តារាសម្ដែងចិន Zhao Lusi បច្ចុប្បន្នកំពុងរស់នៅក្នុងអាផាតមិនដ៏ប្រណិតមួយក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន ខណៈអចលនទ្រព្យនេះត្រូវបានគេដឹងថាមានតម្លៃរាប់សិបលានយ៉ន់។
ជារឿយៗ Zhao Lusi តែងចែករំលែករូបភាពនៃកន្លែងរស់នៅរបស់ខ្លួននៅលើទំព័រផ្ទាល់ខ្លួន ហើយទទួលបានការចាប់អារម្មណ៍ជាច្រើនពីទស្សនិកជន។ បច្ចុប្បន្ននេះ ផ្ទះដូចជាផ្ទះរបស់តារាស្រីកើតឆ្នាំ ១៩៩៨ រូបនេះកំពុងមានហាងឆេងខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ខណៈមានការពេញនិយមច្រើនពីយុវវ័យ។
អាផាតមិនរបស់ តារាស្រីកំពុងឡើងកូដរូបនេះមានទីតាំងនៅចំកណ្តាលទីក្រុង Chengdu ត្រូវបានរចនាឡើងដោយមានប្លង់បើកចំហជាមួយនឹងកញ្ចក់ដើម្បីទទួលពន្លឺធម្មជាតិ។ ឈរពីខាងក្នុងផ្ទះ គេនឹងអាចមើលទេសភាពខាងក្រៅបាន ជាពិសេសមើលថ្ងៃលិច និងថ្ងៃរះ។ បន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ និងផ្ទះបាយរួមបញ្ចូលគ្នាក្នុងចន្លោះតែមួយ ដែលមានផ្ទៃដីសរុប 140 m2 ។
បន្ទប់ផ្ទះបាយជាមួយនឹងពណ៌ប្រផេះ ពណ៌ស និងពណ៌ត្នោត និងការរចនាផ្ទៃខាងក្នុងបែបតិចតួចបំផុតបានបង្កើតអារម្មណ៍ដ៏ប្រណីត ដូច្នេះមិនចម្លែកនោះទេដែល Zhao Lusi ចែករំលែកថា នាងតែងចំណាយពេលច្រើនធ្វើម្ហូប។
បន្ទប់គេងធំទូលាយ និងបន្ទប់ទឹកពោរពេញដោយពន្លឺធម្មជាតិ អាងងូតទឹកត្រូវបានរៀបចំនៅជិតទ្វារកញ្ចក់ បង្កើតអារម្មណ៍ធូរស្រាលខ្លាំងសម្រាប់ការសម្រាកលំហែ។ តាមការបញ្ជាក់របស់តារាស្រីរូបនេះ បន្ទះកញ្ចក់អគារត្រូវបានធ្វើឡើងយ៉ាងពិសេស ដើម្បីឱ្យអាចមើលឃើញពីខាងក្នុងចេញមកខាងក្រៅ តែមិនអាចមើលឃើញពីខាងក្រៅចូលមកក្នុងបានឡើយ ដើម្បីធានាភាពឯកជន។ សម្រាប់ភាពងាយស្រួលបន្ថែម នាងក៏បានដំឡើងវាំងននស្វ័យប្រវត្តិផងដែរ។
ផ្ទៃខាងក្នុងនៃអាផាតមិនរបស់ Zhao Lusi មិនសូវប្រើពណ៌ស្រស់ឆើតឆាយប៉ុន្មានទេ ប៉ុន្តែនាំមកនូវអារម្មណ៍បែបទំនើប និងប្រកបដោយខ្យល់អាកាសល្អ។ តារាស្រីរូបនេះក៏ធ្លាប់ចែករំលែកដែរថានាងចំណាយពេលវេលា និងថាមពលច្រើនលើការតុបតែង និងមើលថែកន្លែងរស់នៅ។
“ជីវិតរបស់ខ្ញុំតែងហ៊ុំព័ទ្ធដោយភាពអ៊ូអរ ការធ្វើដំណើរឥតឈប់ឈរ និងបាត់បង់ថាមពលច្រើន។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា ផ្ទះនឹងក្លាយជាកន្លែងជួយឱ្យខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់ ផាសុកភាព និងសម្រាកបន្ទាប់ពីពេលវេលាធ្វើការនឿយហត់”។ Zhao Lusi បានចែករំលែក។ នាង និយាយទៀតថា នាងចូលចិត្តគូរគំនូរ រៀបចំផ្កា ធ្វើម្ហូប មើលថែសត្វចិញ្ចឹម និងមើលទេសភាពដងផ្លូវពេលយប់ ៕
























Account
Security
Favourite Content