នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ តារាសម្ដែងស្រីកូរ៉េល្បី ២ រូបគឺ Yoona និង Han SoHee បានបង្ហាញវត្ដមាននៅក្នុងកម្មវីធីមហោស្រពភាពយន្ដទីក្រុង Cannes លើកទី ៧៧ នៅឯទឹកដីប្រទេស បារាំង។ វត្ដមានរបស់តារាស្រីឆ្នើមទាំងពីរបានក្លាយជាទីចាប់អារម្មណ៍ខ្លាំងរបស់អ្នកនិយមគាំទ្ររឿងភាគកូរ៉េ។ ជាពិសេសសម្រស់របស់អ្នកទាំងពីរបានឆក់យកការចាប់អារម្មណ៍ខ្លាំង និងត្រូវបានមហាជនជាច្រើនសរសើរថា ស្រស់ស្អាតខ្លាំងដូចព្រះនាង។
មែនទែនទៅ តារាស្រី Yoona សមាជិកក្រុម Girls’ Generation បានចូលរួមក្នុងកម្មវិធីនេះក្នុងនាមជាទូតសុឆ្ឆន្ទៈរបស់ប្រេនអលង្ការ Qeelin។ តារាស្រីរូបនេះបានបង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត និងអមជាមួយគ្រឿងអលង្ការ ខ្សែក ក្រវិល ភ្លឺចាំងភ្នែក។ មួយឈុតរបស់តារាស្រី Yoona ពិតជាមានភាពស្រស់ស្អាត និងទទួលបានការសរសើរយ៉ាងខ្លាំង។ តារាស្រីរូបនេះក៏បានបង្ហាញខ្លួនសម្រាប់ការទទួលទានអាហារពេលល្ងាចផងដែរ ដោយរូបនាងបានស្លៀកឈុតរ៉ូបពណ៌ស មើលទៅពិតជាថ្លៃថ្នូរ។







ក្រឡេកមកមើលតារាសម្ដែងស្រី Han SoHee វិញ ក៏ស្រស់ស្អាតមិនធម្មតា។ រូបនាងត្រូវបានអញ្ជើញចូលរួមជាកិត្ដិយស ក្នុងនាមជាទូតសុឆ្ឆន្ទៈរបស់ប្រេនអលង្ការ Boucheron។ Han Sohee បានបង្ហាញខ្លួនជាមួយរ៉ូបពណ៌ស មើលទៅសាមញ្ញ តែស្រស់ស្អាតដូចព្រះនាងក្នុងរឿងនិទាន។ រូបនាងក៏បានបង្ហាញខ្លួនក្នុងកម្មវិធីទទួលទានអាហារពេលល្ងាច ដោយស្លៀកឈុតរ៉ូបពណ៌បៃតងយ៉ាងស្រស់ស្អាត។








វត្ដមានរបស់តារាសម្ដែងស្រីលេចធ្លោទាំងពីរ ពិតជាទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងត្រូវបានគេសរសើរថា ស្រស់ស្អាត និងសមជាតារាសម្ដែងស្រីតំណាងឲ្យប្រទេសកូរ៉េខាងត្បូង៕























Account
Security
Favourite Content