អ្នក​មាន​កូន​គួរ​យល់​ដឹង! ពាក្យ​សម្ដី ៧​ម៉ាត់​ដែល​ឪពុក​ម្ដាយ​ធ្វើ​ឲ្យ​កូន​ឈឺចាប់​ដោយ​មិន​ដឹង​ខ្លួន

មិន​ថា​ក្នុង​ករណី​ណា​ក៏​ដោយ​ ស្ថាប័ន​គ្រួសារ​គឺ​ជា​សាលា​ដំបូង​បង្អស់​ដែល​បណ្ដុះបណ្ដាល​បុគ្គលិក​លក្ខណៈ​របស់​កូនៗ។​ ដូច្នេះ​គ្រួសារ​ត្រូវ​តែ​មាន​ភាព​រឹងមាំ​ ព្រោះ​អ្នក​នៅ​ជាមួយ​ពួកគេ​ ឃើញ​គេ​លូតលាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ រហូត​ដល់​អាច​រស់នៅ​ក្នុង​សង្គម​មួយ​នេះ​បាន។​ ប្រសិន​បើ​គ្រួសារ​មិន​កក់​ក្តៅ​ មិន​រឹងមាំ​ ក៏​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សង្គម​បាន។​ អាស្រ័យ​ហេតុ​នេះ​សូម​ផ្តាំ​ផ្ញើ​ដល់​ឪពុក​ម្តាយ​គ្រប់​រូប​ជួយ​មើលថែ​ក្រណាត់​ស​តូចៗ​ទាំង​នេះ​ និង​តុបតែង​ឱ្យ​មាន​ពណ៌​ស្រស់ស្រាយ។​ មើលថែ​ឱ្យ​ពួក​គេ​លូតលាស់​ជា​មនុស្ស​ដែល​មាន​សេចក្តីសុខ​ និង​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់។​

.​ បន្ទោស​ថា​កូន​បង្ក​តែ​បញ្ហា​

ពាក្យ​ថា​បង្ក​តែ​បញ្ហា​ កុំ​ថា​ឡើយ​ក្មេង​ សូម្បី​តែ​មនុស្ស​ពេញ​វ័យ​ដូច​យើង​ក៏​មិន​ចង់​ឮ​ផង។​ ក្មេងៗ​នឹង​គិត​ថា​ខ្លួន​គ្មាន​តម្លៃ​ ធ្វើ​អ្វី​ក៏​មិន​បាន​ការ​ ខុស​នេះ​ខុស​នោះ។​ ធ្វើ​ឱ្យ​កុមារ​ចង់​បញ្ជោះ​ដោយ​ការ​បញ្ចេញ​អាកប្បកិរិយា​មិន​ល្អ​ទ្វេ​ឡើង។​

.​ ប្រៀបធៀប​កូន​ជាមួយ​បងប្អូន​ក្នុង​គ្រួសារ​តែ​មួយ

ប្រសិន​បើ​ឪពុក​ម្តាយ​យក​កូន​ខ្លួន​ឯង​ទៅ​ប្រៀបធៀប​ថា​អ្នក​ណា​ល្អ​ជាង​ អ្នក​ណា​ពូកែ​ជាង​ គួរ​ឱ្យ​ស្រឡាញ់​ជាង​នោះ​ អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​កូន​បាន។​ កូនៗ​នឹង​មាន​អារម្មណ៍​តូច​ចិត្ត​ ខូច​ចិត្ត​ និង​គិត​មិន​ល្អ​ជាមួយ​បងប្អូន​ខ្លួន​ឯង។​ កុមារ​នឹង​កើត​ការ​ច្រណែន​ និង​ឈ្លោះ​គ្នា​ធ្វើ​ឱ្យ​បងប្អូន​បែកបាក់​សាមគ្គី។​

៣.​ បើ​ធ្វើ​អ៊ីចឹង​ទៀត​ ឈប់​ស្រឡាញ់​ហើយ

នេះ​គឺ​ជា​ពាក្យ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្លូវ​អារម្មណ៍​កុមារ។​ អ្នក​គិត​មើល​ទៅ​ មាន​តែ​ឪពុក​ម្តាយ​ប៉ុណ្ណោះ​ជា​ទី​ពឹង​របស់​កូនៗ​ និង​គិត​មក​រហូត​ថា​មាន​តែ​ឪពុក​ម្តាយ​ទេ​ដែល​ស្រឡាញ់​ខ្លួន​ ហើយ​កូន​ក៏​ស្រឡាញ់​អ្នក​ទាំង​ពីរ​វិញ​ដែរ។​ បើ​ពួក​គេ​ឮ​អ្នក​និយាយ​ថា​ ឈប់​ស្រឡាញ់​គេ​ហើយ​ ក្មេង​នឹង​មាន​អារម្មណ៍​ក្រៀមក្រំ​ គ្មាន​សល់​នរណា​នៅ​ក្បែរ​ទៀត​ រហូត​ដល់​គិត​ថា​អ្នកដទៃ​ល្អ​ជាង​ឪពុក​ម្តាយ។​ កូន​នឹង​ចាប់​ផ្តើម​គិត​ថា​ អ្នកដទៃ​ប្រហែល​ជា​យល់​ពី​ខ្លួន​ជាង​ ដូច្នេះ​ឪពុក​ម្តាយ​ហាម​ប្រើ​ពាក្យ​នេះ​ដាច់​ខាត។​

.​ ម៉េច​ធ្វើ​មិន​បាន​ដូច​កូន​គេ​អ៊ីចឹង?

នៅ​ពេល​កូន​ធ្វើ​អ្វី​ហើយ​មិន​បាន​ស្មើ​នឹង​ក្មេង​ដទៃ​ ជឿ​ថា​កូន​ខូច​ចិត្ត​រួច​ហើយ។​ បើ​ឪពុក​ម្តាយ​ទៅ​បន្ទោស​ដោយ​ពាក្យ​នេះ​ថែម​ទៀត​ នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​អសមត្ថភាព​ មិន​ចង់​ធ្វើ​អ្វី​ទៀត​ ឬ​អស់​ទឹក​ចិត្ត​ធ្វើ​អ្វី​ទៀត​ហើយ។​

.​ និយាយ​ស្តី​មើល​ងាយ​ប្រមាថ​ បញ្ចើច​បញ្ចើ

ដូចជា​ នៅ​ពេល​កូន​ប្រាប់​ថា​ចង់​ធ្វើ​នេះ​ធ្វើ​នោះ​ឱ្យ​ប្រសើរ​ឡើង​ តែ​ឪពុក​ម្តាយ​បែរ​ជា​និយាយ​ថា​ ធ្វើ​មិន​បាន​ទេ​មើល​ទៅ​ ដូច​តែ​រាល់​ដង​ហ្នឹង។​ ពាក្យ​សម្តី​ទាំង​នេះ​ អាច​ធ្វើ​ឱ្យ​កូន​បាត់បង់​ជំនឿ​លើ​ឪពុក​ម្តាយ​ ហើយ​ពេល​ប្រឈម​នឹង​បញ្ហា​ កូន​លែង​ចង់​ពឹង​លើ​អ្នក​ទៀត​ហើយ​ព្រោះ​ខ្លាច​ឮ​ពាក្យ​ជាន់​ពន្លិច​ទៀត។​ កូនៗ​នឹង​ចាប់​ផ្តើម​ទៅ​ស្និទ្ធស្នាល​ជាមួយ​មិត្តភ័ក្ដិ​ ឬ​អ្នក​ដទៃ​ច្រើន​ជាង​អ្នក​ផ្ទះ​ខ្លួន​ឯង។​

.​ និយាយ​គម្រោះៗ​ ប្រើ​សំឡេង​ខ្លាំងៗ

គ្មាន​អ្នក​ណា​ចង់​ឮ​សម្តី​បែប​នេះ​ទេ​ ជាពិសេស​ពី​ឪពុក​ម្តាយ​ខ្លួន​ឯង។​ បើ​ឪពុក​ម្តាយ​ធ្វើ​បែប​នេះ​ញឹកញាប់​អាច​ធ្វើ​ឱ្យ​កូន​ស្រូប​ជញ្ជក់​ ហើយ​ញៀន​នឹង​សកម្មភាព​បែប​នេះ​បាន​ទោះ​បី​ខ្លួន​ឯង​មិន​ចង់​ក្លាយ​ជា​បែប​នេះ​ក៏​ដោយ។​

.​ ទៅ​ណា​ក៏​ទៅៗ

រាល់​ពេល​មាន​ការ​ឈ្លោះ​ប្រកែក​ ឬ​មិន​ទាស់​ចិត្ត​គ្នា​ ឪពុក​ម្តាយ​ចូលចិត្ត​និយាយ​ថា​ទៅ​ណា​ក៏​ទៅៗ ។​ ក្មេងៗ​នឹង​រង​ការ​ប៉ះពាល់​ចិត្ត​ ហើយ​ផ្គើន​លើស​ដើម​ អាច​ធ្វើ​ឱ្យ​រឿង​រីករាល​ដាល​ធំ​ជាង​មុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ