ឈ្មោះ និងអត្ថន័យឈុតតំណាងជាតិត្រៀមយកទៅប្រកួតកម្មវិធី Miss Charm

ជា​រឿង​រីករាយ​ថ្មីមួយ​ទៀត​សម្រាប់​ហ្វេន​ៗ​អ្នក​គាំ​ទ្រ​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា ដោយ​ឆាប់​ៗ​នេះ កញ្ញា ប៊ី សុធារី នឹង​តំណាង​ឱ្យ​កម្ពុជា​ទៅ​ចូលរួម​កម្មវិធី​សម្រស់​ដ៏​ធំ​មួយ​នៅ​ប្រទេស​វៀតណាម គឺ Miss Charm 2021ដែល​គ្រោង​រៀបចំ​ឡើង​នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ។ ប៊ី សុធារី ត្រូវ​គេ​ដឹង​ថា ជា​បេក្ខភាព​ទី​១ និង​ដំបូង​គេ​បង្អស់​ដែល​តំណាង​ឱ្យ​កម្ពុជា​ចូល​រួម​ក្នុង​កម្មវិធី​នោះ។

ងាក​មក​ចាប់អារម្មណ៍​ពី​បណ្ដាញ​សង្គម​វិញ ខណៈ​ការ​ប្រកួត​កាន់​តែ​ខិត​ជិត​មក​ដល់ គេ​ឃើញ​មាន​ការ​ចែកចាយ​រូបភាព និង​វីដេអូ​ខ្លី​ៗ​បង្ហាញ​ពី​រូបរាង​នៃ​ឈុត​តំណាង​ជាតិ (National Costume) ដែល​កញ្ញា ប៊ី សុធារី ត្រៀម​យក​ចេញ​ទៅ​ចូលរួម​ប្រកួត​កម្មវិធី Miss Charm 2021 នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

លោក ជួប វិចិត្រ ឬ​គ្រប់គ្នា​ស្គាល់​ថា Skor Krob អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​កំពុង​ល្បីល្បាញ​ក្នុង​វិស័យBeauty Pageantនិង​ជា​អ្នក​ច្នៃ​ឈុត​តំណាង​ជាតិ​ឱ្យ​កញ្ញា ប៊ី សុធារី បាន​ប្រាប់ AMS ឱ្យ​ដឹងថា ឈុត​តំណាង​ជាតិ​ដែលMiss Charm Cambodia 2021ត្រៀម​យក​ទៅ​ប្រកួត​នៅ​វៀតណាម មាន​ឈ្មោះ​ថា «រាជិនី​មយូរា» «The Golden Charm of Majura»។ ឈុត​នេះ​ទទួល​គំនិត​បំផុស​ពី​សត្វ​ក្ងោក ជា​ពូជ​សត្វ​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ជ្រើស​យក​សត្វ​ក្ងោក​មក​ច្នៃ​ចេញ​ជា​ឈុត​តំណាង​ជាតិ គឺ​ព្រោះ​លោក​មើល​ឃើញ​ថា សត្វ​ក្ងោក ជា​សត្វ​មួយ​ប្រភេទ​ដែល​ប្រជាជន​កម្ពុជា មាន​ជំនឿ​ក្នុង​ការ​គោរព​បូជា ហើយ​តាំង​ពី​បុរាណ សត្វ​ក្ងោក ត្រូវ​បាន​គេ​ប្រៀបប្រដូច​នឹង​មនុស្ស​ស្រី ចំណែក​មនុស្ស​ប្រុស​គេ​ប្រដូច​ទៅ​សត្វ​សិង្ហ ដូច្នេះ​ពេល​គេ​ប្រៀប​មនុស្ស​ស្រី​ដូច​សត្វ​ហង្ស ឬ​មយូរា គឺ​មាន​ន័យថា មនុស្ស​ស្រី​នោះ​ជា​មនុស្ស​ខ្ពង់ខ្ពស់។

ម៉្យាង​លោក​ចង់​ឱ្យ​ពិភពលោក​ដឹង​ថា សត្វ​ក្ងោក គឺ​ជា​សត្វ​សិរីមង្គល សូម្បី​តាម​ផ្ទះ​ក៏​គេ​មាន​តាំង​រូប​សត្វ​ក្ងោក​ដែរ ដើម្បី​ឱ្យ​សត្វ​ក្ងោក​នាំ​សិរី​សួស្ដី សេចក្ដី​សុខ ភាព​ត្រជាក់ត្រជំ និង​នាំ​យក​លាភសក្ការៈ ភាព​មាន​បាន​ចូល​មក​ក្នុង​ផ្ទះ។ ឈុត «រាជិនី​មយូរា» រចនា​ឡើង​ជាពិសេស​ក្នុង​ទម្រង់​សិល្បៈ​សហសម័យ មិន​បុរាណ​មិន​សម័យ និង​មិន​ឆើតឆាយ​ពេក។ លក្ខណៈ​ពិសេស​នៃ​ឈុត​នេះ គឺ​ចំណុច​កន្ទុយ ព្រោះ​លោក​បាន​ច្នៃ​ដាក់​អំពូល​ឱ្យ​កន្ទុយ​ក្ងោក​មាន​ពន្លឺ​ភ្លឺ​ជះ​មក​ដង​ខ្លួន ធ្វើ​ឱ្យ​អ្នក​គ្រង​មើល​ទៅ​ដូច​សត្វ​ក្ងោក​ពិត​ៗ សមស្រប​ជាមួយ​កញ្ញា ប៊ី សុធារី ដែល​ជា​អ្នក​គ្រង​ឈុត​តែ​ម្ដង ដោយ​នាង​មើល​ទៅ​មាន​អំណាច ហើយ​រូបរាង​របស់​នាង​គឺ​សក្ដិសម​ឥត​ទាស់​នឹង​ទម្រង់​សត្វ​ក្ងោក។

បន្ទាប់ពី​បាន​ថ្លឹងថ្លែង និង​ធ្វើ​ការ​តេស្ត​ពណ៌ និង​កម្រិត​ភ្លើង​លើ​ឆាក​រួចរាល់ និង​បាន​តេស្ត​ថាមពល​ថ្ម​រួច​ហើយ​ ថា​អាច​កាន់​ថ្ម​បាន​ប៉ុន្មាន​ម៉ោង​ហើយ​នោះ Skor Krob បាន​ជ្រើសរើស​ដាក់​ភ្លើង​ពណ៌​ខៀវ។ លោក​ឱ្យ​ដឹង​ថា ការ​ដែល​ជ្រើស​យក​អំពូល​ពណ៌​ខៀវ​មក​ប្រើ​ជាមួយ​ឈុត​ពណ៌​បៃតង​ដូច្នេះ ព្រោះ​អំពូល​ពណ៌​ខៀវ​ឆ្លុះ​គ្នា​បាន​ល្អ​ជាមួយ​ពណ៌​បៃតង​ធ្វើ​ឱ្យ​ឈុត​ចេញ​ពណ៌​កាប់​ស្តាំង ដូច​រោម​ក្ងោក​ពិត​ៗ​តែ​ម្តង។

ពេល​នេះ​ឈុត «រាជិនី​មយូរា» ឬ«The Golden Charm of Majura» រួចរាល់​ស្ទើរ ១០០%ហើយ នៅ​សល់​តែ​ចន្លោះ​ខ្វះខាត​បន្តិចបន្តួច​ទៀត​ដែល​ត្រូវ​ការ​កែកុន​តែ​ប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន