​ប្រវត្តិ​នៃ​ទិវា​គុណម្ដាយ Mother’s Day និងការ​ពិត​ដែល​អ្នក​មិន​ធ្លាប់​ដឹង

ចាប់​តាំង​ពី​ការ​ចិញ្ចឹម​បីបាច់​រហូត​ដល់​ធំ​ដឹង​ក្តី​ ប្រៀន​ប្រដៅ និង​តែង​តែ​នៅ​ក្បែរ​អ្នក​រាល់​ពេល​ដែល​មាន​បញ្ហា មនុស្ស​ស្រី​ម្នាក់​នោះ​យើង​ហៅ​ថា​ម៉ែ ឬ​ម៉ាក់។ នៅ​ក្នុង​លោក​នេះ​គ្មាន​នរណា​ម្នាក់​ស្រលាញ់​ និង​គាំទ្រ​អ្នក​ជាង​ម្តាយ​របស់​ខ្លួន​នោះ​ទេ។ ​បើ​យើង​ក្រឡេក​មក​មើល​ការ​ប្រារព្ធ​ទិវា​អ្នក​ម្តាយ​នៅ​ក្នុង​សកល​លោក​ យើង​ឃើញ​ថា ការ​ប្រារព្ធ​ពិធី​មួយ​នេះ​កើត​ឡើង​ស្ទើរ​តែ​ពាស​ពេញ​ពិភព​លោក​ក្នុង​គោល​បំណង​បង្ហាញ​ការ​ដឹង​គុណ​ទៅ​អ្នក​មាន​គុណ​របស់​ខ្លួន។

ប្រភព និង​ប្រវត្តិ​នៃ​ទិវា​អ្នក​ម្តាយ

បើ​និយាយ​ពី​ដើម​កំណើត​នៃ​ទិវា​អ្នក​ម្ដាយ គេ​ត្រូវ​គិត​ដល់​ចក្រភព​បុរាណ​ក្រិក។ ទិវា​អ្នក​ម្តាយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដំបូង​នា​រដូវ​ស្លឹកឈើ​ជ្រុះ​​​ ដើម្បី​អបអរ​ព្រះនាង Rhea និង​ព្រះនាង Cybele ដែល​ពួក​គេ​ចាត់​ទុក​ជា​មាតា​នៃ​ព្រះ។

ចាប់​តាំង​ពី​សតវត្ស​ទី ១៦​ មក​ទិវា​អ្នក​ម្តាយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Mothering Sunday ដែល​មាន​នៅ​ក្នុង​ប្រតិទិន​គ្រីស្ទាន​របស់​ចក្រភពអង់គ្លេស។ នៅ​ក្នុង​ចក្រភព​អង់គ្លេស និង​ផ្នែក​ខ្លះ​នៃ​ទ្វីប​អឺរ៉ុប មាន​បុណ្យ​ប្រពៃណី​ដ៏​សំខាន់​មួយ​ដែល​ការ​ប្រារព្ធ​ពិធី​នេះ​កើត​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី ៤ ហើយ​ត្រូវ​បាន​គេ​ឃើញ​ថា​ជា​ពេល​ដែល​អ្នក​ស្មោះត្រង់​នឹង​ត្រឡប់​ទៅ ព្រះវិហារ​ដែល​ម្ដាយ​របស់​ពួក​គេ​នៅ និង​ជា​ព្រះវិហារ​សំខាន់​​ដែល​ម្តាយ​របស់​ពួក​គេ​ធ្វើ​ការ​នៅ​ទី​នោះ។

យូរៗ​ទៅ ទំនៀម​ទម្លាប់ Mothering Sunday បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​ថ្ងៃ​ឈប់​សម្រាក​ទូទៅ​ហើយ​ក្មេងៗ​​ទិញ​ផ្កា​ជូន​ម្តាយ​របស់​ពួក​គេ និង​បង្ហាញ​ពី​ការ​ដឹង​គុណ​។ ទំនៀម​ទម្លាប់​មួយ​នេះ​នៅ​ទី​បំផុត​បាន​ធ្លាក់​ចុះ​​ប្រជាប្រិយភាព មុន​ពេល​រួម​បញ្ចូល​ជាមួយ​ទិវា​មាតា​អាមេរិក​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ និង​ឆ្នាំ ១៩៤០។

បើ​ការ​សិក្សា​បច្ចុប្បន្ន​នេះ​លើ​ការ​ប្រារព្ធ​ទិវា​អ្នក​ម្តាយ​បាន​បង្ហាញ​ថា ទិវា​មួយ​នេះ​ត្រូវ បាន​ប្រារព្ធ​នៅ​ក្នុង​ប្រទេស​ជាង ១៥២ នៅ​ទូទាំង​ពិភព​លោក​មក​ហើយ។

ការ​ពិត​មួយ​ចំនួន​ពី​ទិវា​អ្នក​ម្តាយ​អន្តជាតិ

ទិវា​អ្នក​ម្តាយ​អន្តជាតិ​មិន​ត្រូវ​បាន​ប្រារព្ធ​ក្នុង​ថ្ងៃ​ដូច​គ្នា​ជា​រៀង​រាល់​ឆ្នាំ​នោះទេ

ប៉ុន្តែ​ថ្ងៃ​ឈប់​សម្រាក​ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​អាទិត្យ​ទី​ពីរ​នៃ​ខែ​ឧសភា។ ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​ទី ៨ ខែ​ឧសភា។

ទិវា​អ្នក​ម្តាយ​អន្តជាតិ​ជា​ថ្ងៃ​ដែល​មាន​ការ​ហៅ​ចេញ​ទូរស័ព្ទ​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ

តាម​សេចក្តី​រាយការណ៍ មាន​ការ​ហៅ​ទូរស័ព្ទ​ប្រហែល ១២២ លាន​ដង ត្រូវ​បាន​ធ្វើ​ឡើង​​អាទិត្យ​ទីពីរ​នៃ​ខែ​ឧសភា​ជា​រៀង​រាល់​ឆ្នាំ។

ទិវា​អ្នក​ម្តាយ​អន្តជាតិ​ជាប់​លេខ​៣ ក្នុង​ចំណោម​ថ្ងៃ​ដែល​លក់​ផ្កា​ដាច់​បំផុត​

បន្ទាប់​ពី​បុណ្យណូអែល និង​បុណ្យ​ហានុកកា មនុស្ស​កាន់​តែ​ច្រើន​ទិញ​ផ្កា និង​រុក្ខជាតិ​សម្រាប់​ម្តាយ​របស់​ពួកគេ​​ជាង​ថ្ងៃ​ឈប់​សម្រាក​ផ្សេង​ទៀត។

ទិវា​អ្នក​ម្តាយ​អន្តជាតិ​គឺ​ជា​ថ្ងៃ​ដែល​មមាញឹក​បំផុត​ប្រចាំ​ឆ្នាំ​សម្រាប់​ភោជនីយដ្ឋាន

យោង​តាម​សមាគម​ភោជនីយដ្ឋាន​ជាតិ​ក្នុង​ឆ្នាំ ២០១៨ មនុស្ស​ពេញវ័យ​ប្រហែល ៨៧ លាន​នាក់​បាន​ដាក់​គម្រោង​ទៅ​ភោជនីយដ្ឋាន​សម្រាប់​ថ្ងៃ​ទិវា​អ្នក​ម្តាយ​។

ទិវា​មាតា​អន្តជាតិ​ត្រូវ​បាន​ប្រារព្ធ​នៅ​ទូទាំង​ពិភពលោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម