មិននឹកស្មាន តួប្រុសរឿង “All Of Us Are Dead” ឡើងជាង ១០ គីឡូពេលថតរឿងព្រោះញ៉ាំរបស់មួយនេះ

កាលពីថ្ងៃទី ១២ ខែ មីនា កន្លងទៅថ្មីៗនេះ កម្មវិធីល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូងគឺ “Knowing Brothers” បានអញ្ជើញតួសម្ដែងក្នុងរឿងភាគរបស់ Netflix “All Of Us Are Dead” ឱ្យចូលរួមកម្មវិធីរបស់ខ្លួន ដោយក្នុងនោះមានដូចជាតារាស្រី Park Jihoon និង Ha SeungRi ព្រមទាំងតារាប្រុស Yoon Chan Young, Yoo In Soo និង Lim JaeHyeok។

នាឱកាសចូលរួមក្នុងកម្មវិធីនេះ តារាកិត្ដិយសទាំងអស់ត្រូវបានពិធីករជជែកសួរដេញដោលគ្រប់ៗគ្នា តែរឿងដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះនៅពេលដែលតារាសម្ដែងប្រុស Yoo In Soo បានលើកឡើងពីហេតុផលហួសចិត្តដែលធ្វើឱ្យលោកឡើងជាង ១០ គីឡូដោយមិនដឹងខ្លួនកំឡុងពេលថតរឿង “All Of Us Are Dead”។

តារាប្រុសវ័យ ២៨ ឆ្នាំរូបនេះបានប្រាប់យ៉ាងដូច្នេះថា៖ ក្នុងរឿង “All Of Us Are Dead” លោកសម្ដែងជាតួអង្គ Yoon Gwi Nam ជាសិស្សម្នាក់ដែលតែងតែធ្វើបាបមិត្តរួមថ្នាក់របស់ខ្លួន។ លោកក៏ជាតួអង្គមួយរូបដែលត្រូវបិសាច Zombie ខាំ និងក្លាយជា Zombie ដូចគ្នា អ៊ីចឹងលោកតែងតែត្រូវគេផាត់មុខបែបខ្មោចហើយមានឈាមប្រឡាក់ពាសពេញខ្លួន ជាពិសេសមាត់។

លោកបន្ដថា៖ រឿងដែលធ្វើឱ្យលោកហួសចិត្តនោះគឺឈាមក្លែងក្លាយនោះវាពិតជាមានរសជាតិឆ្ងាញ់ខ្លាំងដោយសារតែធ្វើពីទឹកសេរ៉ូពណ៌ក្រហមរសជាតិពោតលាយកាហ្វេ។ នៅពេលដែលថតពេលខ្លះ លោកក៏បានលិឍជារឿយៗ ផងដែរ ហើយវគ្គម្ដុំៗ ចុងក្រោយគឺលោកត្រូវបានគេលាបឈាមឱ្យច្រើនខ្លាំងមែនទែន។

ជាចុងក្រោយលោកបន្ថែមថា៖ ជាលទ្ធផលលោកគឺបានឡើងទម្ងន់ជាង ១០ គីឡូ ព្រោះឈាមដែលលោកបានញ៉ាំពេលថតរឿងនោះមានកាឡូរីខ្ពស់ខ្លាំងមែនទែន ទើបធ្វើឱ្យឡើងគីឡូស្រើតៗតែម្ដង ដូចឃើញស្រាប់ក្នុងរឿងលោករាងមានសាច់ជាងពេលនេះ ខណៈឥឡូវគឺបានស្រកគីឡូមកវិញខ្លះហើយ។

គួររំលឹកឡើងវិញដែរថា រឿងភាគ “All Of Us Are Dead” បានចេញផ្សាយកាលពីដើមឆ្នាំ ២០២២ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក ស្របពេលវគ្គ ២ ត្រូវបានគេជឿថាកំពុងស្ថិតក្នុងដំណាក់កាលផលិតដើម្បីបំពេញតម្រូវការរបស់អ្នកគាំទ្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ