ឧស្សាហ៍​ទិញ​ខុស​លេខ?​ ដឹង​តិច​និកនេះ​ទិញ​ស្បែក​ជើង​តាម​អន​ឡាញ​​​ត្រូវ​ៗល្មម​ពាក់​​មិន​ខាត​លុយ

ការ​ទិញ​អីវ៉ាន់​អាច​និយាយ​បាន​ថា ជា​សេចក្ដី​សុខ​ធំ​មួយ​របស់​មនុស្ស​ស្រី មិន​ថា​ទៅ​ដល់​ទីតាំង​ផ្ទាល់​ ឬ​ទិញ​នៅ​តាម​អនឡាញ​នោះ​ទេ គឺ​ថា​សប្បាយ​ចិត្ត​តែ​ម្ដង។ តែ​ទាស់​ត្រង់​ថា​ ពេល​ខ្លះ​ទិញ​តាម​អន​ឡាញ ចេះ​តែ​ខុស​ទំហំ​ជា​ពិសេស​ស្បែក​ជើង​តែ​ម្ដង​។ ពេល​ខ្លះ​ទិញ​មក​ធំ ឬ​តូច​ជាង​ជើង ពាក់​មិន​បាន​ ស្ដាយ​មែន​ទែន។

ក្រៅ​ពី​នេះ ប្រសិន​បើ​អ្នក​ស្ដាយ​ប្រាក់ ហើយ​បង្ខំ​ពាក់​ស្បែក​ជើង​ដែល​ធំ​រលុង​ពេក ឬ​តូច​ចង្អៀត​ពេក ក៏​អាច​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​មាន​បញ្ហា​ដែរ ដូច​ជា​ពិបាក​ក្នុង​ការ​ដើរ រត់ និង​ឈឺ​ឆ្អឹង​ទៀត​។​

ដូច្នេះហើយ អេតមីន មាន​តិច​និក​មួយ​ចង់​ចែក​រំលែក​ពី​របៀប​ទិញ​ស្បែក​ជើង ធានា​ថា​មិន​សូវ​ទិញ​ទៅ​ខុស​ដូច​ពី​មុន​ទេ។ តោះ​មក​អាន​បន្ដិច​មើល​ថា​​ជា​អ្វី​ទៅ?

១ មុន​នឹង​ទិញ​ត្រូវ​ប្រាកដ​ថា​ជើង​របស់​អ្នក​ទំហំ​ប៉ុណ្ណា ?

ទំហំ​ជើង​របស់​មនុស្ស​គឺ​ប្រែ​ប្រួល​រហូត​វា​នៅ​ដដែល​ទេ ពេល​ដែល​អ្នក​ស្រក​គីឡូ​ជើង​អ្នក​នឹង​តូច​ជាង​មុន ហើយ​ឡើង​ធំ​សាច់​ណែន​នៅ​ពេល​ដែល​អ្នក​ឡើង​ទម្ងន់ ហើយ​វា​នឹង​ឡើង​ហើម​ជាង​មុន​បន្តិច​នៅ​រដូវ​ក្ដៅ។ ដូច្នេះ​ហើយ​មិន​ប្រាកដ​ថា​ជើង​អ្នក​ធ្លាប់​តែ​ពាក់​លេខ ៣៧ គឺ​នៅ​លេខ ៣៧ ដដែល​ទេ។ អ៊ីចឹង​ហើយ​ មុន​ទិញ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​វាស់​ជើង​ឲ្យ​ច្បាស់​​ម្ដង​ទៀត​សិន​។

២ ត្រូវ​ដឹង​ពី​របៀប​វាស់​ជើង

ប្រសិន​បើ​ស្បែក​ជើង​ដែល​អ្នក​ទិញ​មក​ត្រូវ​ពាក់​ជាមួយ​ស្រោម​ជើង​ អ្នក​ត្រូវ​ពាក់​ស្រោម​ជើង​ពេល​​ត្រូវ​វាស់​ជើង​ នោះ​ទើប​ទិញ​មក​ពាក់​មិន​ចង្អៀត​ពេក ពោល​គឺ​ល្មម។ បើ​មិន​ពាក់​ស្រោម​ជើង​ទេ យក​ជើង​ទទេ​ដាក់​វាស់​ធម្មតា។​ វិធី​ក្នុង​ការ​វាស់​គឺ​ត្រូវ​មាន៖

ក្រដាស A4 ២ សន្លឹក​

ប៊ិច ឬ​ខ្មៅ​ដៃ

បន្ទាត់

ដំបូង​យក​បាត​​ជើង​របស់​អ្នក​ទៅ​ដាក់​លើ​ក្រដាស រួច​យក​ប៊ិច ឬខ្មៅ​ដៃ គូស​ចុច​ចំណាំ​ត្រង់​កែង​ជើង និង​ម្រាម​មេ​ជើង។ បន្ទាប់​មក​យក​បន្ទាត់​ មក​គូស​ភ្ជាប់​ចំណុច​ទាំង ២ ហើយ​វាស់​ថា​វា​មាន​ប្រវែង​ប៉ុន្មាន​សង់ទីម៉ែត្រ។ ផ្ទៀងផ្ទាត់​ទំហំ​ជើង​របស់​អ្នក​គិត​ជា​សង់ទីម៉ែត្រ​ជាមួយ​ទំហំ​ស្បែក​ជើង​តាម​ប្រទេស​ផ្សេងៗ​ដូច​ក្នុង​តារាង​ខាង​ក្រោម (US=ទំហំ​ស្បែក​ជើង​អាមេរិក និង​កាណាដា, UK=ទំហំ​ស្បែក​ជើង​របស់​អង់គ្លេស, EU=ទំហំ​ស្បែក​ជើង​របស់​អឺរ៉ុប​ដែល​គេ​និយម​ប្រើ​ច្រើនដែរនៅអាស៊ីនិង​ខ្មែរយើង, JPN=ទំហំ​ស្បែក​ជើង​ជប៉ុន​ដែល​ប្រហាក់ប្រហែល​នឹង​ទំហំ​តាម​សង់ទីម៉ែត្រ​ដែរ) ឧទាហរណ៍៖ បើជើងយើងប្រវែង​ ២៣ សង់ទីម៉ែត្រ គឺ​ស្មើ​នឹង​ស្បែក​ជើង​លេខ ៣៧ ខ្នាត​អឺរ៉ុបនិង​អាស៊ី, លេខ ៤ខ្នាតអង់គ្លេស និង​លេខ ៦ខ្នាត​អាមេរិក។

តារាង​ទំហំស្បែកជើងសម្រាប់មនុស្ស​ស្រី៖

តារាង​ទំហំ​ស្បែក​ជើង​សម្រាប់​មនុស្ស​ប្រុស

មួយ​វិញ​ទៀត ដឹង​ពី​ប្រវែង​ជើង​ហើយ គឺ​ត្រូវ​ដឹង​ពី​ទំហំ​ទៀត ព្រោះ​អ្នក​ខ្លះ ប្រវែង​ជើង ២៣ សង់ទីម៉ែត្រ តែ​សាច់​ច្រើន​ ឯង​អ្នក​ខ្លះ​ប្រវែង ២៣ សង់ទីម៉ែត្រ តែ​ជើង​មិន​សូវ​មាន​សាច់​៖

  • ជើង​ធម្មតា​ មិន​មាន​សាច់​ពេក មិន​ស្គម​ពេក បើ​ពាក់​លេខ ៣៧ គឺ​យក​លេខ ៣៧ ដដែល។
  • ជើង​មាន​ឆ្អឹង​លាន​ចេញ​ក្រៅ​បន្តិច​ បើ​ពាក់​លេខ ៣៧ គឺ​​ត្រូវ​យក​លេខ​ ៣៨។
  • ជើង​មាន​សាច់​ច្រើន បើ​ពាក់​លេខ ៣៧ គឺ​​ត្រូវ​យក​លេខ​ ៣៨។
  • ជើង​រួម​ចូល​ មិន​សូវ​មាន​សាច់ ពាក់​លេខ ៣៧ គឺ​​ត្រូវ​យក​លេខ​ ៣៦។​

៣ តើ​ស្បែក​ជើង​ដែល​អ្នក​ទិញ​មក​ពី​ប្រទេស​ណា?

​ចំណុច​នេះ ក៏​ជា​ចំណុច​សំខាន់​ដែល​ក្នុង​ការ​ទិញ​ស្បែក​ជើង​ ព្រោះ​ទំហំ​ជើង​របស់​ប្រជាជន​អាស៊ី​ ភាគ​ច្រើន​តូច​ជាង ខាង​ប៉ែក​អឺរ៉ុប ឬ​អាមេរិក​ជា​ដើម​។ ប្រសិន​បើ​អ្នក​កុម្ម៉ង់​ទិញ​របស់​ពី អាស៊ី ដូច​គ្នា ទំហំ​ជើង​នឹង​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ អាច​យក​ទំហំ​ប៉ុន​គ្នា តែ​ម្ដង។ តែ​បើ​កុម្ម៉ង់​ពី​ខាង​បរទេស​វិញ​ គួរ​តែ​យក​តូច​ជាង​ជើង ១ លេខ។​

បន្ថែម​ពី​នេះ បើ​អ្នក​មើល​តាម​រូប​អន​ឡាញ ដែល​ម៉ូឌែល ពាក់​ថត​តំណាង អ្នក​គួរ​តែ​យក​លេខ​ធំ​ជាង ១ លេខ ព្រោះ​ភាគ​ច្រើន​ជើង​ម៉ូឌែល ដែល​ពាក់​បង្ហាញ​សឹង​តែ​ទាំង​អស់​គឺ​មាន​រាង​តូច និង​​ស្រឡូន​ជាង បើ​ប្រៀប​ធៀប​មក​ទំហំ​ជើង​មនុស្ស​ទូទៅ។

ប៉ុន្មាន​តិច​និក​ខាង​លើ​នេះ អេតមីន ជឿ​ថា​ ប្រិយមិត្ត​ នឹង​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ទិញ​ស្បែក​ជើង និង​ទិញ​លែង​សូវ​ខុស​ទៀត​ហើយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី