មាន សូនីតា ប្រាប់បទពិសោធន៍ និងឱកាសបានដើរម៉ូដឲ្យម៉ាក Pierre Cardin

គេនៅចាំថា នៅដើមឆ្នាំ២០២២នេះ កញ្ញា មាន សូនីតា បានធ្វើឱ្យមហាជន ពិសេសហ្វេនៗអ្នកគាំទ្រនាង មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងទទួលបានឱកាសដើរបង្ហាញម៉ូដសម្លៀកបំពាក់ឱ្យ Pierre Cardin ដែលជាម៉ាកយីហោដ៏ល្បីនៅទីក្រុងបារីស ប្រទេសបាំរាំង។ ឱកាសការងារដ៏ធំនេះ បានកើតឡើងនៅពេល មាន សូនីតា ធ្វើដំណើរកម្សាន្តឆ្លងឆ្នាំ២០២១ចូលឆ្នាំថ្មី២០២២ ដោយកាលនោះនាងបានធ្វើដំណើរទៅកម្សាន្តនៅប្រទេសបារាំង និងបានហោះឆ្លងទៅដើរលេងនៅប្រទេស Finland ថែមទៀតផង រួចទើបត្រឡប់មកប្រទេសបារាំងវិញម្តងទៀត ត្រៀមសម្រាប់ឱកាសដ៏ធំនេះ។

ជួប​ជា​មួយ​អ្នក​សារព័ត៌មាន​សិល្បៈAMS កាល​ពី​ពេល​ថ្មី​ៗ​នេះ កញ្ញា បាន​បង្ហាញ​ក្តី​រំភើប និង​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ក្រៃលែង​ពេល​មាន​សំណួរ​ផ្តោត​លើ​ការ​បង្ហាញ​ម៉ូដ​លើ​ឆាក​អន្តរជាតិ​នៅ​ប្រទេស​បារាំង។

Freishie Girl លេខ​៤ ជំនាន់​ទី​៨ ឆ្នាំ ២០០៩ រូប​នោះ​បាន​និយាយ​ថា៖ «អ្វី​ដែល​បំភ្លេច​មិន​បានគឺ​ខ្ញុំ​ទទួល​បាន​បទពិសោធន៍​ថ្មីគឺ​ការ​ដើរ​លើ​ឆាក​អន្តរជាតិ​ដែល​យើង​បាន​ចូលរួម​ជាមួយ Designer ផ្សេង​ៗ​ក៏​ដូច​ជា​ក្រុម​ការងារអ៊ីចឹង​ហើយខ្ញុំ​មាន​អារម្មណ៍​ថា​ប្លែក​មែនទែនដូច​ធម្មតា​ពេល​យើង​មក​ចឹង​យើង​ឃើញ​សាសន៍​យើង​ធ្វើ​ការ​ទាំងអស់តែ​នេះ​ងាក​ទៅ​ណា​ក៏​ជនជាតិ​គេ ហើយ Technical ក៏​ដូចជា​ការ Process ធ្វើការ​គេ​ផ្សេង​ពី​យើងចឹង​យើង​ក៏​សប្បាយ​ចិត្ត​ដែរដែល​យើង​មាន​ឱកាស​ទៅ​ឃើញ​ពិភពលោក​ខាង​ក្រៅ»។

សំណួរ៖មុន​ពេល​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក​អន្តរជាតិតើ​មាន​បួងសួង​វត្ថុ​សក្ដិសិទ្ធិ​អ្វី​នៅ​ប្រទេស​កម្ពុជា​ទេ?

ឆ្លើយ​តប​ដោយ​សំណើច​ក្អាកក្អាយ នីតា ថា៖ «ពេល​ទៅ​ដល់​យើង​បួងសួង​ដែរដូច​យើង​រាល់ដងយើង​ធាក់​ឆាក ៣ ដង អត់​ចោល​ទេសុំ​ឱ្យ​កូនចៅ​ធ្វើ​បាន​ល្អ​បំផុត យាយ​ទៅតែ​ប៉ុណ្ណឹង​អត់​ដឹង​ថា​អារម្មណ៍​មកពី​ណាក៏​ដូច​ជា​មាន​អារម្មណ៍​ថា​យើង​ត្រូវតែ​ធ្វើ​ឱ្យ​បាន​ល្អបើ​សិន​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាចឬ​ខ្លាច​គេឬ​ក៏​ធ្វើ​អត់​បាន​ល្អយើង​នឹង​ទៅ​ជា​ស្ដាយ​ឱកាស​ដែល​យើង​បាន​ទទួល​ហ្នឹង! ចឹង ក្នុង​អារម្មណ៍ខ្ញុំ​អត់​មាន​អារម្មណ៍​ថា​ភ័យអត់​មាន​អារម្មណ៍​អី​ទាំងអស់គឺ​ខ្ញុំ Do it the best របស់​ខ្ញុំ​តែ​ម្តងចឹង​បាន​អត់​មាន​ភ័យ​ទេតែ​ម្នាក់​ៗ​បែរ​ថា “អ៊ូយ idol មុខ​មាំ​មេស”»។

ទន្ទឹម​នឹង​ការ​ចែករំលែក​ពី​បទពិសោធន៍​រួច កញ្ញា មាន សូនីតា ក៏​បាន​ឱ្យ​ដឹង​ការ​ពិត​ម៉្យា​ទៀត​ពី​ក្រោយ​ការ​ដើរ​បង្ហាញ​ម៉ូដ​នៅ​ឆាក​អន្តរ​ជាតិ​នេះ។ ការ​ពិត​នោះ គឺ​ឱកាស​ដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ឱ្យ Pierre Cardinដែល​ជា​យីហោ​ដ៏​ល្បី​នៅ​ទី​ក្រុង​ប៉ារីស​នេះ មិនមែន​នាង​ទទួល​បាន​ពី​កម្ពុជា​ទៅ​នោះ​ទេ ប៉ុន្តែ​នាង​ទទួល​បាន​ដោយ​ភាព​ចៃដន្យ ពោល​គឺ​អំឡុង​ពេល​ដែល​នាង​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ឯ​ប្រទេស​បារាំង​នោះ។ តាម​គម្រោងការ តារា​សម្ដែង​ស្រី​ថ្ពាល់​ខួច រូប​នេះ គ្រោង​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្លង​ឆ្នាំ​តែ ២១ ថ្ងៃ​ប៉ុណ្ណោះ តែ​ដោយសារ​ទទួល​បាន​ឱកាស​ការងារ​នេះ ទើប​ត្រូវ​ពន្យារ​ពេល​នៅ​ទី​នោះ​រហូត ៤០ ថ្ងៃ​ទើប​ត្រឡប់​មក​កម្ពុជា​វិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក