ទើបបញ្ចេញ BABYMONSTER ជាផ្លូវការ ឥឡូវ YG មានគម្រោងបញ្ចេញក្រុមថ្មីទៀតនៅឆ្នាំនេះ

នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ ផលិតកម្ម YG បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងឆ្នាំ ២០២៤។ ស្របពេលដែល លោក Yang HyunSuk បានទិញនៅភាគហ៊ុនក្នុងផលិតកម្ម  YG បន្ថែមអស់ប្រាក់ប្រមាណ ២០ ពាន់លានវ៉ុន ឬប្រហែលជិត ១៥ លានដុល្លារអាមេរិក។ ការទិញភាគហ៊ុនបន្ថែមធ្វើឲ្យលោក Yang HyunSuk មានភាគហ៊ុនក្នុងដៃសរុប ១៩,៣ ភាគរយ។ លោកក៏បានសន្យានឹងធ្វើយ៉ាងនាំអ្វីដែលថ្មីមកជូនអ្នកគាំទ្រនៅពេលអនាគត។

ក្នុងសេចក្ដីប្រកាសនោះក៏បានបង្ហើបពីគម្រោងសម្រាប់ក្រុមនារីថ្មី BABYMONSTER ដោយក្រុមនេះនឹងបញ្ចេញបទចម្រៀងថ្មីមួយទៀតនៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៤។ បន្ថែមពីនេះ នឹងមានការបញ្ចេញ អាល់ប៊ុមតូចដំបូងនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៤។

ក្រៅពីក្រុមចម្រៀង BABYMONSTER ផលិតកម្ម YG ក៏បានលើកឡើងពីក្រុមចម្រៀងបុរស Treasure។ Treasure នឹងរៀបចំបទចម្រៀងថ្មី បន្ទាប់ពីបញ្ចប់ការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួន ហើយនឹងត្រៀមបង្ហាញខ្លួនក្នុងគម្រោងជាច្រើនទៀតក្នុងឆ្នាំ ២០២៤។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល YG ក៏បង្ហើបប្រាប់ពីគម្រោងរបស់ខ្លួនត្រៀមបញ្ចេញក្រុមចម្រៀងថ្មីមួយផ្សេងទៀតផងដែរ។ YG មានបំណងចង់បញ្ចេញក្រុមថ្មីមួយទៀតនៅចុងឆ្នាំ ២០២៤ ដោយចាប់ផ្ដើមរៀបចំចម្រាញ់យកអ្នកមានសមត្ថភាពមិនថាតែក្នុង និងក្រៅប្រទេស។

ជាមួយគ្នាដែរ បើទោះជាគ្មានការបញ្ជាក់ពីផលិតកម្ម YG ប៉ុន្ដែអ្នកគាំទ្រជាច្រើនជឿថាគម្រោងបញ្ចេញក្រុមថ្មីនេះគឺអាចជាក្រុមចម្រៀងបុរស ដោយសារតែអស់រយៈពេល ៤ ឆ្នាំហើយដែលផលិតកម្មមួយនេះខកខានចេញក្រុមចម្រៀងបុរសថ្មី។ ស្របពេលជាមួយគ្នាដែរ ក៏មានពាក្យចចាមអារ៉ាមថា YG កំពុងយកចិត្ដទុកដាក់លើការបង្កើតក្រុមចម្រៀងនារីជនជាតិជប៉ុន និងក្រុមចម្រៀងបុរសជនជាតិថៃ ហើយក្រុមទាំងពីរនេះនឹងបញ្ចេញនៅចុងឆ្នាំ ២០២៤ តែម្ដង។

ដំណឹងនៃការបញ្ចេញក្រុមចម្រៀងថ្មីរបស់ផលិតកម្ម YG ធ្វើឲ្យអ្នកគាំទ្រមួយផ្នែកធំហាក់មានការមិនពេញចិត្ដ ដោយលើកឡើងថា YG គួរយកចិត្ដទុកដាក់លើក្រុមចម្រៀងដែលមានស្រាប់ និងផ្សព្វផ្សាយក្រុមទាំងនោះឲ្យបានល្អជាមុនសឹមបញ្ចេញក្រុមចម្រៀងថ្មីផ្សេងមួយទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ