រុក្ខជាតិ​ហុងស៊ុយ​ ៧​ ប្រភេទ​​​មាន​ឫទ្ធិ​​ស្រូប​ទាញ​លុយ​ឆិបៗ​ ដាក់​តាំង​លើ​តុ​​ហៅ​លាភ​​រត់​មក​រក​អ្នក​

តាម​ជំនឿ​ហុងស៊ុយ បើ​អ្នក​ចង់​ឱ្យ​ការងារ​ ឬ​មុខ​របរ​អ្នក​រលូន​ ប្រកប​ទៅ​ដោយ​ភាព​រីករាយ​ គួរ​តែ​រក​រុក្ខជាតិ​ទាំង​ ៧​ ប្រភេទ​ខាង​ក្រោម​នេះ​ដាក់​តាំង​លើ​តុ​ដើម្បី​ជួយ​លើក​រាសី​។​

១.​ ប្រទាល​រីករាយ

យោង​តាម​ក្បួន​ហុងស៊ុយ​ ប្រទាល​រីករាយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ដូចជា​មេដែក​ស្រូប​លុយ​ ដោយសារ​ស្លឹក​វា​ស្រដៀង​ទៅ​នឹង​កាក់​ប្រាក់​។​ ប្រសិន​បើ​អ្នក​ចង់​លម្អរ​តុ​ការងារ​ដោយ​ប្រទាល​នេះ​គួរ​ជ្រើសរើស​ដើម​ដែល​មាន​ពណ៌​បៃតង​ និង​គ្មាន​ស្លឹក​លឿង​។​ ប្រទាល​នេះ​ងាយ​ស្រួល​ថែទាំ​ណាស់​ត្រឹម​តែ​ស្រោច​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ និង​ចៀសវាង​ពី​ពន្លឺ​ព្រះអាទិត្យ​ដោយ​ផ្ទាល់​ដើម្បី​ឱ្យ​នៅ​ពណ៌​បៃតង​។​

២.​ ដើម​ត្រចៀក​ក្រាញ់

នេះ​ក៏​ជា​រុក្ខជាតិ​ដាំ​លុយ​មួយ​ទៀត​ដែរ​ ល្បីរន្ទ​រឿង​ប្រាក់​កាស​ និង​ភាព​ជោគជ័យ​។​ ដើម​នេះ​មាន​ស្លឹក​រាង​មូល​ដូច​កាក់​តំណាង​ឱ្យ​ភាព​សម្បូរ​បែប​ និង​ភាព​រុងរឿង​។​ ដើម​នេះ​មិន​ចាំ​បាច់​ថែទាំ​ឱ្យ​ស្មុគស្មាញ​ទេ​ គ្រាន់​តែ​ត្រូវ​ពន្លឺ​មធ្យម​ ដូចជា​នៅ​លើ​តុ​ធ្វើការ​ជា​ដើម​។​ នៅ​ពេល​ក្រឡេក​មើល​វា​ អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​ និង​កាត់​បន្ថយ​ភាព​តានតឹង​បាន​ទៀត​ផង​។​

៣.​ ដើម​រាសី

នេះ​ជា​រុក្ខជាតិ​នាំ​សំណាង​តាម​ក្បួន​ហុងស៊ុយ​ តំណាង​ឱ្យ​ទ្រព្យ​សម្បត្តិ​ និង​កូន​ចៅ​។​ បើ​នៅ​លើ​តុ​មាន​ត្រឹម​តែ​ដើម​រាសី​មួយ​ដើម​ ក៏​អាច​ជួយ​ទាក់ទាញ​ថាមពល​វិជ្ជមាន​ដល់​អ្នក​។​ ចំណុច​ពិសេស​នៃ​ដើម​រាសី​ គឺ​ចំនួន​មែក​អាច​ប្រាប់​ពី​អត្ថន័យ​ផ្សេងៗ​គ្នា​។​ បើ​ចង់​បាន​សុខភាព​ល្អ​ សម្បូរ​លុយ​ចាយ​ និង​អាយុ​យឺនយូរ​ អ្នក​គួរ​ជ្រើសរើស​ដើម​ណា​ដែល​មាន​ 3,​ 5,​ ឬ​ 9​ មែក​។​

៤.​ ​ផ្កាអ័រគីដេ

រុក្ខជាតិ​នេះ​នឹង​បង្កើត​បរិយាកាស​អំណោយផល​ក្នុង​កន្លែង​ការងារ​។​ ជួយ​បង្កើន​ថាមពល​ ហៅ​លុយ​ ហៅ​លាភ​សំណាង​ឱ្យ​មក​រក​អ្នក​ជានិច្ច​។​ ដើម្បី​ផ្សង​សុំ​សេចក្តី​សុខ​ អ្នក​គួរ​ជ្រើសរើស​​ផ្កាអ័រគីដេ​ពណ៌​ស​។​ ដើម្បី​បាន​សំណាង​ល្អ​ត្រូវ​ជ្រើសរើស​​ផ្កាអ័រគីដេ​ពណ៌​ស្វាយ​។​

៥.​ ដើម​លុយ

រុក្ខជាតិ​មួយ​នេះ​ត្រូវ​បាន​គេ​និយម​ដាំ​ជា​ទូទៅ​នៅ​ក្នុង​ការិយាល័យ​ និង​លើ​តុ​ធ្វើការ​។​ តាម​ក្បួន​ហុងស៊ុយ​ … មាន​ឥទ្ធិពល​ទាក់ទាញ​លុយ​កាក់​ និង​នាំ​ឱកាស​នៃ​ភាព​ជោគជ័យ​ដល់​ម្ចាស់​ជំនួញ​។​

៦.​ ប្រទាល​ម្លូ​តាំង​ ឬ​ Golden​ Pothos

នេះ​គឺ​ជា​រុក្ខជាតិ​ហុងស៊ុយ​ដ៏​ល្បីល្បាញ​មួយ​ដែល​អាច​លូតលាស់​បាន​ស្ទើរ​គ្រប់​ទី​កន្លែង​។​ វា​ងាយ​ស្រួល​មើល​ថែ​ និង​បង្កាត់​ពូជ​ណាស់​។​ តំណាង​ឱ្យ​លាភ​សំណាង​ និង​លុយ​កាក់​សម្រាប់​ឆ្នាំ​ថ្មី​។​ អ្នក​អាច​ដាំ​រុក្ខជាតិ​នេះ​នៅ​លើ​តុ​ការងារ​ផ្នែក​ខាង​ឆ្វេង​។​ ដើមឈើ​មាន​លក្ខណៈ​ស្រដៀង​នឹង​នាគ​បៃតង​ ដែល​តំណាង​ឱ្យ​ភាព​រីកចម្រើន​ក្នុង​មុខ​តំណែង​ការងារ​។​

៧.​ ប្រទាល​ស្តេច​នាគ​ស​ ឬ​លីលី

រុក្ខជាតិ​មួយ​នេះ​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​បន្សុទ្ធ​ខ្យល់​ដែល​សក្ដិសម​សម្រាប់​ដាក់​លើ​តុ​ធ្វើការ​ណាស់​។​ វា​ជួយ​ធ្វើ​ឱ្យ​ខ្យល់​អាកាស​ល្អ​ បំបាត់​ស្រ្តេស​យ៉ាង​មាន​ប្រសិទ្ធភាព​។​ លើស​ពី​នេះ​ ប្រទាល​ស្តេច​នាគ​ក៏​អាច​ធ្វើ​ឱ្យ​ចិត្ត​ និង​រាងកាយ​មាន​តុល្យភាព​ ជួយ​ឱ្យ​អ្នក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មិត្ត​រួម​ការងារ​ ដៃគូ​ និង​ថ្នាក់លើ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន