ក្រោយផ្ទុះពាក្យចចាមអារ៉ាមមិនខ្វល់ពីរឿងកូនចូលរៀន ស្រាប់តែអតីតឳពុកក្មេករបស់ YangMi ចេញមកនិយាយដូច្នេះ

 ថ្មីៗនេះ តារាសម្ដែងស្រីលំដាប់កំពូលប្រទេសចិន YangMi និងអតីតស្វាមីលោក Hawick Lua ត្រូវបានអ្នកលេងលើបណ្ដាញសង្គមអ៊ីនធើណេតចេញមករិះគន់សាជាថ្មីម្ដងទៀតក្រោយលេចពាក្យចចាមអារ៉ាមថាអ្នកទាំងពីរមិនសូវយកចិត្តទុកជាមួយកូនស្រី Noemie ហើយងប់ងុលនឹងការងារពេករហូតកូនដល់អាយុចូលរៀនក៏មិនខ្វល់។

មែនទែនទៅ ចាប់តាំងពីតារាប្រុសស្រីមួយគូនេះប្រកាសលែងលះគ្នាជាផ្លូវការក្នុងឆ្នាំ ២០១៨ អ្នកទាំងពីរបានលើកឡើងថានឹងរួមគ្នាចិញ្ចឹមកូន និងឆ្លៀតពេលវេលានៅជាមួយកូនតូចឱ្យបានច្រើន។ តែដោយសារការងាររវល់ពេកទើបកូនស្រីត្រូវបានខាងឳពុកម្ដាយក្មេករបស់តារាស្រី YangMi ជាអ្នកមើលថែទាំនៅឯហុងកុង ។ បច្ចុប្បន្ន ទាំង YangMi និង Hawick Lua កំពុងមមាញឹកជាប់ដៃក្នុងការថតរឿង និងកម្មវិធីរៀងៗខ្លួន កាន់តែធ្វើឱ្យអ្នកទាំងពីរមិនសូវមានពេលជួបកូន។

មកទល់ពេលនេះ Noemie  មានអាយុប្រមាណជា ៨ ឆ្នាំទៅហើយ តែអ្វីដែលធ្វើឱ្យមហាជនមិនពេញចិត្តខ្លាំងគឺកូនដល់អាយុចូលរៀនតែឳពុកម្ដាយបែរជាមិនខ្វល់គិតតែពីរឿងការងារ។ អ្នកលេងបណ្ដាញសង្គមមួយចំនួនបញ្ចេញមតិចាក់ដោតដល់ YangMi និង Hawick Lua ថាតើយកកូនមកប្រទេសចិនវិញទេដើម្បីឱ្យរៀនសូត្រ ឬបម្រុងបន្ដមិនខ្វាយខ្វល់ទៀត។

ដោយឃើញរឿងកាន់តែមិនល្អ ឳពុកក្មេករបស់ YangMi លោក Lua Dan ក៏បានចេញមកបកស្រាយថា កូនប្រុស និងអតីតកូនប្រសាលោកខិតខំធ្វើការរាល់ថ្ងៃក៏ព្រោះតែកូនស្រីតូចមួយនេះហើយ ពួកគេកំពុងតែគិតពីរឿងសាលាកូនដូចគ្នា ប្រហែលជាអាចមករៀននៅទីក្រុងប៉េកាំងនាពេលខាងមុខ។

លោកបានបន្ថែមថា ខ្លួនក៏បានផ្ដល់ជាយោបល់ខ្លះៗ សម្រាប់សាលារៀនចៅស្រីដែរ តែការសម្រេចចិត្តគឺផ្ដល់អាទិភាពដល់កូនប្រុស និងអតីតកូនប្រសា ហើយពួកគេក៏មានគម្រោងគ្រប់យ៉ាងសម្រាប់  Noemie រួចរាល់អស់ដែរ ដូច្នេះកុំបារម្ភ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​