គ្រឿងអលង្ការមាសខ្មែរដែលជាសម្បត្តិដូនតាខ្មែរ បានបន្សល់ទុក និងបានធ្លាក់ទៅដល់ដៃប្រទេសនៅប៉ែកអឺរ៉ុប និងអាមេរិកជាដើម។ ទោះជាយ៉ាងណាក្រោមការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្ប កាលពីប៉ុន្មានឆ្នាំមុន គ្រឿងអលង្ការបុរាណខ្មែរ ៧៧គ្រឿងនៅប្រទេសអង់គ្លេស បានត្រឡប់មក កាន់ប្រទេសកម្ពុជាវិញ។

កាលពីឆ្នាំ ២០២៣ គ្រឿងអលង្ការមាស និងដាំត្បូងសរុបចំនួន ៧៧គ្រឿង បានត្រឡប់ពីចក្រភពអង់គ្លេស មានដូចជាក្បាំងមកុដ ខ្សែកខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួន ធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ , Khmer Gold; Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C, Bunker និងលោក Douglas A.J. Latchford នាឆ្នាំ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក។
គ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ប្រកបដោយភាពជោគជ័យនេះ បានឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ដែលយើងអាចមានឱកាសជាបន្តបន្ទាប់ ក្នុងការសិក្សាស្រាវជ្រាវស្វែងរកកេតនភណ្ឌជាតិត្រឡប់មកវិញ។


យោងតាមការជូនព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលថ្ងៃ ២១ ខែមេសា ឆ្នាំ ២០១៧ ស្តីពីការទទួលមកវិញនូវឈុតគ្រឿងអលង្ការមាសរបស់ខ្មែរនាសម័យអង្គរ បានឲ្យដឹងថា កន្លងមក ភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art បានស្ម័គ្រចិត្តប្រគល់ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ថ្ម ដែលមានអាយុកាលក្នុងសម័យអង្គរ ជូនមករាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាវិញ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស នាទីក្រុងឡុង ដោយមានការចូលរួមពីសំណាក់លោកជំទាវឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីKaltherine McGinn មន្ត្រីការិយាល័យទទួលបន្ទុកកិច្ចការប្រចាំប្រទេសកម្ពុជា ឡាវ សិង្ហបុរី អាស៊ាន និងASEM នៃក្រសួងការបរទេសនិង The Commonwealthនៃចក្រភពអង់គ្លេស លោកស្រី DC Sophie V.Hayesទទួលបន្ទុកកិច្ចការសិល្បៈ និងបុរាណវត្ថុនៃស្នងការដ្ឋាននគរបាលក្រុងឡុង នាយកដ្ឋានវប្បធម៌ផ្សព្វផ្សាយ និងកីឡា និងលោក Neil F.Perry អ្នកជំនាញអភិរក្ស តំណាងភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art។
ដើម្បីកាន់តែជ្រាបច្បាស់ពីការអាចនាំយកវត្ថុបុរាណខ្មែរដែលបានបាត់បង់ ឃ្លាតឆ្ងាយចាកមាតុភូមិរាប់សិបទសវត្សរ៍អាចមកទស្សនារឿង “Loot៖ A story of crime and redemption” (ការវិលត្រលប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា) មានដាក់បញ្ចាំងនៅរោងភាពយន្តជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកពីការទំនាក់ទំនង ខ្វាត់ខ្វែងទម្រាំ វត្ថបុរាណខ្មែរ ទាំងនោះបានត្រឡប់មកវិញ៕






















































Account
Security
Favourite Content