ព្រះនាង នរោត្តម ជេនណា ដែលជាសែរាជវង្សខ្មែរដែលមានសមត្ថភាពក្នុងវិស័យសិល្បៈដ៏សម្បូរបែប ហើយក៏ទទួលបានការអប់រំ ចំណេះជំនាញទូលំទូលាយ ដោយអាចឲ្យទ្រង់បង្កើនទំនាក់ទំនងការងារជាមួយបរទេសយ៉ាងងាយស្រួល សឹងតែគ្រប់ជាតិសាសន៍ហើយ ដោយភាសាផ្លូវការធំៗជាចរើន ទ្រង់សុទ្ធតែចេះ។

ព្រះនាង បានធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកម្ដងទៀតហើយ ជាមួយបទចម្រៀង Cover ដែលបង្ហោះលើ Tik Tok ដោយសូម្បីតែជនបរទេសក៏ភ្ញាក់ផ្អើលនឹងសំឡេងទ្រង់ដែរ។ ព្រះនាងខ្មែរព្រះជន្ម ១៤ព្រះវស្សារូបនេះបាន Cover បទ «hate that i made you love me» របស់កំពូលតារាចម្រៀងស្រីសំឡេងពីរោះ Ariana Grande។
ដ្បិតវីដេអូទ្រង់ ជេនណា ច្រៀងកម្សាន្តកាយានៅខាងក្រៅ គ្មានស្ទូឌីយោ គ្មានការកែប្រែសំឡេង ឬបន្ថែមអ្វីទាំងអស់ តែវីដេអូនោះទទួលបានការចាប់អារម្មណ៍ខ្លាំង ពិសេសអ្នកគាំទ្រនៅបរទេសតែម្ដង។ ដោយភាគច្រើនលើកឡើងថា សំឡេងព្រះនាង ជេនណា ពីរោះខ្លាំងបើទោះជាគ្មានភ្លេង និងការលេងឧបករណ៍តន្ត្រីអមក៏ដោយ។


សមត្ថភាពទ្រង់មិនអស់ត្រឹមចម្រៀងប៉ុណ្ណោះទេ ផ្នែកសិល្បៈបុរាណសម័យជាច្រើនទៀត ក៏ នរោត្តម ជេនណា អាចធ្វើបានដែរ មិនថារបាំបុរាណ និងសម័យឡើយ។ ទោះវីដេអូចម្រៀង Cover មានរយៈពេលខ្លី តែទឹកដមសំឡេងក្រអួនក្រអៅ អន្លង់អន្លោច ឆក់យកបេះដូងពីអ្នកគាំទ្រពេញតំបន់អាស៊ីអាគ្នេយ៍បាត់ទៅហើយ។
គួរបញ្ជាក់ថា ព្រះនាង ជេនណា អាចនិយាយ និងច្រៀងបានជាច្រើនភាសាក្នុងនោះមាន ខ្មែរ, អង់គ្លេស, បារាំង ចិន ជាដើម។ អ្នកគាំទ្រនិយាយសឹងតែដូចគ្នាថា សែរាជវង្សដែលប្រឡូកក្នុងវិស័យសិល្បៈអង្គនេះមិនត្រឹមមានចំណេះដឹងសមត្ថភាពប៉ុណ្ណោះទេ ទ្រង់មានរូបឆោមលោមពណ៌ល្អល្អះខ្លាំង មុខមានស្នេហ៍ ស្នាមញញឹមផ្អែមល្ហែម និងអាកប្បកិរិយាបវរថ្លៃថ្លា។
ព្រះនាង នរោត្តម ជេនណា អាចនឹងនាំមកនូវកិច្ចព្រមព្រៀង និងគម្រោងសិល្បៈបានកាន់តែប្រសើរឡើងពីអន្តរជាតិ មកកាន់កម្ពុជា។ វីដេអូដែលទ្រង់បង្ហោះនៅក្នុង Tik Tok ទទួលបានការចុចបេះដូង ជាង 1.2 លានដង។ បច្ចុប្បន្នព្រះនាង ជេនណា កំពុងទទួលបានការសរសើរលើសលប់ពីបទថ្មីដែលច្រៀងរួមគ្នាជាមួយ Jady គឺបទ “Way you are”៕




















































Account
Security
Favourite Content