មិនត្រឹមតែក្រសួងការបរទេស នៃរដ្ឋាភិបាលឥណ្ឌាប៉ុណ្ណោះទេដែលចេញសេចក្ដីថ្លែងការណ៍ ពីការបំផ្លាញរូបសំណាកអាទិទេពនៃសាសនាហិណ្ឌូ ជាទង្វើអសីលធម៌របស់ថៃ ដោយមិនអាចទទួលយកបានឡើយ។ ស្ថាប័នសារព័ត៌មានជាច្រើនទាំងនៅឥណ្ឌា និងប្រទេសជាច្រើនទៀត បានចុះផ្សាយព្រោងព្រាតពីរឿង ការមិនគោរពឲ្យតម្លៃដល់អ្នកកាន់សាសនាហិណ្ឌូ។


នៅលើបណ្ដាញសារព័ត៌មានធំៗដែលបង្ហោះពីការប្រតិកម្មរបស់អ្នកកាន់សាសនាហិណ្ឌូពិសេសរដ្ឋាភិបាលឥណ្ឌា ក៏ប្រតិកម្មយ៉ាងខ្លាំងចំពោះភាពមិនផ្ដល់ការគោរពបែបនេះ។ នៅលើហ្វេសប៊ុកផេករបស់ស្ថាប័នព័ត៌មានធំៗដូចជា The Economic Times, Al Arabiya English, Zee Hindustan ជាដើមនោះសុទ្ធតែបានចុះផ្សាយពីរឿងនោះដូចគ្នា ហើយមានអ្នកចុច Like ច្រើនរាប់ម៉ឺននាក់។
ថៃបានបង្ហាញទង្វើអសីលធម៌ដោយបំផ្លាញរូបសំណាកព្រះវិស្ណុដែលជាអាទិទេពរបស់ហិណ្ឌូសាសនា។ សារព័ត៌មានទាំងនោះបង្ហាញពីការបំផ្លាញរូបសំណាក ដែលមិនអាចទទួលយកបានឡើយ។ ព្រះវិស្ណុនេះកសាងនៅឆ្នាំ ២០១៥ នៅលើខ្នងភ្នំអានសេះ ជាស្នាដៃជាង សុខា គូរប្លង់ដោយលោក សុខ ចំរើន ហើយផ្ដួចផ្តើមគំនិតសាងសង់គឺអ្នកឧកញ៉ា ទ្រី ភាព ដើម្បីឧទ្ទិសដល់ព្រះអាទិទេពលើខ្នងភ្នំអានសេះនេះ និងសុំសិរីសួស្តី ពរជ័យពីព្រះអង្គ៕

រូបភាពមុនពេលថៃបំផ្លាញរូបសំណាកព្រះវិស្ណុ













រូបភាព៖ អ៊ីនធឺណេត, នរះសឹង្ហ នរះសឹង្ហ

























Account
Security
Favourite Content