វីដេអូ ពេជ្រវត្តី សារ៉ាវឌ្ឍី ក្នុងឈុតសម្លៀកបំពាក់ប្រេន Almée Couture នៅទឹកដីអង្គរ មានការគាំទ្រច្រើន

មួយ​រយៈ​មក​នេះ បវរកញ្ញា​កម្ពុជា ពេជ្រវត្តី សារ៉ាវឌ្ឍី បាន​បង្ហាញ​រូបភាព និង​វីដេអូ​ជាច្រើន​នៅ​លើ​ទឹកដី​អង្គរ ដែល​សម្បូរ​ទៅ​ដោយ​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ហូរហែ។ ក្នុង​នោះ​រូបភាព និង​វីដេអូ​ដែល​តារា​បង្ហាញ​ម៉ូដ​​រាង​ខ្ពស់​ស្រឡះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង គឺ​ស្ថិត​ក្នុង​ឈុត Almée Couture ដើរ​បង្ហាញ​ម៉ូដ​ខ្លី​មួយ​នៅ​ពី​មុខ​ប្រាសាទ​អង្គរ​ធំ។

ទាំង​រូប​ភាព និង​វីដេអូ​របស់​លំដាប់​រង​ទី​២ Miss Universe Cambodia 2025 រូប​នេះ​បាន​ជួយ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ និង​កន្លែង​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ពិសេស​នៅ​បណ្ដាញ​សង្គម​ហ្វេសហ៊ុន​ផេក និង Tik Tok របស់​កញ្ញា​មាន​អ្នក​គាំទ្រ​នៅ​បរទេស​ស្រាប់។ ដូចនេះ​ហើយ​តិច​ឬ​ច្រើន ច្បាស់​ណាស់​ថា អ្នក​ទេសចរ ឬ​អ្នក​គាំទ្រ​នៅ​ក្រៅ​ពិតជា​បាន​ឃើញ។

ដ្បិត វត្តី បាន​​សៀមរាប ដើម្បី​ធ្វើការ​ថត​ម៉ូដ​សម្លៀកបំពាក់​ដែល​នាង​ទទួល​ការងារ​ពី ប្រេន Almée Couture ក៏​ពិត​មែន តែ​កញ្ញា​បាន​ឆ្លៀត​ពេល ដើម្បី​ធ្វើ​មាតិកា​ដែល​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ។ វីដេអូ​ដែល ពេជ្រវត្តី សារ៉ាវឌ្ឍី មាន​អ្នក​មើល​នៅ​លើ Facebook ច្រើន​រហូត​ទៅ​ដល់​ជាង​១៦ លាន​នាក់ គឺ​នាង​ពេល​ថត​នៅ​មុខ​អង្គរ​ធំ ហើយ​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​ចាប់អារម្មណ៍​ពី​រូប​សម្រស់ និង​សម្លៀកបំពាក់​ដ៏​ប្រណីត​របស់​នាង។

គួរ​បញ្ជាក់​ថា ឈុត​ដែល ពេជ្រវត្តី សារ៉ាវឌ្ឍី ទទួល​បាន​អ្នក​មើល​ជាង ១០ លាន​នាក់ គឺ​ជា Midnight Relic ចេញ​ពី Spirit Of The Forgotten – Chapter I។ មិន​ត្រឹម​តែ​ឈុត Midnight Relic មួយ​ឡើយ ដោយ វត្តី ក៏​នៅ​ធ្វើ​វីដេអូ​ច្រើន​ពី​ឈុត​ចេញ​ពី Collection ដទៃ​ទៀត​ពី​ម៉ាក Almée Couture។

ក្រោយ​ទទួល​បាន​ការ​គាំទ្រ​រាប់​លាន​ទៀត​នៅ​ទឹកដី​អង្គរ​រួច​មក តារា​ស្រី​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់សោម​រូប​នេះ សាកសួរ​អ្នក​គាំទ្រ​ថា ប្រសិនបើ​នាង​ធ្វើ Content Catwalk តាម​បណ្ដា​ខេត្ត-រាជធានី​ទាំង២៥ របស់​កម្ពុជា ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ក្នុង​ទម្រង់​បែប Queen ផង បែប Fashion ផង គិត​យ៉ាង​ម៉េច​ដែរ? ព្រោះ​ដំណើរ​មួយ​នេះ​មិន​ត្រឹមតែ Promote សក្ដានុពល​តាម​បណ្ដា​ខេត្ត​នានា​ប៉ុណ្ណោះ​ទេ តែ​នាង​នឹង​ឆ្លៀត​ឱកាស​ចូលរួម​ធ្វើ​សប្បុរសធម៌​ជួយ​ដល់​សង្គម និង​ក្មេង​ៗ​តាម​មណ្ឌល​កុមារ​កំព្រា​ផង​ដែរ៕

រូបភាព៖ Pich Votey Saravody



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *