បន្លែ និង​ផ្លែឈើ​​ងាយ​ស្រួល​រក ៥​ប្រភេទ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ និង​ប្រឆាំង​ជំងឺ​ឆ្លង​ល្អ​បំផុត

ប្រព័ន្ធ​ការពារ​ដែល​រឹងមាំ​អាច​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ និង​មិន​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ។ យ៉ាង​ណា​ប្រសិន​បើ​លោក​អ្នក​កំពុង​ស្វែង​រក​វិធី​ការពារ​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​​​ ការ​ការពារ​ជំងឺ​ឆ្លង​ និង​ជា​ពិសេស​ជំងឺ​កូវីត១៩​នោះ​ ជា​ដំបូង​អ្នក​ត្រូវ​តែ​ស្វែង​រក​ផ្សារ ឬ​ផ្សារ​ទំនើប​ដែល​មាន​លក់​បន្លែផ្លែឈឺ​ជា​មុន​សិន​។ ខាង​ក្រោម​នេះ​គឺ​ជា​បន្លែផ្លែឈឺ ៥ ប្រភេទ​ដែល​ល្អ​បំផុត​ចំពោះ​ប្រព័ន្ធ​ការពារ​រាង​កាយ។

១ ក្រូច

ដោយសារ​តែ​រាង​កាយ​របស់​យើង​មិន​អាច​ផលិត​ ឬ​ស្តុក​​វីតាមីន​ C បាន​ដូច្នេះ​ហើយ​មនុស្ស​យើង​ត្រូវ​តែ​ទទួលទាន​វា​ដើម្បី​ជំនួយ​ដល់​រាង​កាយ​ និង​ប្រព័ន្ធ​ការពារ។ ចំណែកឯ​បរិមាណ​ដែល​ត្រូវ​ទទួល​ទាន​សម្រាប់​មនុស្ស​ស្រី​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ទទួល​ទាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៧៥មីលីក្រាម និង​សម្រាប់​មនុស្ស​ប្រុស​៩០មីលីក្រាម។ យ៉ាង​ណា​គ្រប់​ប្រភេទ​ក្រូច​ទាំង​អស់​សុទ្ធ​តែ​ជា​ផ្លែ​ឈឺ​ដែល​មាន​វីតាមីន​ C ខ្ពស់​ ព្រមទាំងមាន​ច្រើន​ប្រភេទ​​ដូចជា៖ ក្រូច​ពោធិ៍សាត់ ក្រូចថ្លុង ក្រូចឆ្មារ ក្រូចឃ្វិច ជាដើម ​ដែល​បង្ក​ជា​ភាព​ងាយ​ស្រួល​ដល់​អ្នក​ក្នុង​ការ​ជ្រើស​រើស​សម្រាប់​បរិភោគ។

២ ម្ទេស​ផ្លោក

ប្រសិន​បើ​លោក​អ្នក​ធ្លាប់​គិត​ថា​ផ្លែ​ឈឺ​ជា​ក្រុម ដែល​មាន​វីតាមីន C ខ្ពស់ជាងគេនោះ​ អ្នក​​ប្រហែល​ជា​គិត​ខុស​ហើយ​។ ម្ទេស​ផ្លោក​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​វីតាមីន C ច្រើន​បំផុត​មួយ​ ដែល​ម្ទេស​ផ្លោក​មួយ​មាន​វីតាមីន​ C រហូត​ដល់​ ១២៧មីលីក្រាម។ ក្រៅ​ពី​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ វីតាមីន​ C អាច​ជួយ​ទៅ​ដល់​ស្បែក និង​ភ្នែក​របស់​អ្នក​ថែម​ទៀត​ផង​។

៣ ខ្ទឹមស

អ្នក​អាច​រក​ទិញ​ខ្ទឹមស​បាន​គ្រប់​ច្រក​ល្ហក ខ្ទឹមស​ជា​គ្រឿង​ទេស​ដ៏​សំខាន់​បំផុត​មួយ​ដែល​គ្រប់​ចុងភៅ​ទាំង​អស់​មិន​អាចខ្វះបាន។ កាល​ពី​សម័យ​បុរាណ​ខ្ទឹមស​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​អត្ថប្រយោជន៍​របស់​វា​​ក្នុង​ការ​ការពារ​ជំងឺ​ឆ្លង​ផ្សេងៗ។ ខ្ទឹមស​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ដ៏​ល្អ​មួយ​ដោយ​សារ​តែ​ការ​ផ្ទុក​នូវ​សារធាតុ​ Allicin របស់​វា។

៤ ល្ហុង

ល្ហុង​ក៏​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ពោរពេញ​ទៅ​ដោយ​វីតាមីន​ C ផង​ដែរ​។ ផ្លែ​ល្ហុង​ក៏​មាន​អង់ស៊ីម​រំលាយ​អាហារ​ហៅ​ថា Papain ដែល​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​ផង​ដែរ។ ផ្លែ​ល្ហុង​ថែម​ទាំង​មាន​ផ្ទុក​នូវ​សារធាតុ​ ប៉ូតាស្យូម ម៉ាញេស្យូម និង Folate ដែល​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​យើង​ទាំង​មូល។

៥ ខាត់ណាខៀវ ឬប្រូខូលី

ប្រូខូលី​ជា​បន្លែ​មួយ​ប្រភេទ​ដែល​ពោរពេញ​ទៅ​ដោយ​វីតាមីន​ដូច​ជា​ វីតាមីន A C E ​សារជាតិ​រ៉ែ និង​ Fiber។ ប្រូខូលី​គឺ​ជា​បន្លែ​ដែល​ល្អ​បំផុត​មួយ​សម្រាប់​សុខភាព​ដែល​អ្នក​គួរ​ទទួល​ទាន​ឲ្យ​បាន​ញឹកញាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។