កំពូលតារាសម្ដែងកូរ៉េ Won Bin បាត់មុខពីសិល្បៈជាង ១០ ឆ្នាំ ការពិតទៅសម្ងំធ្វើរឿងទាំងនេះ

Won Bin ជាតារាសម្ដែងល្បី​ល្បាញម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង និងជានិមិត្ដរូបរបស់តារាជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូងដូចគ្នា។ ភាគច្រើនលោកត្រូវបានតារាស្រីជាច្រើនក្នុងប្រទេសលើកឡើងថាជាប្រភេទបុរសក្នុងក្ដីស្រមៃ។ Won Bin មានប្រជាប្រិយភាពខ្លាំងកំឡុងឆ្នាំ ២០០០ រហូតដល់ ២០១០។ លោកបានបង្ហាញខ្លួនក្នុងភាពយន្ដចុងក្រោយក្នុងឆ្នាំ ២០១០ គឺរឿង “The Man From Nowhere” និងមិនជ្រើសសម្ដែងក្នុងរឿងណាទៀតឡើយចាប់ពីនោះ។

ថ្វីបើតារាសម្ដែងប្រុសជាច្រើនមានភាពលេចធ្លោជាបន្ដបន្ទាប់ ប៉ុន្ដែតារាប្រុស  Won Bin នៅតែត្រូវគេចាត់ទុកជាតារាប្រុសមានឥទ្ធិពលម្នាក់នាពេលបច្ចុប្បន្ន ស្របពេលដែលរឿងល្បីៗជាច្រើនដូចជា Train To Busan, Descendants Of the Sun, Along with The God និងផ្សេងៗទៀត សុទ្ធតែបានដាក់សំណើស្នើឱ្យលោកចូលរួមសម្ដែងជាតួឯកប្រុសតែត្រូវបដិសេធ។

លោកបានរៀបការក្នុងឆ្នាំ ២០១៥ ជាមួយតារាស្រី Lee NaYoung និងទទួលបានចំណងដៃកូនប្រុសម្នាក់។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រជានឹករឭកចំពោះលោកនោះគឺការខកខានមិនសម្ដែងរឿង មិនសូវចូលរួមកម្មវិធីនានា និងរស់នៅបែបស្ងប់ស្ងាត់។ ថ្មីៗ នេះ អ្នកជិតខាងរបស់តារាប្រុស WonBin ក៏បានទម្លាយពីជីវិតរបស់លោកនាពេលបច្ចុប្បន្នឱ្យគ្រប់គ្នាបានដឹង ចំពោះមូលហេតុដោយសារតែចង់ឱ្យគ្រប់គ្នាបានដឹងពីអត្ដចរិតគួរឱ្យស្រឡាញ់ចូលចិត្តរបស់លោក និងក្រុមគ្រួសារ។

អ្នកជិតខាងរបស់លោកបានទម្លាយថា៖ លោកជ្រើសរើសរស់នៅយ៉ាងសាមញ្ញ និងស្ងប់ស្ងាត់ខ្លាំង។ លោកបានរៀនចម្អិនម្ហូបថ្មីៗជាច្រើន មានដាំ និងធ្វើចំការផ្លែ ប៊ឺរី។ ជាពិសេស ព្រមទាំងធ្វើទឹកផ្លែបឺរី និងដំណាប់ផ្លែប៊ឺរីទៀតផង។ លោកតែងតែយកវាមកចែកដល់អ្នកជិតខាងដែលរស់នៅក្បែរលោក។ អ្វីដែលសំខាន់នោះមានវ័យ ៤៥ ឆ្នាំហើយប៉ុន្ដែលោកនៅតែស្រស់សង្ហា និងស្បែកហាក់មិនខ្មៅសោះបើទោះជានៅហាលក្រោមកម្ដៅស្ទើររាល់ថ្ងៃ។

បើទោះជារូបលោកជ្រើសរើសរស់នៅយ៉ាងសាមញ្ញហើយក្ដី ប៉ុន្ដែមហាជន និងអ្នកគាំទ្រជាច្រើននៅតែសង្ឃឹមថាលោកអាចត្រឡប់មកសម្ដែងវិញម្ដងទៀត ព្រោះអាយុរបស់លោកនៅតែអាចសម្ដែងបាន។ ស្របពេលជាមួយគ្នា មនុស្សជាច្រើនក៏ហាក់មានអារម្មណ៍សប្បាយរីករាយ ដោយសារលោករស់នៅយ៉ាងមានក្ដីសុខជាមួយក្រុមគ្រួសារលែងខ្វាយខ្វល់ពីការប្រកួតប្រជែងក្នុងពិភពសិល្បៈ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា