កុំ​មើល​រំលង! បន្លែ​ ៥​ មុខ​អាច​ជំរុញ​ការ​ផលិត​ខូឡាជែន​ បំបាត់​ភាព​ជ្រីវជ្រួញ​ បាន​​ប្រសើរ​ជាង​គ្រឿងសម្អាង​ថ្លៃ​ៗ​ទៅ​ទៀត​

នៅ​ស្រុក​យើង​បើ​និយាយ​ពី​បន្លែ​បៃតង​ មិន​ពិបាក​រក​ទិញ​ឡើយ។​ វា​មិន​ត្រឹមតែ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដ៏​មាន​តម្លៃ​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម​ ជំរុញ​រាងកាយ​ឱ្យ​ផលិត​ខូឡាជែន​ និង​ជួយ​ការពារ​ពី​ភាព​ចាស់​បាន​យ៉ាង​ល្អ។​

១.​ ផ្ទី

ផ្ទី​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ មាន​កាឡូរី​ទាប​ មិន​ធ្វើ​ឱ្យ​ឡើង​ទម្ងន់។​ លើស​ពី​នេះ​ វា​ក៏​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន​ដែល​ជួយ​ការពារ​ជំងឺ​មហារីក​មួយ​ចំនួន​ដូចជា​ មហារីក​សុដន់​ ក្រពះ​ មហារីក​ពោះវៀន​ធំ…។​ នៅ​ក្នុង​ផ្ទី​ក៏​មាន​ផ្ទុក​សារធាតុ​ក្លរ៉ូភីល​ និង​វីតាមីន​ C​ ផង​ដែរ។​ ទាំង​ពីរ​យ៉ាង​នេះ​គឺ​ជា​កត្តា​សំខាន់​ឱ្យ​រាងកាយ​ផលិត​ខូឡាជែន​ ធ្វើ​ឱ្យ​ស្បែក​ភ្លឺថ្លា​ពី​ខាង​ក្នុង។​

២.​ ខាត់ណា​ខៀវ ឬ​ប្រូខូលី

បន្លែ​នេះ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ ដែល​អាច​ការពារ​ការ​បាត់បង់​ខូឡាជែន​នៅ​ក្នុង​រាងកាយ។​ សារធាតុ​ក្លរ៉ូភីល​នៅ​ក្នុង​ប្រូខូលី​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើន​កម្រិត​ខូឡាជែន​ក្នុង​ស្បែក​ផង​ដែរ។​ លើស​ពី​នេះ​វា​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​អ៊ុលត្រាវីយូឡេ​ ការពារ​ការ​វិវត្តន៍​នៃ​រ៉ាឌីកាល់​សេរី​ដែល​បណ្តាល​ឱ្យ​មាន​ភាព​ចាស់​ នឹង​ងាយ​ឈឺ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ផ្កា​ខាត់ណា​ខៀវ​ក៏​មាន​ផ្ទុក​សារធាតុ​ ស៊ុលហ្វារ៉ាផាន​ ដែល​ជួយ​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​ និង​ការពារ​ការ​វិវត្ត​នៃ​ជម្ងឺ​ដែល​ទាក់ទង​នឹង​មនុស្ស​ចាស់។​

៣.​ ស្ពៃKale

Kale​ ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន​ដូចជា​ បេតាការ៉ូទីន​ វីតាមីន​ C​ ក៏​ដូចជា​ flavonoids​ ប៉ូលីហ្វេណុល…​ ដែល​ប្រឆាំង​នឹង​ការ​ខូចខាត​កោសិកា​ មាន​មូលហេតុ​មក​ពី​រ៉ាឌីកាល់​សេរី​ ជួយ​ពន្យឺត​ភាព​ចាស់​ និង​ការពារ​ជម្ងឺ​ផ្សេងៗ​ រួម​ទាំង​ពិការភាព។​ វា​ក៏​ផ្តល់​វីតាមីន​ A​ និង​ K​ ដើម្បី​ជួយ​បន្សាប​ជាតិ​ពុល​ និង​ពង្រឹង​ភាព​ធន់​របស់​រាងកាយ​ និង​ចិញ្ចឹម​ស្បែក​ពី​ខាង​ក្នុង។​

៤.​ សាលាដ

សាលាដ​សម្បូរ​ទៅ​ដោយ​វីតាមីន​ A​ ដែល​ជំរុញ​ការ​បង្កើត​កោសិកា​ថ្មីៗ។​ វីតាមីន​ C​ ដែល​មាន​នៅ​ក្នុង​សាលាដ​ក៏​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​អ៊ុលត្រាវីយូឡេ​ និង​បន្ថយ​ដំណើរការ​នៃ​ភាព​ចាស់​ផង​ដែរ។​ លើស​ពី​នេះ​ កាក​សរសៃ​របស់​សាលាដ​ក៏​ជួយ​កម្ចាត់​ជាតិ​ពុល​ក្នុង​រាងកាយ​ និង​ថែទាំ​សុខភាព​ស្បែក។​ សាលាដ​ផ្ទុក​សារធាតុ​ Beta-carotene​ អាស៊ីត​ Chlorogenic​ និង​ Lutein​ ដែល​ជួយ​ឱ្យ​ស្បែក​ស​ ភ្លឺ​រលោង។​

៥.​ ស្ពៃក្ដោប

ស្ពៃក្ដោប​មាន​ផ្ទុក​នូវ​វីតាមីន​ A, C, E,​ ស្ពាន់ធ័រ,​ ប៉ូតាស្យូម…​ វា​មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ថែទាំ​ស្បែក​ឱ្យ​ភ្លឺរលោង។​ សារធាតុ​ចិញ្ចឹម​ទាំង​នេះ​ជួយ​ឱ្យ​ស្បែក​ស​ ភ្លឺថ្លា​ ម៉ដ្ឋ​រលោង​ ព្យាបាល​ស្នាម​អុច​ខ្មៅ​ និង​ពន្យារ​ភាព​ចាស់…។​ ស្ពៃក្ដោប​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​សព្វគុណ​បញ្ចុះ​កម្តៅ​ ព្រោះ​វា​ផ្ទុក​អង់ស៊ីម​ពិសេស​ដែល​ជួយ​បន្សាប​ជាតិ​ពុល​ពី​ថ្លើម។​ ការ​ទទួល​ទាន​ស្ពៃក្ដោប​ជា​ប្រចាំ​ជួយ​ឱ្យ​រាងកាយ​កម្ចាត់​ជាតិ​ពុល​យ៉ាង​មាន​ប្រសិទ្ធភាព​ រំលាយ​ខ្លាញ់​ និង​ការពារ​ការ​កើត​មុន​ផង​ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច