អបអរទិវាវប្បធម៌ជាតិ! មកស្គាល់មរតកអរូបីខ្មែរទាំង ៧ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក UNESCO

ទិវាវប្បធម៌ជាតិ ៣ មីនាត្រូវបានប្រារព្ធឡើងជា “ការរម្លឹកគុណ” ដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏មហាសាល ទាំងរូបី (ប្រាសាទបុរាណ វត្ថុសិល្បៈ) និងអរូបី (របាំ ចម្រៀង ទំនៀមទម្លាប់)។ ដើម្បីអបអរទិវាដ៏ពិសេសនេះ AMS Infotainment សូមបង្ហាញពីបញ្ជីមរតកអរូបីនៃមនុស្សជាតិរបស់កម្ពុជា ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាផ្លូវការ។

១. របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរដ៏វិចិត្រ ដែលកាលដើមឡើយសម្តែងសម្រាប់តែក្នុងព្រះរាជវាំង ត្រូវបានចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ ០៧ វិច្ឆិកា ២០០៣ ឯកិច្ចប្រជុំលើកទី ០៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​ដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី(ឆ្នាំ ២០០៨)។

២. ល្ខោនស្រមោលស្បែកធំ សិល្បៈសម្តែងដោយប្រើរូបភាពឆ្លាក់ពីស្បែកសត្វ រាំតាមចង្វាក់ភ្លេងពិណពាទ្យ និងការនិទានរឿងរាមកេរ្តិ៍ ត្រូវបានចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ នៅថ្ងៃទី ២៥ វិច្ឆិកា ២០០៥ ឯកិច្ចប្រជុំលើកទី ០៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​ដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី(ឆ្នាំ ២០០៨)។

៣. ល្បែងទាញព្រ័ត្រ ជាល្បែងប្រជាប្រិយតំណាងឱ្យសាមគ្គីភាព និងការបន់ស្រន់សុំទឹកភ្លៀង ត្រូវបានចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិរួមគ្នាជាមួយ កូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីន នៅថ្ងៃទី ០២ ធ្នូ ២០១៥ កិច្ចប្រជុំលើកទី ១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​ដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងវិនហុក ប្រទេសណាមីប៊ី។

៤. ចាប៉ីដងវែង ឧបករណ៍តន្ត្រីខ្សែមួយប្រភេទ ដែលប្រើសម្រាប់ច្រៀងនិទានរឿងអប់រំ និងកំប្លែងស្ងួត ត្រូវបានចុះក្នុងបញ្ជីត្រូវការការសង្គ្រោះបន្ទាន់ នៅថ្ងៃទី ៣០ វិច្ឆិកា ២០១៦ ឯកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ​នៅទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី។

៥. ល្ខោនខោលវត្តស្វាយអណ្ដែត ល្ខោនពាក់មុខដែលសម្តែងដោយបុរសសុទ្ធ រៀបរាប់ពីឈុតឆាកក្នុងរឿងរាមកេរ្តិ៍ ត្រូវបានចុះក្នុងបញ្ជីត្រូវការការសង្គ្រោះបន្ទាន់ នៅថ្ងៃទី ២៨ វិច្ឆិកា ២០១៨ ឯកិច្ចប្រជុំលើកទី ១៣​ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងព័រល្វី ប្រទេសម៉ូរីស។

៦. គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ និងមានក្បាច់ត្រាប់តាមសត្វផ្សេងៗ ត្រូវបានចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ នៅថ្ងៃទី ២៩ វិច្ឆិកា ២០២២ ឯកិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក។

៧. ក្រមាខ្មែរ ជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃដែលមានលក្ខណៈចម្រុះ និងតំណាងឱ្យអត្តសញ្ញាណខ្មែរតាំងពីសម័យបុរាណ ត្រូវបានចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ នៅថ្ងៃទី ០៤ ធ្នូ ២០២៤ ឯកិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងអាសង់ស្យុង ប្រទេសប៉ារ៉ាហ្គាយ។

ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣ មីនា យើងមិនត្រឹមតែអបអរសាទរសិល្បៈទូទៅនោះទេ ប៉ុន្តែវាជាការដាស់ស្មារតីឱ្យរួមគ្នាការពារមរតកពិភពលោកទាំង ៧ របស់កម្ពុជា ដែលអង្គការ UNESCO ទទួលស្គាល់ តាំងពីរបាំព្រះរាជទ្រព្យ រហូតដល់ក្រមាខ្មែរ ដើម្បីកុំឱ្យបាត់បង់អត្តសញ្ញាណដ៏វិសេសវិសាលនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *