្បែកផ្សេងៗបានយ៉ាងល្អ និងមិនធ្វើឱ្យរន្ធញើសកកស្ទះនោះទេ។ វាល្អបំផុតសម្រាប់អ្នកដែលមានប្រតិកម្មជាមួយក្លិន។

៣. Biore UV Aqua Rich Watery Essence SPF50+ PA++++

Biore UV Aqua Rich Watery Essence ជាប្រភេទ sunscreen ដែលមានសាច់ស្រាល លាបទៅមិនកកលើស្បែក និងជួយទប់ជាតិខ្លាញ់លើមុខបានយ៉ាងល្អដោយសារតែវាមានផ្ទុកនូវ Hyaluronic និង Royal Jelly Extract ក៏ដូចជាជួយទប់ទល់ការបែកញើសបានទៀតផង។

៤. La Roche-Posay Anthelios XL N Dry Touch Gel-Cream SPF50+ PA++++

សម្រាប់ឡេមួយប្រភេទនេះវិញជាឡេដែលអាចជួយស្រូបយកជាតិខ្លាញ់លើសពីលើមុខបានយ៉ាងល្អ ថែមទាំងលាបចូលស្បែកមុខបានលឿន និងមិនធ្វើឱ្យឡើងជាតិខ្លាញ់វិញនោះទេ។ ជាមួយនឹងសាច់ឡេបែបទន់ស្ដើង មាន​ផ្ទុកសារធាតុ Parabens និងគ្មានក្លិនវាពិតជាសាមសមនឹងអ្នកដែលមានស្បែកមុខងាយរលាក និងងាយឡើងមុនបំផុត។

៥. Eucerin Sun Dry Touch Acne Oil Control SPF50 PA+++

Eucerin Sun Dry Touch Acne Oil Control ជាប្រភេទឡេការពារកំដៅថ្ងៃដែលល្អបំផុតសម្រាប់អ្នកមានមុខខ្លាញ់ខ្លាំង ដោយសារសារធាតុ Carnitine ក្នុងឡេអាចជួយគ្រប់គ្រងជាតិខ្លាញ់ ការពារស្បែកមុខពីកាំរស្មី UVA និង UVB ក៏ដូចជាពន្លឺពណ៌ខៀវចេញពីអេក្រង់បានទៀតផង។ អ្វីដែលសំខាន់គឺឡេការពារកំដៅថ្ងៃមួយនេះមានសាច់ឡេទន់ និងការបន្ថយឱកាសនៃការឡើងមុនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុង

“ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ” MAMAMOO រំឭកដល់គ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅសម្ដែង

កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយ

ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុង

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។