តើ​អ្វី​គឺ​ជា​ NFT? ហេតុអ្វី​មនុស្ស​ហ៊ាន​ចំណាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់​ទៅ​លើ​វា?

NFT មាន​ឈ្មោះ​ពេញ​ថា​ Non-fungible tokens ដែល​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង​​នា​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​មាន​មនុស្ស​ហ៊ាន​ចំណាយ​លុយ​រហូត​ដល់​ខ្ទង់​លាន​ដុល្លារ​ក្នុង​ការ​ទិញ​វា។​ អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា NFT គឺ​ជា​ពពុះ​ដែល​ងាយ​នឹង​ផ្ទុះ និង​មាន​អ្នក​ជំនាញ​មួយ​ចំនួន​ទៀត​ជឿ​ថា​ NFT នឹង​មិន​ងាយ​ទៅ​ណា​នោះ​ទេ​ ហើយ​នឹង​អាច​ផ្លាស់ប្ដូរ​ការ​វិនិយោគ​ជា​រៀង​រហូត​ទៅ​ទៀត។

តើ​អ្វី​គឺ​ជា​ NFT?

NFT គឺជា​កម្មសិទ្ធិ​ឌីជីថល​ដែល​តំណាង​ឲ្យ​វត្ថុ​ពិត​ដូចជា​ គំនូរ​សិល្បៈ តន្ត្រី សម្ភារៈ​ក្នុង​ហ្គេម និង​វីដេអូ​ជា​ដើម។ NFT ត្រូវ​បាន​គេ​ទិញ​លក់​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ប្រើ Cryptocurrency (លុយ​ឌីជីថល) ហើយ​ពួក​វា​ត្រូវ​បាន​គេ​បំប្លែង​មក​ពី Software តែ​មួយ​ជា​មួយ​នឹង​ Crypto។ NFT ទើប​តែ​ចូល​មក​ដល់​ក្នុង​ឆ្នាំ​ ២០១៤ នេះ​ប៉ុណ្ណោះ​ប៉ុន្តែ​​មាន​ការ​ទិញ​និង​លក់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដោយ​ការ​ជួញ​ដូរ​មាន​ទំហំ​ទឹក​ប្រាក់​រហូត​ដល់ ១៧៤លាន​ដុល្លារ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧។ NFT ជា​ប្រភេទ​វត្ថុ​ដែល​មាន​តែ​មួយ​គត់​ ឬ​យ៉ាង​ហោច​ណាស់​មាន​ចំនួន​កំណត់​ដែល​មាន​ Code សម្រាប់​កំណត់​ច្បាស់លាស់។ អ្នក​អាច​ប្រហែល​ជា​ឆ្ងល់​ថា​យើង​អាច​ចូល​ទៅ​មើល​រូប​គំនូរ​សិល្បៈ​នោះ អាចScreenshot ឬ​អាច Download បាន​ដោយ​មិន​អស់​លុយ​ ហេតុ​អ្វី​ត្រូវ​ចាយ​លុយ​រាប់ពាន់​ រាប់​លាន​ដុល្លារ​ទៅ​ទិញ​វា។ ភាព​វិសេស​របស់​វា​នោះ​គឺ​ NFT អនុញ្ញាត​ឲ្យ​អ្នក​ទិញ​កាន់​កាប់​របស់​ពិត​ ដោយ​វា​បង្កើត​ឡើង​ដោយ​​ត្រឹម​ត្រូវ (built-in authentication) ដែល​បញ្ជាក់​ភាព​ជា​ម្ចាស់​យ៉ាង​ច្បាស់លាស់ និង​ម្យ៉ាង​ទៀត​វា​ដំណើរការ​នៅ​លើ​ Blockchain ។

តើ​ NFT ដំណើរ​ការ​យ៉ាង​ដូចម្ដេច?

NFT ដំណើរការ​​នៅ​លើ Blockchain ដែលជា​ប្រព័ន្ធ​មួយ​ដែល​កត់ត្រា​រាល់​ប្រតិបត្តិការ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ Bitcoin ឬ​ Cryptocurrency ផ្សេង​ទៀត​ ហើយ​រាល់​កំណត់ត្រា​ប្រតិបត្តិ​ការ​ទាំង​នោះនឹង​បង្ហាញ​ជា​សាធារណៈ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ចូល​ទៅ​មើល​បាន​។ យ៉ាង​ណា​មិញ​ NFT មាន​នៅ​លើ​  Ethereum blockchain ​ប៉ុន្តែ​សម្រាប់​ Blockchain ផ្សេង​ទៀត​ក៏​ Support ចំពោះ​វា​ដូចគ្នា។ NFT ត្រូវ​បាន​បង្កើត​ឡើង ឬ​ Minted ​វត្ថុ​ឌីជីថល​ដែល​តំណាង​ឲ្យ​វត្ថុ​រូបិយ និង​អ​រូបិយ​ដែល​មាន​ដូចជា៖

  • គំនូរ​សិល្បៈ
  • GIFs
  • វីដេអូ និងរូបភាព​សកម្មភាព​កីឡា
  • អ្នក​រចនា​ស្បែក​ជើង Sneaker
  • តន្ត្រី
  • Collectibles
  • Virtual avatars និង​សម្ភារៈ​ក្នុង​ហ្គេម

NFT ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មនុស្ស​ទូទៅ​ជា​ច្រើន សូម្បី​តែ​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ Twitter លោក  Jack Dorsey បាន​ដាក់​លក់​ការ​បង្ហោះ​ដំបូង​របស់​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ជា​ NFT ដែល​មាន​តម្លៃ​រហូត​ដល់​ជាង​ ២.៩ លាន​ដុល្លារ។ លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ក៏​បាន​ចូល​ទៅ​ក្នុង​វិស័យ​មួយ​នេះ​ដូចជា​ Snoop Dogg និង Lindsay Lohan ជាដើម។

ទីផ្សារ​ជួញ​ដូរ​ NFT ដែល​មាន​ការ​ពេញ​និយម



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ