រស់ មុនី និង អ៊ូ តារា ថាភាពយន្ត action នៅកម្ពុជាឥឡូវមានសន្ទុះគាំទ្រកើនឡើង

ជាការពិតដែលវិស័យភាពយន្តនៅកម្ពុជានាពេលបច្ចុប្បន្នកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះគេឃើញមានវត្តមានរឿងបែបវាយប្រហារ (action) ផងដែរ។ ដ្បិតតែភាពយន្តបែបវាយប្រហារ នៅមិនទាន់សូវមានកំណើនក្នុងការផលិតខ្លាំងនៅកម្ពុជាដូចប្រភេទរឿងកំប្លែង រឿងខ្មោច និងរឿងបែបរ៉ូមែនទិច ក៏ពិតមែន ប៉ុន្តែរឿងបែប action នីមួយៗត្រូវផលិតឡើងយ៉ាងល្អ ប្រកបដោយគុណភាពស្តង់ដារ ដែលអ្នកទស្សនាអាចទទួលយកបាន។ 

គេនៅចាំបានថា រឿង “Jailbreak” រឿង “The Prey” និងរឿងមួយចំនួនទៀត ដែលសុទ្ធសឹងជារឿងបែប action សម្តែងដោយតារាសម្តែងខ្មែរ ក្រោមស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់ផលិតករល្បីៗនៅកម្ពុជា សុទ្ធតែធ្លាប់ទទួលបានការគាំទ្រខ្លាំង ទាំងនៅក្នុង និងក្រៅស្រុក ហើយក្នុងចំណោមរឿងទាំងនោះក៏ធ្លាប់ត្រូវយកទៅដាក់បញ្ចាំងក្នុង Netflix ថែមទៀតផង។

លើកឡើងពីសន្ទុះរឿង action នៅកម្ពុជានាពេលបច្ចុប្បន្ន តារាសម្តែងកំពុងលេចធ្លោក្នុងភាពយន្តបែបវាយប្រហារ ២ រូប គឺលោក រស់ មុនី និង អ៊ូ តារា បានបង្ហាញការយល់យ៉ាងដូច្នេះថា ភាពយន្ត​បែប​នោះ​បច្ចប្បន្ន​ទទួល​បាន​ការ​គាំទ្រ​ច្រើន​គួរសម​ពី​សំណាក់​អ្នក​ទស្សនិកជន។

លោក រស់ មុនី បាន​លើក​ឡើង​ថា៖ «បើតាមខ្ញុំមើលឃើញ ពីមុនមករឿង action នៅស្រុកខ្មែរយើងគឺអត់មានច្រើនទេ ប៉ុន្តែបន្ទាប់ពី Jimmy Henderson គាត់មកធ្វើរឿង «ហនុមាន» ឆ្នាំ ២០១៥ យើងឃើញថា មានការទទួលយកពីប្រជាជនខ្មែរយើងច្រើន។ បន្ទាប់ពីនោះមកយើងឃើញថាវា (រឿង action) បានឡើងមួយកម្រិតទៀត គឺរឿង «Jailbreak» អ៊ីចឹង បានន័យថារឿង action នៅស្រុកខ្មែរ មានការទទួលយក និងការគាំទ្រច្រើនពីសំណាក់ audience ខ្មែរ។ នេះតាមអ្វីដែលខ្ញុំមើលឃើញ»

ចំណែក អ៊ូ តារា ដែល​ជា​អ្នក​ជំនាញក្បាច់​គុណ​ល្បុក្កតោ និយាយថា ៖ «ទាក់ទងនៅក្នុង film industry វាមានរសជាតិច្រើននៅក្នុងភាពយន្ត  អាចថា រឿងខ្មោច រឿងស៊ើបអង្កេត រឿងបែប action រឿងបែបកំប្លែង រឿង drama បែបមនោសញ្ចេតនា ក៏ប៉ុន្តែនៅស្រុកខ្មែរយើង យើងដូចខ្វះមួយ បានន័យថា action យើងនៅមានកម្រិតនៅឡើយ។ ដល់អ៊ីចឹង យើងចង់ឱ្យនៅក្នុង film industry លើពិភពលោកមានអ្វី យើងត្រូវបំពេញឱ្យគ្រប់លក្ខណៈក្នុងវិស័យភាពយន្តដូចគេដែរ។ ដូចនេះ យើងអ្នកជំនាញក្នុងរឿង action យើងក៏ព្យាយាមធ្វើរឿង action ឱ្យអស់ពីលទ្ធភាព ដើម្បីគេមើលមកឃើញថា ស្រុកខ្មែរក៏មានធ្វើ action ដែរ មិនមែនមានត្រឹមតែប្រទេសជិតខាង ឬក៏នៅអ៊ឺរ៉ុបនោះទេ នៅខ្មែរក៏យើងអាចធ្វើបានដូចគ្នា ហ្នឹងហើយ គឺជាឆន្ទៈរបស់យើងទាំងអស់គ្នា»

តារាសម្តែងលេចធ្លោក្នុងភាពយន្តបែបវាយប្រហារទាំង ២ សង្ឃឹមថា ប្រជាជនកម្ពុជានឹងនៅបន្តគាំទ្ររឿងប្រភេទ action ដែលខ្មែរ​ផលិត ហើយអ្នកទាំង ២ នឹងមានអ្វីថ្មីៗមកចែកជូនគ្រប់គ្នាបានទស្សនានៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន