ក្រោយជួបរឿងផ្ទួនៗ ធ្វើឱ្យ យក់ ឋិតរដ្ឋា សម្រេចចិត្តប្តូរឈ្មោះហៅក្រៅថ្មី!

តារាចម្រៀង យក់ ឋិតរដ្ឋា និងក្រុមគ្រួសារ បានជួបទុក្ខផ្ទួនៗគ្នាស្ទើរតែគ្មានសល់អ្វីទាំងអស់ក្នុងឆ្នាំ២០២២ នេះ តែដោយសារមានការជួយជ្រោមជ្រែងពីបុគ្គលជុំវិញខ្លួន ទើបប្តីប្រពន្ធអ្នកសិល្បៈគូនេះអាចងើបត្រឡប់មកវិញជាធម្មតា ថែមទាំងមានគម្រោងពង្រីកមុខរបរថ្មីថែមទៀតផង។

ដ្បិតវិបត្តិដែលកើតឡើងនោះ បានរលត់ស្ងប់ទៅហើយក្តី ប៉ុន្តែ យក់ ឋិតរដ្ឋា នៅតែសម្រេចចិត្តផ្លាស់ប្តូរឈ្មោះថ្មី ដើម្បីលើកហុងស៊ុយឱ្យខ្លួនឯង។ មូលហេតុចម្បងនាំឱ្យតារាចម្រៀងរូបនេះសម្រេចដូរឈ្មោះ ហៅក្រៅឈ្មោះ ស្រស់ ព្រោះឈ្មោះនោះ​ធ្វើឱ្យឈឺច្រើន និងមានរឿងរ៉ាវមិនចេះចប់មិនចេះហើយ ដូច្នេះនាងសម្រេចចិត្តដូរមកប្រើឈ្មោះហៅក្រៅ​ថា អានីន វិញម្តង ដើម្បីលើករាសីឱ្យខ្លួនឯង។

ម្ចាស់​បទ “ផ្លូវស្នេហ៍បញ្ច្រាសទិស” រូបនេះបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា «សូមអធ្យាស្រ័យផងពីពុកម៉ែបងប្អូនទាំងអស់ដែលបានស្គាល់ឈ្មោះនាងខ្ញុំ ហៅក្រៅថា អាស្រស់ លូវ នាងខ្ញុំបានដូរ មកឈ្មោះថា អានីន វិញដោយសារតែឈ្មោះ ស្រស់នេះ ធ្វើអោយនាងខ្ញុំឈឺច្រើន ហើយមានរឿងរ៉ាវជាច្រើនមិនចេះចប់មិនចេះហើយ ចឹងសូមដូរមកប្រើឈ្មោះ អានីននេះវិញណាបងប្អូនអ៊ុំពូមីង»

ការផ្លាស់ប្តូរឈ្មោះពីស្រស់ មកជា អានីន ហាក់មិនជាបញ្ហាចោទសម្រាប់អ្នកគាំទ្រនាងនោះឡើយ ព្រោះយ៉ាងណាក៏គ្រប់គ្នានៅតែគាំទ្រ យក់ ឋិតរដ្ឋា ដូចដើមមិនប្រួលប្រែឡើយ។ 

គួររំលឹកថា តារាចម្រៀងវ័យ ៤០ ផ្លាយ យក់ ឋិតរដ្ឋា និងស្វាមី គឺលោក ឃុំ ប៊ុណ្ណាដែត បានចាប់ដៃគ្នាបើកដំណើរការរកស៊ីផ្នែកដីធ្លីដូចដើមវិញហើយ ក្រោយកើតរឿង​ក្តីក្តាំងដ៏ធំបំផុតក្នុងជីវិត និងបានវិលមកធ្វើការងារសិល្បៈវិញជាធម្មតាហើយ។ មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ក៏កំពុងត្រៀមពង្រីកមុខរបរថ្មីមួយទៀត គឺបើកហាងលក់គ្រឿងអលង្ការ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ