ចូលឆ្នាំថ្មីបទ «រាំតោង» យូរី ឡើងកូដខ្លាំង តែហុងស៊ុយស្នេហាមិនទាន់មានដំណឹង

​«រាំតោង»ជា​បទ​ចម្រៀង​ដ៏​ពេញ​និយម​នា​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ ពេល​ទៅ​ដល់​ទី​ណា​ៗ​ក៏​ឮ​សូរ​តែ​គេ​ចាក់​ឡើង​កងរំពង បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង សេន យូរី ឡើង​កូដ​មួយ​ក្រិត​ទៀត បន្ទាប់ពី​សាង​កេរ្តិ៍​ឈ្មោះ និង​ប្រជាប្រិយ​ភាព​លើ​វិថី​សិល្បៈ​រយៈពេល​ច្រើន​ឆ្នាំ​មក​នេះ។ ក្រឡេក​មើល​សម្រស់​របស់​នាង​វិញ​នោះ គឺ​នាង​នៅតែ​រលើបរលោង និង​ស​ខ្ចី​ដូច​បណ្ដូល​ចេក​ដូច​ដើម​គ្មាន​អ្វី​ប្រែប្រួល​ឡើយ និង​កាន់តែ​ស្អាត​ឡើង​រាល់​ថ្ងៃ ជាមួយ​ស្ទីល​តុបតែង​បែប​យុវវ័យ​ប្លែក​ៗ​គួរ​ឲ្យ​ស្រលាញ់។

ស្រប​ពេល​ប្រជាប្រិយភាព​កំពុង​មាន​សន្ទុះ​ឡើង​ស្រឺតៗ​ព្រោះ​បទ «រាំតោង» ស្រី​ស្រស់​ចូល​ចិត្ត​ស្ទីល​បែប​កូរ៉េ​បែរ​ជា​នៅតែ​បង្ហោះ​រូប​ជា​មួយCaption សេដ​ៗ បែប​Single ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​មិន​ខុស​ពី​មួយ​រយៈ​មុន​នោះ​ឡើយ រហូត​គេ​កត់​សម្គាល់​បាន​ថា ពេលនេះ​នាង​ទំនង​ជា​រក​អ្នក​ស្អំ​បេះដូង​មិន​ទាន់​បាន​នៅ​ឡើយ​ទេ ទើប​នៅតែ​មើល​ទៅ​មិន​ស្រស់​ថ្លា។ 

ជា​ស្រី​ស្រស់​មាន​រូបឆោមលោមពណ៌​ល្អ​គាប់​ទាក់​ភ្នែក​បុរស​ៗ​ឱ្យ​ងាក​មើល​គ្រប់​ៗ​គ្នា តែ យូរី ត្រូវ​គេ​ចាត់​ចូល​ជា​តារា​ស្រី​ម្នាក់​ដែល​មិន​សូវ​សម​ប្រកប​រឿង​ស្នេហា​ប៉ុន្មាន​នោះ​ទេ ព្រោះ​កន្លង​មក​នាង​គេច​មិន​ផុត​ពី​រឿង​អាស្រូវ​ស្នេហា​ឡើយ។ ច្រើន​ឆ្នាំ​មក​នេះ នាង​ប្រទះ​អាស្រូវ​ស្នេហា​មិន​តិច​ទេ ព្រោះតែ​កំពុង​បណ្ដើរ​គ្នា​ផ្អែមល្ហែម​ៗ ស្រាប់តែ​លេច​ឮ​ដំណឹង​បែកបាក់​ទៅវិញ ធ្វើ​ឱ្យ​បេះដូង​នាង​ត្រូវ​កំព្រា​ឯកា​សាជាថ្មី។

គេ​នៅ​ចាំ​ថា យូរី ទើប​បែកបាក់​ស្នេហា​ចុង​ក្រោយ​ប្រមាណ​ជាង ១ ឆ្នាំ​នេះ​ប៉ុណ្ណោះ ដោយ​គូ​ស្នេហ៍​ចុងក្រោយ​ដែល​នាង​បើកចំហ​ជា​សាធារណៈ​នោះ​ត្រូវ​គេ​ដឹង​ជា​លោក​ថៅកែ នី ដែល​តែងតែ​ជូន​នាង​ទៅ​ច្រៀង​ស្ទើរ​គ្រប់​ឆាក​តន្ត្រី។ មុន​សាង​ស្នេហ៍​ជាមួយ​ថៅកែ​រូប​នេះ យូរី បាន​ជំពប់​រឿង​ស្នេហ៍​ជាមួយ​ប្រុស​ក្មេង ប៊ីម៉ូ ជា​ដៃ​គូ​ច្រៀង​របស់​នាង រហូត​បណ្ដើរ​គ្នា​ចេញ​ទៅ​ច្រៀង​នៅ​កូរ៉េ​ជា​ញឹកញាប់​ទៀត​ផង តែ​ទំនាក់ទំនង​នាង និង ប៊ីម៉ូ ក៏​រសាយ​ឆ្ងាយ​ពី​គ្នា​ទៅ ដោយសារ​តែ​នាង​មាន​ថៅកែ នី។

កាល​អំឡុង​ឆ្នាំ ២០១៨ អតីត​សង្សារ​ម្ចាស់​បទ «រាំតោង» ដែល​គេ​ស្គាល់​ឈ្មោះ​ថា រ៉េត ក៏​បាន​សម្រេចចិត្ត​រៀបការ​សាង​គ្រួសារ មុន​រូប​នាង​ផង​ដែរ ដូច្នេះ​ពេល​នេះ​មហាជន​កំពុង​តែ​រង់ចាំ​មើល​ថា​តើ​ពេល​ណា យូរី បើក​ចិត្ត​បើក​បេះដូង​ទទួល​អ្នក​ថ្មី​ចូល​មក​បំពេញ​បេះដូង​ដែល​នៅ​ចន្លោះ​ប្រហោង​នេះ នៅ​ពេល​សព្វ​ថ្ងៃនេះ​នាង​នៅ​តែ​បង្ហោះ​រូប​ជាមួយ Caption ទាក់ទាញ​ចំណាប់​អារម្មណ៍​ជា​រឿយៗ​នៅ​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន