ភ្ញាក់ផ្អើល! បាត់បេក្ខភាព Mister Global កម្ពុជា មិនឃើញក្នុងកម្មវិធីប្រកួត

គិត​មក​ទល់​ពេល​នេះ​រយៈពេល ៣ ថ្ងៃ​ហើយ ដែល​លោក ហោ សុវណ្ណគីរីដា ជយលាភី​រង​ទី១ Mister Cambodia 2021បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម​កម្មវិធី Mister Global 2021 នៅ​ប្រទេស​ថៃ តែ​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍ ខណៈ​កម្មវិធី​ប្រកួត​កំពុង​តែ​ដំណើរ​ទៅ​ហើយ បែរ​ជា​មិន​ឃើញ​វត្តមាន​បេក្ខភាពMister Global Cambodia 2021ឡើយ ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យBeauty Pageant មាន​ការ​បារម្ភ​ដល់​រូប​លោក​ជា​ខ្លាំង។

កម្មវិធី Mister Global គឺជា​កម្មវិធី​ប្រកួត​សម្រស់​បុរស​សង្ហា​លំដាប់​អន្តរជាតិ។ សម្រាប់​ឆ្នាំ ២០២២ នេះ កម្មវិធី Mister Global 2021 ត្រូវ​រៀបចំ​ឡើង​នៅ​ខេត្ត​មហា​សារខាម ប្រទេស​ថៃ ដោយ​មាន​បេក្ខភាព​ចូលរួម​ជាង ៥០ ប្រទេស។ វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២២ ខាង​មុខ​នេះ​ហើយ។

តាម​ការ​បង្ហោះ​យ៉ាង​ព្រោងព្រាត​របស់​ទំព័រ​ហ្វេសប៊ុក​អ្នក​គាំទ្​រវិស័យ Beauty Pageant នៅ​កម្ពុជា បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃនេះ ហាក់​នៅ​មិន​ឃើញ​មាន​វត្តមាន​របស់​បេក្ខភាព​តំណាង​ជាតិ​កម្ពុជា Mister Global Cambodia 2021 លោក ហោ សុវណ្ណគីរីដា ចូល​រួម​ក្នុង​ការ​ប្រកួត​ជាមួយ​គេ​ឯង​ទេ មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ឡើយ។ រឿង​នេះ​បាន​ធ្វើ​ឱ្យ​ហ្វេន​ៗ​ជ្រួល​ច្របល់ មិន​ដឹង​សួរ​អ្នក​ណា ដើម្បី​បាន​ដឹង​ដំណឹង​ឡើយ ខណៈ ហោ សុវណ្ណគីរីដា មិន​ចូល​អាន​សារ និង​ឆ្លើយ​តប​អ្វី​ឡើយ សូម្បី​តែ លោក ឌី វណ្ណដា អតីត​បេក្ខភាព​ប្រឡង​មួយ​គ្នា​ក៏​មិន​ដឹង​រឿង​នេះ​ដូចគ្នា ចំណែក​បងស្រី​របស់ Mister Global 2021 ក៏​នៅ​មិន​ទាន់​អាច​ទាក់ទង​ប្អូន​បាន​ដូចគ្នា​ដែរ។

យ៉ាងណាមិញ គេ​នៅ​មិនទាន់​ដឹង​ថា​តើ​ពេល​នេះ​ស្ថានភាព​លោក ហោ សុវណ្ណគីរីដា យ៉ាងណា​ឱ្យ​ប្រាកដ​នោះ​ទេ ខណៈ​ហ្វេន​ៗ​កំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន