មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់​​ពេជ្រ

​​ពេជ្រចំនួន ៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មានទាំងក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងក្នុងប្រវត្តិសាស្ត្រស្ថាប័ន Monde Selection ផ្ទាល់។ ត្រឹមរយៈពេលជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានការគាំទ្រ និងមានភាពលេចធ្លោទាំងរសជាតិ និងគុណភាពផលិតផល ដោយឈ្នះមេដាយមាសសរុបចំនួនរហូតដល់ ៥៦ ពានរង្វាន់ពេជ្រចំនួន ១០ និងជាប់ក្នុងបេក្ខភាព Prize of the Jury ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោកពីស្ថាប័ន Monde Selection។ បន្ថែមពីនោះផលិតផលក្រុមហ៊ុន វឌ្ឍនៈ ក៏ត្រូវបានទទួលស្គាល់ពីគុណភាព និងទទួលបានពានមាសពីស្ថាប័ន World Beer Award ចំនួន ១៨ គិតត្រឹមឆ្នាំ២០២៥។

ទោះមានវត្តមានក្នុងទីផ្សារត្រឹមរយៈពេលខ្លី ក្រុមហ៊ុន វឌ្ឍនៈ តែងផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់បំផុតលើកត្តាគុណភាព សុវត្ថិភាពជាចម្បង ហើយថ្មីៗនេះ ក្រុមហ៊ុន វឌ្ឍនៈ បានទទួលវិញ្ញាបនបត្រ FSSC 22000 ហើយបានក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងបំផុតក្នុងប្រទេសកម្ពុជាទទួលស្គាល់ដោយប្រព័ន្ធសុវត្ថិភាពចំណីអាហារពិភពលោកសម្រាប់ផលិតផលស្រាបៀរ ភេសជ្ជៈ និងទឹកពិសា។ ការទទួលស្គាល់ពីស្តង់ដារសុវត្ថិភាពចំណីអាហារជាសកលនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ ការធ្វើសវនកម្មឯករាជ្យលើខ្សែសង្វាក់ផលិតកម្មទាំងមូល ទាំងគុណភាព​ និងអនាម័យបរិស្ថាន។  ការគិតគូរលើកត្តាគុណភាព និងសុវត្ថិភាពមិនបញ្ចប់ត្រឹមនេះឡើយ ក្រុមហ៊ុន វឌ្ឍនៈ ក៏ទទួលបានវិញ្ញាបនបត្រនៃប្រព័ន្ធគ្រប់គ្រង់គុណភាព ISO 9001 និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ISO22000 ផងដែរ  ហើយនេះពិតជាបានផ្តល់ទំនុកចិត្តជូនអតិថិជនក្នុងការទទួលទានផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលមានគុណភាពល្អដ៏ពិតប្រាកដ ហើយព្រមទាំងបាននាំនូវមោទនភាពជាតិលើឆាកអន្តរជាតិដែលផលិតផលខ្មែរមានគុណភាពប្រកួតប្រជែងលក្ខណៈអន្តរជាតិ។ រួមគ្នាគាំទ្រផលិតផលក្រុមហ៊ុនវឌ្ឍនៈ ផលិតផលខ្មែរដែលមានគុណភាពពិតទទួលស្គាល់ជាអន្តរជាតិ ផលិតនៅក្នុងស្រុកខ្មែរ ដោយសហគ្រិនជនជាតិខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិខ្មែរ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *