ស្រីៗទៅណាត់ជួបលើកដំបូងបើមិនចង់ឲ្យ Crush រត់ចោលដាច់ខាតកុំធ្វើខ្លួនបែបនេះ

ការតុបតែងខ្លួននិងជ្រើសម៉ូដសម្លៀកបំពាក់ក្នុងថ្ងៃណាត់ជួបលើកដំបូងពិតជាសំខាន់ព្រោះអាចនិយាយបានថាត្រឹមតែម្ដងនេះគេអាចវាយតម្លៃអ្នក និងគិតថាគួរបន្ដទៅមុខទៀតដែរ ឬយ៉ាងណា។ បែបនេះហើយ ត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន។ តោះមកដឹងពី Tips មួយចំនួនដើម្បីឲ្យការណាត់ជួបលើកដំបូងរបស់អ្នកពោរពេញទៅដោយភាពជឿជាក់។

១. កុំស្លៀកស៊ិចស៊ីជ្រុលហួសហេតុពេក

ការស្លៀកពាក់លេចលើលេចក្រោម ឬបញ្ចេញ​សាច់ពេក​ក្នុងថ្ងៃណាត់​ជួបដំបូងពិតជាមិនមែនជារឿងល្អឡើយ។ ទី ១ វាធ្វើឲ្យខ្លួនអ្នកផ្ទាល់មិនមានអារម្មណ៍ស្រណុកក្នុងចិត្តព្រោះគិតតែទាញអាវទាញសំពត់ ឬ​ខោបិទបាំង​ចុះឡើង។ ទី ២ វា​មិនសមភ្នែកផងដែរ ហើយអ្នកជុំវិញក៏អាចវាយតម្លៃថាអ្នកជាមនុស្សមិនល្អ។

២. កុំផាត់មុខដូចទៅស៊ីការ

ការផាត់មុខសម្រាប់មនុស្សស្រីវាជារឿងទូទៅហើយក្នុងសម័យនេះ តែកុំ​ព្រោះចង់​ឲ្យមាន​ភាព​លេចធ្លោ​ស្អាតនៅ​ចំពោះមុខដៃគូណាត់ជួបក៏ផាត់មុខមួយអស់ដៃដោយមិនមើលកាលៈទេសៈ។ បើមិន​ចង់ក្លាយជា​តួកំប្លែង ផាត់បែបធម្មជាតិ ឬក្នុងលក្ខខណ្ឌមួយដែលសមស្របទៅល្អជាជាង។

៣.កុំពាក់ស្បែកជើងកែងខ្ពស់ពេក

សម្រាប់ថ្ងៃណាត់ជួបដំបូង​​ មែនទែនទៅមិនមានច្បាប់ហាមឃាត់មិនឲ្យពាក់ស្បែកជើងកែងនោះទេ ប៉ុន្ដែត្រូវមើលថាអ្នកស្លៀកសម្លៀកបំពាក់អ្វីដែរ។ ហើយបើ​ចង់ពាក់គួរតែរើសស្បែកជើងដែលមានកម្ពស់ល្មម ចៀសវាង​កុំពាក់កែងចោត​ដែលខ្ពស់ពេកដែលធ្វើឲ្យអ្នកពិបាកដើរឈឺជើង និងមើលទៅដូចជាក្មេងទើបរៀនដើរ ដីស្មើដើររលាក់។

៤.កុំព្យាយាមពាក់គ្រឿងអលង្ការច្រើនពេក

អលង្ការជាគ្រឿងតុបតែងលម្អខ្លួនសំខាន់មួយដែរសម្រាប់មនុស្សស្រី ព្រោះ​វាជួយ​បង្កើន​សម្រស់ថែមមួយកម្រិតទៀត។ តែថ្ងៃសំខាន់បែបនេះ កុំប្រឹងពាក់ជ្រែកខ្លួនអួតគេពេក ណាមួយវាមើលទៅរញ៉េរញ៉ៃផង។ អ្នកអាចពាក់ត្រឹមតែខ្សែដៃមួយ ឬនាឡិកាដៃមួយក៏គ្រប់គ្រាន់ ស្អាតហើយសាមញ្ញាទៀត។

៥. កុំស្លៀកតឹង ឬរលុងពេក

ការស្លៀកតឹងពេក ឬរលុងពេក មិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍មិនសុខក្នុងខ្លួនទេ ថែមទាំងមើលទៅអាក្រក់ទៀតផង ដោយសារថាដូចខ្ចីរបស់អ្នកដទៃមកស្លៀកអ៊ីចឹង។

៦.ជ្រើសរើសសម្លៀកបំពាក់ខុសពេលវេលា

ចំណុចនេះវាពិតជាសំខាន់ បើអ្នកហ៊ានតែប្រហែសគឺដើរចេញមកភ្លាវខុសគេតែម្ដង។ ជាក់ស្ដែង បើកន្លែងដែលអ្នកណាត់ជួបជាសណ្ឋាគារថ្លៃមានបរិយាកាសរ៉ូមែនទិចនោះច្បាស់ណាថាត្រូវស្លៀករ៉ូបរាត្រី ស្រស់ស្អាត អមជាមួយស្បែកជើងកែងបន្ដិច គឺអាចទទួលយកបាន។ តែបើស្រាប់តែស្លៀកខោខូវប៊ូយ និងអាវយឺតធម្មតា ពិតជាចប់តែម្ដង។

៧.ចៀសវាងកុំបាញ់ទឹកអប់ខ្លាំងពេក

ក្លិនក្រអូបរបស់ទឹកអប់វាជាផ្នែកមួយដែរទាក់ទាញខ្លាំងតើអ្នកណាមិនចូលចិត្តក្លិនក្រអូបទៅ? តែអ្នកក៏ប្រហែលជាមិនដឹងទេថាមនុស្សដែលអ្នកត្រូវណាត់ជួបគេចូលចិត្តក្លិនអ្វី និងប្រតិកម្មនឹងក្លិនអ្វី? ដូច្នេះហើយបាញ់ល្មមៗទៅបានហើយព្រោះបើដៃគូណាត់ជួបអ្នកមិនត្រូវធាតុជាមួយក្លិនទឹកអប់អ្នកទេ ពេញមួយថ្ងៃច្បាស់ជាមិនសូវបាននៅជិតគ្នាទេ។

៨.កុំព្យាយាមកែប្រែខ្លួនឯងខ្លាំងពេក

តើកែប្រែខ្លួន​ឯងយ៉ាងម៉េច? ត្រង់ចំណុចនេះ ចង់ប្រាប់ប្រិយមិត្តថា កុំរៀបឫកជ្រុលហួសហេតុពេក ធ្វើជាខ្លួនរបស់អ្នកទើបស្រួលចិត្ត​ ព្រោះលាក់ចរិតពិតបាននៅថ្ងៃនេះ មិនអាចលាក់មួយជីវិតនោះទេ។ តែក៏មិនមែនចេញមករបៀបអត់សីលធម៌ពេកដែរ ត្រូវចេះគោរព និងឲ្យតម្លៃអ្នកនៅចំពោះមុខ។

យ៉ាងណាមិញ Tips ខាងលើនេះគ្រាន់ជាការចែករំលែកនិងជាជំនួយខ្លះៗសម្រាប់ប្រិយមិត្តប៉ុណ្ណោះ តែណាត់ជួបសម្រេចឬអត់ គឺត្រូវពឹងលើប្រិយមិត្តខ្លួនហើយណា៕

អត្ថបទដោយ៖​ ស្រីពេជ្រ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។