Jungkook ក្លាយជាតារាខេប៉ុបដំបូង លេចវត្តមានលើសៀវភៅអប់រំកម្រិតថ្នាក់បឋមសិក្សារបស់អាមេរិក

Jungkook បានបង្ហាញឥទ្ធិពលលំដាប់សកលលោកជាមួយនឹងវត្តមាននៅលើសៀវភៅ Brain Candy Books ដែលជាសៀវភៅអប់រំកម្រិតបឋមសិក្សាចាប់ពីថ្នាក់ទី ៣ ដល់ថ្នាក់ទី ៤ ក្នុងសហរដ្ឋអាមេរិក។

ចេញផ្សាយក្នុងខែមករា ឆ្នាំ២០២៦​ Jungkook គឺជាតារាខេប៉ុបរូបដំបូងដែលបង្ហាញខ្លួនលើសៀវភៅ Brain Candy Books ឈុត Your Favorite Stars ដែលជាសៀវភៅប្រភេទអប់រំ ណែនាំកុមារឱ្យស្គាល់ពីបុគ្គលល្បីៗ អ្នកចម្រៀង កីឡាករ ក៏ដូចជាបុគ្គលមានឥទ្ធិពល។

កន្លងមកឈុត Your Favorite Stars ធ្លាប់បានចេញផ្សាយសៀវភៅទាក់ទងនឹងបុគ្គលល្បីជាច្រើនរូប ដូចជា Dua Lipa Taylor Swift និង Cristiano Ronaldo ជាដើម ដោយវត្តមានរបស់សមាជិក BTS នៅគ្រានេះ បង្ហាញពីការទទួលស្គាល់ និងឥទ្ធិពលដ៏ខ្លាំងក្លារបស់លោកនៅលើឆាកអន្តរជាតិ។

សៀវភៅដែលមានកម្រាស់ ៤៨ទំព័រនេះ បានរៀបរាប់អំពីដំណើរជីវិតរបស់តារាប្រុសវ័យ ២៨ ឆ្នាំតាំងពីកុមារភាព រហូតដល់ក្លាយជាតារាលំដាប់ពិភពលោក រួមទាំងសមិទ្ធផលតន្ត្រី និងទស្សនផ្ទាល់ខ្លួន។ សៀវភៅនេះ បានណែនាំ ម្ចាស់បទ Seven ថាជា “តារាចម្រៀងដ៏ឆ្នើមបំផុតមិនធ្លាប់មាន” ដែលទទួលស្គាល់ដោយទស្សនាវដ្តី Rolling Stone ព្រមទាំងកោតសរសើរចំពោះសមត្ថភាពសំឡេងដ៏ឥតខ្ចោះ និងទេពកោសល្យដ៏សម្បូរបែបផងដែរ។

សៀវភៅដដែលនេះក៏បានបង្ហាញសមិទ្ធផលរបស់ Jungkook​ ថាជា អ្នកបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាសិល្បករទោលកូរ៉េដំបូងគេ ដែលមានបទចម្រៀងចំនួន ៧ បទជាប់ក្នុងតារាង Billboard Hot 100។ សមិទ្ធផលមួយទៀតនោះ គឺការឡើងច្រៀងចម្រៀងផ្លូវការរបស់ FIFA World Cup ឆ្នាំ ២០២២ ដែលមានចំណងជើងថា Dreamers នៅលើទឹកដីប្រទេសកាតា ដែលជួយរុញលោកឱ្យលេចធ្លោលើឆាកអន្តរជាតិ។

ក្រៅពីភាពជោគជ័យផ្នែកតន្ត្រី Jungkook ក៏មានរហស្សនាមជា Sold-out King ដោយសាររបស់របរដែលលោកបានប្រើប្រាស់ តែងតែលក់ដាច់គ្មានសល់។ សៀវភៅខាងលើបន្ថែមដូច្នេះ។

ដ្បិតមិនមែនជាសៀវភៅសិក្សាគោល តែការបង្ហាញឈ្មោះនៅក្នុងឯកសារអប់រំសម្រាប់សិស្សថ្នាក់បឋមនៅសហរដ្ឋអាមេរិក ជាការបញ្ជាក់ថា ឥទ្ធិពលរបស់ Jungkook បានរីកសុសសាយលើសពីវិស័យកម្សាន្ត។ មិនត្រឹមតែសម្រាប់ Jungkook នោះទេ នេះក៏ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ឧស្សាហកម្មខេប៉ុបនៅលើឆាកអន្តរជាតិផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *