ស្រីស្អាត ២ នាក់នេះខ្លាំងមែន! ធ្វើចម្រៀងមួយបទ ក្ដោបពានម្នាក់ដល់ទៅ ៣

ព្រឹត្តិការណ៍ Pleng Music Awards 2022 ហៅ​កាត់​ថា PMA 2022 បាន​ធ្វើឱ្យ​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ Fashion ប្លែក​ៗ​របស់​តារា​ល្បី​ៗ​នៅ​លើ​កម្រាល​ព្រំ​ក្រហម និង​ការ​ទទួល​ពាន​រង្វាន់។ ពាន​រង្វាន់​ចំនួន ១៤ ផ្សេងគ្នា ត្រូវ​បាន​ប្រគល់​ជូន​សិល្បករ-សិល្ប​ការិនី តាម​សមិទ្ធផល​ស្នាដៃ​បទ​ចម្រៀង​រៀង​ៗ​ខ្លួន ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ចំណោម​ពាន​ទាំង ១៤ នោះ មាន​សិល្បករ-សិល្ប​ការិនី ៩ នាក់ប៉ុណ្ណោះ ដែល​ទទួល​បាន​ពាន ហេតុផល​ក៏​ព្រោះ​មាន​សិល្បករ​ខ្លះ​បាន​ឈ្នះ​ពាន​ស្ទួន​ៗ​គ្នា​លើ​ស្នាដៃ​ចម្រៀង​តែ​មួយ។

យោងតាម​ការ​ប្រកាស​ជា​សាធារណៈ Pleng បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ឆ្នាំ​ដំបូង​នេះ​តារា​ចម្រៀង​ស្រី​ស្រស់​ ២ នាក់​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​លើ​ឧស្សាហកម្ម​ចម្រៀង​ខ្មែរ តួ​យ៉ាង PMA 2022 បាន​រក​ឃើញ​តារា​ចម្រៀង​ក្ដោប​បាន​ពាន​រង្វាន់​ធំ​ៗ​ម្នាក់​ដល់​ទៅ ៣ ពី​ព្រឹត្តិការណ៍ PMA តាមរយៈ​ការ​បោះឆ្នោត​គាំទ្រ​ពី​ទស្សនិកជន។

តារា​ចម្រៀង​ស្រី ២ រូប ដែលដណ្តើមបានពានម្នាក់ដល់ទៅ៣ គឺ​កញ្ញា ទេព បូព្រឹក្ស និង​កញ្ញា តន់ ចន្ទសីម៉ា។ កញ្ញា ទេព បូព្រឹក្ស ដណ្តើម​បាន​ពាន​រង្វាន់​ធំ​ៗ​៣ ដូចជា «ពាន​រង្ចាន់​វីដេអូ​ចម្រៀង​ប្រចាំ​ឆ្នាំ» «ពាន​រង្វាន់​បទ​ចម្រៀង​ប្រចាំ​ឆ្នាំ» និង «ពាន​រង្វាន់​វីដេអូ​ចម្រៀង​ដែល​មាន​បច្ចេកទេស​ថត​លេចធ្លោ​ប្រចាំ​ឆ្នាំ» តាមរយៈ​បទ «វីរនារី» (Top Of the Lady)ខណៈ​តារា​ចម្រៀង​វ័យ​ក្មេង​កំពុង​មាន​ប្រជាប្រិយភាព តន់ ចន្ទសីម៉ា ឈ្នះ​បាន «ពាន​រង្វាន់​សិល្ប​ការិនីប្រចាំ​ឆ្នាំ» «ពាន​រង្វាន់​វីដេអូ​ចម្រៀង​ដំបូង​គេ​ដែល​មាន​ការ​មើល ១០០ លាន​ដង» និង «ពាន​រង្វាន់​​សិល្ប​ការិនី​​ស្ដាប់​ច្រើន​ជាង​គេ» តាមរយៈ​បទ «Are You OK?»

បន្ទាប់ពី​តារា​ចម្រៀង​ស្រី​ទាំង ២ រូប​នេះ គឺ​តារា​ចម្រៀង​ឯករាជ្យ លោក ស៊ូ លីផេង ទទួល​បាន​ពាន​ចំនួន ២ គឺ «ពាន​រង្វាន់​បទ​ចម្រៀង​ស្ដាប់​ច្រើន​ជាង​គេ»បទ​”ខកខាន”» និង «ពាន​រង្វាន់​សិល្បករ​ប្រចាំ​ឆ្នាំ»។ ក្រៅពី​នេះ គឺ​សិល្បករ​ម្នាក់​ទទួល​បាន​ពាន​រង្វាន់​ចំនួន ១ រួមមាន៖ តារា​ចម្រៀង លោក ព្រាប សុវត្ថិ ទទួល​បាន​ពាន​រង្វាន់ «សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​ជីវិត» ក្រុម Small World Small Band ទទួល​បាន​ពាន​រង្វាន់ «ក្រុម​ចម្រៀង​ប្រចាំ​ឆ្នាំ» តារា​ចម្រៀង ខេម ទទួល​ពានរង្វាន់ «សិល្បករ​ស្ដាប់​ច្រើន​ជាង​គេ», តារា​ចម្រៀង​រ៉េប Heng និងRan ទទួល​បាន​ពាន​រង្វាន់ «បទ​ចម្រៀង​រួមគ្នា​ប្រចាំ​ឆ្នាំ» តាមរយៈ​បទ «ទេពធីតា», តារា​ចម្រៀង​វ័យក្មេង អ៊ុក សុវណ្ណារី ទទួល​បាន​ពាន​រង្វាន់ «សិល្បករ ឬ​សិល្ប​ការិនី​ថ្មី​ប្រចាំ​ឆ្នាំ» និង លោក ខេមរា ទទួល​បាន​ពានរង្វាន់ «អ្នក​បង្កើត​មាតិកា​ប្រចាំ​ឆ្នាំ2022»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច