ស្ពានថ្មចាស់ ជាសំណង់ចំណាស់ដែលមានអាយុកាលជាង ១០០ឆ្នាំ ហើយជាស្ពានដំបូងគេដែលសាងសង់ឆ្លងកាត់ស្ទឹងសង្កែ និងបន្តមានរូបរាងដល់សព្វថ្ងៃលើទឹកដីនៃខេត្តបាត់ដំបង។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

ស្ពានថ្មចាស់ ជាសំណង់ក្នុងសម័យអាណានិគមបារាំង មានទីតាំងនៅចំពីមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង (អតីតសាលាខេត្តបាត់ដំបង) សង់ឡើងក្នុងឆ្នាំ ១៩១៦ (ឯកសារខ្លះ ១៩១៧) ធ្វើពីបេតុងអាម៉េ មានភាពស៊ីវិស័យតាមរចនាបថបារាំង។ ជាស្ពានដំបូងបំផុតឆ្លងកាត់ស្ទឹងសង្កែ និងបន្តមានវត្តមានដល់សព្វថ្ងៃ។ ប៉ុន្តែដោយសារសភាពទ្រុឌទ្រោម ទើបស្ពានចំណាស់មួយនេះមិនត្រូវអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់តាំងពីឆ្នាំ ២០២០ ដោយសង់ស្ពានថ្មីនៅក្បែរគ្នាមួយទៀតដោយដាក់ឈ្មោះថា ស្ពាន ១៣ មករា ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ក៏ដូចជាបន្តថែរក្សានូវសំណង់បុរាណមួយនេះ។
គួរឱ្យដឹងថា ស្ពានថ្មចាស់ ឬឈ្មោះដើមហៅថា ស្ពាន អភិបាលនៃឥណ្ឌូចិនបារាំង “Pont du Albert Sarraut” (Governor of French Indochina) សាងសង់ឡើងដោយអជ្ញាធរបារាំងលើទឹកដីខេត្តបាត់ដំបង៕






រូបភាព ៖ កណ្ដៀរ/តាមខេត្ត

























Account
Security
Favourite Content