អែម គុនថង នឹងតំណាងជាតិកម្ពុជាលើវេទិកាអន្តរជាតិជាថ្មី ក្នុងកម្មវិធី….

មុននេះបន្តិច ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia 2022 ដែលជាបុត្រសម្ព័ន្ធជាមួយកម្មវិធី Miss Global Cambodia 2022 បានប្រកាសឱ្យដឹងដំណឹងផ្លូវការមួយ គឺកញ្ញា អែម គុនថង លំដាប់រងទី២ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ 2021 នឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា ជា Miss Global Cambodia 2022 ទៅចូលរួមប្រកួតកម្មវិធី Miss Global 2022 នៅចុងខែឧសភានេះ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

យោង​តាម​ការ​ប្រកាស តំណាង​អ្នក​រៀបចំ​កម្មវិធី​នឹង​ធ្វើ​ការ​បំពាក់​មកុដ​ដ៏​ប្រណិត និង​ឈៀង​ថ្មី​ជូន Miss Global Cambodia 2022 នៅ​ពេល​ឆាប់​ៗ​នេះ។ តាម​ដំណឹង​ដែល​បាន​ដឹង​មក ពិធី​ពាក់​មកុដ និង​ឈៀង​បវរកញ្ញា​រូប​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ធំ​ដុំ​មាន​លំដាប់ តែ​កាលបរិច្ឆេទ​ជាក់លាក់​នៅ​មិនទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ។

ដំណឹង​ជា​ផ្លូវការ​នេះ ធ្វើ​ឱ្យ​ហ្វេន​ៗ​​គាំទ្រ​កញ្ញា និង​ហ្វេន​ៗ​គាំទ្រ​វិស័យ​បវរកញ្ញា​រំភើប​ជា​ខ្លាំង ព្រោះ​មាន​ជើង​ខ្លាំង​ម្នាក់​ទៀត​នឹង​តំណាង​ឱ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ ក្រោយ​ដំណឹង​នេះ​ជា​ផ្លូវការ អែម គុនថង បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ថា «ជំរាប​សួរ​ពុក​ម៉ែ​បងប្អូន​ នាង​ខ្ញុំ​អែម​គុនថង​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ដែរ​ ទទួល​បាន​ឱកាស​ តំណាង​អោយ​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ Miss Global international នៅ​ពេល​ខាង​មុខ​នេះ»។ 

ដំណើរ​ឆ្ពោះ​ទៅ​កាន់​វេទិកា​អន្តរជាតិ​លើក​នេះ ត្រូវ​គេ​ដឹង​ថា​ជា​លើក​ទី​២​របស់​បវរកញ្ញា​រូបនេះ បន្ទាប់ពី​នាង​ចេញ​ទៅ​ប្រកួត​កម្មវិធី Miss Earth Cambodia 2017 នៅ​ប្រទេស​ហ្វីលីពីន។ ថ្វី​បើ​មិន​ទទួល​បាន​ជយលាភី​ក៏​ពិត​មែន ប៉ុន្តែ គុនថង នៅ​តែ​ទទួល​ការ​ស្ញប់ស្ញែង​ពី​ប្រជាជន​កម្ពុជា ចំពោះ​ការ​បង្ហាញ​សមត្ថភាព​នៅ​លើ​វេទិកា​អន្តរជាតិ ជា​ហេតុ​នាង​នៅតែ​ស្ថិត​ក្នុង​ការ​ឃ្លាំមើល​របស់​ហ្វេន​ៗ​វិស័យ​បវរកញ្ញា។ ជាក់​ស្ដែង វត្តមាន​ការ​វិល​ត្រឡប់​វិញ​របស់​នាង​ក្នុង​កម្មវិធី​ប្រកួត​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ 2021បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដូច្នេះ​ការ​តំណាង​ឱ្យ​កម្ពុជា​លើក​នេះ នាង​រឹតតែ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម