ជារឿងដ៏រំភើប និងជាមោទកភាពមួយ ដែលកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរបស់ប្រទេសអូស្ត្រាលី បានជ្រើសរើសទីតាំងថតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញអំពីសិល្បៈ វប្បធម៌ខ្មែរជាច្រើនទម្រមង់បង្ហាញទៅកាន់ពិភពលោក។


យោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។ ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និង វប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ។


កម្ពុជាដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាអ្នកសម្របសម្រួល រីករាយស្វាគមន៍យ៉ាងកក់ក្ដៅចំពោះផលិតករមកពីជុំវិញពិភពលោក ដែលមានបំណងចង់មកថតលើទឹកដីប្រទេសកម្ពុជា។ ការផ្សព្វផ្សាយ គឺជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាប្រទេសកម្ពុជា តាមរយៈការបង្ហាញនូវរូបភាពល្អៗនៅលើបណ្ដាញសង្គម មានជាសិល្បៈ វប្បធម៌ តំបន់ទេសចរស្អាតៗ ជាពិសេសប្រាង្គប្រាសាទរាប់មិនអស់របស់ប្រទេសកម្ពុជា។ វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការផ្ដល់សេវាកម្មស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូនជាដើម៕



























Account
Security
Favourite Content