Zhao Lusi បានបង្ហាញឥទ្ធិពលក្នុងនាមជាអ្នកផ្សព្វផ្សាយផលិតផល ជួយឱ្យម៉ាកខោអាវប្រណិត JORYA អាចរកប្រាក់ចំណូលបានប្រមាណ ៧០០លានយ៉ន់ ឬល្បាក់ ៩៨.៥លានដុល្លារអាមេរិក ច្រើនជាងមុនជាង ២០០ភាគរយ បើប្រៀបធៀបនឹងរយៈពេលតែមួយ មុនពេលដែលតារាស្រីរូបនេះបានក្លាយជាអ្នកតំណាងផ្លូវការ។

ផ្អែកតាមរបាយការណ៍ហិរញ្ញវត្ថុរបស់យីហោ JORYA ផ្ទាល់ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ ក្នុងទំហំប្រាក់ចំណូលដែលកើនឡើងទ្វេដង យីហោអាចរកប្រាក់ចំណេញសុទ្ធប្រមាណ ១៤.៦៩ លានយ៉ន់ ឬប្រមាណ ២លានដុល្លារអាមេរិក។
ដ្បិតទើបតែបានរួមសហការគ្នាកាលពីខែសីហា ឆ្នាំ២០២៤ តែ JORYA គឺជាយីហោមិនប៉ុន្មានយីហោ ដែលសម្រេចបន្តរួមការងារជាមួយនឹង Zhao Lusi បើទោះបីជានៅចុងឆ្នាំ ២០២៤ តារាស្រីវ័យ២៦ ឆ្នាំមានបញ្ហារឿងអាស្រូវជាមួយនឹងទីភ្នាក់ងារចាស់ និងត្រូវផ្អាកការងារដោយសារតែបញ្ហាជំងឺដាច់សរសៃឈាមខួរក្បាលក៏ដោយចុះ។



ផ្ទុយមកវិញ យីហោនេះនៅតែបន្តជឿជាក់លើតារាស្រី និងទុកចិត្តអនុញ្ញាតឱ្យនាងអាចធ្វើការផ្សាយផ្ទាល់ នៅគ្រាដែលកំពុងតែថតឈុតសម្លៀកបំពាក់ថ្មីមិនទាន់ចេញលក់ ដោយមិនបារម្ភខ្លាចដៃគូប្រកួតប្រជែងលួចចម្លងម៉ូដ។ ខណៈ សកម្មភាពដ៏ប្រថុយប្រថាននេះ បានបង្ហាញពីទំនាក់ទំនងល្អរវាងម៉ាកយីហោ និងតារាស្រីរូបនេះ JORYA ក៏ទទួលបានការគាំទ្របន្ថែមពីអ្នកគាំទ្រផងដែរ។
ប្រាក់ចំណូលដែលកើនឡើង ២០០ភាគរយខាងលើនេះ បានបង្ហាញពីប្រជាប្រិយភាពរបស់ Zhao Lusi ទាំងក្នុងការងារសម្ដែង និងការងារផ្សព្វផ្សាយផលិតផល ខណៈមានការលើកឡើងថា ភាពលេចធ្លោរបស់នាងនៅក្នុងរឿង Love Ambition ក៏បានជួយជំរុញការលក់របស់យីហោនេះបន្ថែមទៀតដែរ។


























Account
Security
Favourite Content