អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា​ការ «ព្រលឹងត្រឡប់​មក​ទីតាំង​ដើម​វិញ​» នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ។

ពិធី​ភ្ជាប់​ព្រះ​សិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព មាន​ជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ដោយ​មាន​ការ​និមន្ត​ចូល​រួម​ពី​សម្ដេច​ព្រះព្រហ្ម​រតន​មុនី ពិន សែម, លោក ​Flavio ​BONETTI តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា, លោក​ស្រី Katherine Diop ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ថ្នាក់​ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​អគ្គនាយក​ អគ្គនាយក​រង តំណាង​រដ្ឋបាល​ខេត្ត​សៀមរាប ​ថ្នាក់​ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​​​អប្សរា និង​មន្ត្រី​​-​បុគ្គលិក​ជា​ច្រើន​រូប​ទៀត​។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ថ្លែង​ថា ពិធី​ភ្ជាប់​ព្រះ​សិរ និង​បើក​ព្រះនេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោង​ទ្វារជ័យ ​នា​ក្រុង​អង្គរធំ​ថ្ងៃនេះ ​គឺ​មាន​អត្ថន័យ​​យ៉ាង​ខ្លាំង សម្រាប់​មហា​នគរខ្មែរ។

ពិធី​នេះ​​មាន​សារៈសំខាន់ ដោយ​បាន​នាំ​ព្រលឹង​របស់​ដូនតា​ខ្មែរ ឱ្យ​វិល​ត្រឡប់​​មក​ជួយ​ថែរក្សា​អង្គរ​ឡើង​វិញ ព្រម​ទាំង​មាន​សន្តិភាព ដោយហេតុថា ខ្លោងទ្វារ​ជ័យ​ជា​ទី​តាំង​ប្រវត្តិសាស្ត្រ ដែល​ព្រះ​មហាក្សត្រ​ខ្មែរ រមែង​ប្រារព្ធ​ធ្វើ​ពិធី​សំខាន់​ៗ ដូចជា​ពិធី​គ្រង​រាជ្យ និង​ពិធី​យាង​ទៅ​សមរភូមិ ជាដើម។ ជាមួយ​គ្នា​នេះ​ដែរ ការ​រៀបចំ​ឡើង​វិញ​នូវ​ព្រះ​សិរទេព និង​អសុរ​ទាំងនេះ គឺជា​ការ​បន្ថែម​ឲ្យ​មាន​សោភ័ណភាព​ស្រស់​​ស្អាត ដែល​នឹង​ក្លាយ​ជា​ផលិតផល​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ក៏​ដូចជា​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​បាន​ទៅ​ធ្វើ​សក្ការ​បូជា​ផង​ដែរ។

បណ្ឌិត​សភាចារ្យ​ ភឿង សកុណា​ បញ្ជាក់​ទៀត​ថា អត្ថន័យ​ដ៏​សំខាន់ គឺ​ចម្លាក់​ទេព និង​អសុរ​ទាំង​អស់ ​ដែល​នៅ​អម​ខ្លោងទ្វារ​ជ័យ​ នៃ​ក្រុង​អង្គរធំ​នេះ​​​ បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ទាំង​គ្រា​​លំបាក​ និង​គ្រា​រុងរឿង ក៏ដូចជា​ឆ្លង​កាត់​សង្គ្រាម​ជាច្រើន​ជំនាន់​មក​ហើយ​ ដោយ​នៅ​តែ​បន្ត​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​កាលៈទេសៈ ​បើ​ទោះ​បី​ជា​ចម្លាក់​ជា​ច្រើន​មានការ​បាត់បង់​ផ្នែក​ខ្លះ​នៃ​រាងកាយ​ក៏​ដោយ​ក្តី។

នៅ​អម​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​មាន​ចម្លាក់​ទេវ និង​​អសុរ​ទាញ​ព្រ័ត្រ សរុប​ទាំង​អស់ ១០៨។ ដោយ​សារ​សង្គ្រាម​ជាច្រើន​​ជំនាន់​ ​មាន​ការ​បំផ្លិច​បំផ្លាញ​បាន​ធ្វើ​ឱ្យ​ព្រះ​សិរចម្លាក់​ដែល​ធ្វើ​ពី​ថ្មភក់​ទាំង​នេះ បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ដោយបែកខ្ញែកទៅកាន់ទីតាំងជាច្រើនផ្សេងៗគ្នា ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​នៅ​ទីតាំង​នានាក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតស្ថិតនៅបរទេសផងដែរ។


ប៉ុន្តែ​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ​អាជ្ញាធរ​ជាតិ​អប្សរា​ ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ​ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ជា​មិត្ត ​មាន​ដូចជា អង្គការ UNESCO ​ប្រទេស​បារាំង ​ជប៉ុន និង​សហរដ្ឋអាមេរិក ​ជាដើម ​បាន​ប្រឹងប្រែង​ស្វែង​រក​ប្រមូល​ព្រះ​សិរចម្លាក់​ទេវ និង​អសុរទាំងនេះ​ត្រឡប់​មក​វិញ ដោយ​ខ្លះ​បាន​ពី​ការ​ស្រាវជ្រាវ​ធ្វើ​កំណាយ​រក​ឃើញ​មក​វិញ ខ្លះ​រក្សា​ទុក​នៅ​អភិរក្ស​ដ្ឋាន​អង្គរ ខ្លះរក្សាទុកនៅសារមន្ទីរនានា និងមួយចំនួនទៀត បានពីការទាមទារពីបរទេស ដើម្បី​យក​មក​តម្កល់​នៅ​ទីតាំង​ដើម​វិញ។

បច្ចុប្បន្ន​​​​យើង​បាន​រក​ឃើញ​ព្រះសិរ ដែល​បាត់​​ស្ទើរ​តែ​គ្រប់​វិញ​ហើយ ​គឺ​នៅ​បាត់​តែ​ព្រះ​សិរ ៣ ទៀត​ប៉ុណ្ណោះ ​​ដែល​កំពុង​តម្កល់​នៅ​សារមន្ទីរ​នៅ​ក្រៅ​ប្រទេស ​ហើយ​យើង​កំពុង​ខិតខំ​ស្វែងរក​និង​ចរចា ​ដើម្បី​សុំ​ឲ្យ​បញ្ជូន​ត្រឡប់​មក​វិញ​នា​ពេល​ខាង​មុខ៕

រូបភាព៖ Apsara National Authority



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​