ក្រសួង​វប្បធម៌​ប្រកាស​ជ្រើស​រើស​ស្នាដៃ​និពន្ធ​ប្រលោម​លោក​ខ្លី និង​កំណាព្យ​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី

ឱកាស​សម្រាប់​អ្នក​ចូល​ចិត្ត​ការ​តែង​និពន្ធ​និង​សរសេរ​រឿង​ខ្លី អាច​ចូល​រួម​ដាក់​ពាក្យ​ប្រឡង​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ធ្វើ​ការ​ជម្រាប​ជូន​ដល់​កវី​និពន្ធ អ្នក​និពន្ធ និង​សាធារណ​ជន​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា ក្រសួង​នឹង​រៀប​ចំ​ការ​ប្រឡង​ស្នាដៃ​តែង​និពន្ធ​ប្រលោម​លោក​ខ្លី និង​កំណាព្យ​រឿង ពាន​រង្វាន់ «ព្រះ​នាង​ឥន្ទ្រ​ទេវី» ឆ្នាំ ២០២៦។ ការ​រៀប​ចំ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ថែ​រក្សា លើក​តម្កើង និង​ជំរុញ​វិស័យ​អក្សរសិល្ប៍ អក្សរ​សាស្ត្រ​ជាតិ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

ខាង​ក្រោម​នេះ​ជា​គោលការណ៍ និង​វិធាន​នៃ​ការ​ប្រកួត​ប្រជែង៖

១. ប្រធាន​បទ «សេរី»៖ ផ្ទៃ​រឿង​ទាំង​មូល​ត្រូវ​មាន​លក្ខណៈ​សម​ស្រប ដោយ​មាន​រួម​បញ្ចូល

(ក) អត្ថន័យ ៣ ចំណុច៖ សច្ចធម៌ សីលធម៌ និង​គុណធម៌

(ខ) អត្ថរូប ៣ ចំណុច៖ វិធី​តែង រចនាបថ និង​សិល្ប៍​សោ​ភណ្ឌ

(គ) អត្ថរស ៣ ចំណុច៖ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​អប់រំ ការ​អភិវឌ្ឍ និង​ការ​រក្សា​តម្លៃ​អត្ត​សញ្ញាណ​ជាតិ

២. លក្ខខណ្ឌ​សំណេរ

  • ស្នាដៃ​ថ្មី មិន​ចម្លង​អ្នក​ដទៃ មិន​ធ្លាប់​ទទួល​ជយលាភី ឬ មិន​ធ្លាប់​បោះ​ពុម្ព​ផ្សាយ
  • ខ្នាត​ក្រដាស៖ A4 (ចាប់​ពី ១៥ ទៅ ៣០ ទំព័រ)
  • អក្សរ៖ កុំព្យូទ័រ (Font យូនីកូត Khmer OD Siemreapç ទំហំ ១២)
  • អក្ខរាវិរុទ្ធ ៖ យក​តាម​វចនានុក្រម​ខ្មែរ (សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ជោតញ្ញាណោ) និង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ

ក្រសួង​នឹង​ធ្វើ​ការ​ជ្រើស​ស្នាដៃ​និពន្ធ​ដែល​ជាប់​ជយលាភី​ និង​រង្វាន់​កិត្តិយស​ដូច​ខាង​ក្រោម៖

  • ជយលាភី​លេខ ១-៣៖ ប្រលោម​លោក​ខ្នាត​ខ្លី ៣ រូប និង​កំណាព្យ​រឿង ៣ រូប ទទួល​បាន​ពាន​ម្នាក់ ១ អម​ដោយ​ទឹក​ប្រាក់។
  • រង្វាន់​កិត្តិយស​លេខ ៤-៥៖ ប្រលោម​លោក​ខ្នាត​ខ្លី ២ រូប និង​កំណាព្យ​រឿង ២ រូប ទទួល​បាន​ប័ណ្ណកិត្តិយស ១ អម​ដោយ​ទឹក​ប្រាក់។

សម្រាប់​កវី​និពន្ធ និង​សាធារជន​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​តែង​និពន្ធ ហើយ​មាន​បំណង​ចូលរួម អាច​ធ្វើ​ការ​បញ្ជូន​ស្នាដៃ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ដល់​ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ ម៉ោង ៥ ល្ងាច។ ការ​ដាក់​ពាក្យ​អាច​ធ្វើ​នៅ​ទីតាំង​ផ្ទាល់ (រាល់​ម៉ោង​ធ្វ​ការ) ឬ​ផ្ញើ​តាម​តេឡេក្រាម៕

រូបភាព ៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *