ហេង កនិកា សមត្ថភាពវិវត្តន៍លឿនដូចខ្យល់ព្យុះ ឆក់ចិត្តហ្វេនផេកល្បីៗជាច្រើន

ស្រីស្អាត ហេង កនិកា Miss Grand តាកែវ កំពុងធ្វើឱ្យហ្វេនផេកល្បីៗចំហមាត់ស្រែក វ៉ាវ ដាក់នាងគ្រប់ៗគ្នា ក្រោយឃើញនាងវិវត្តន៍សមត្ថភាពលឿនដូចខ្យល់ព្យុះលើសពីការរំពឹងទុកទៅទៀត។ ចាប់តាំងពីត្រូវប្រកាសជា Miss Grand តំណាងខេត្តតាកែវ ហេង កនិកា បានចូលរួមហ្វឹកហាត់យ៉ាងសកម្មជាមួយស្ថាប័ន Miss Grand និងបានចូលរួមគ្រប់កម្មវិធីដែលស្ថាប័នបានរៀបចំបានយ៉ាងល្អ។

ថ្មីៗនេះ កនិកា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ហ្វេនៗ និងបណ្តាហ្វេនផេកធំៗ ដោយស្ងាត់ៗនាងឆក់បានជយលាភីលេខ ៤ ក្នុងវិញ្ញាសារ Best sellers of HK7 និងមានឱកាស​បានចូលរួមភោជន​អាហារ និងជួបសំណេះសំណាលជាមួយ National director Miss Grand Cambodia អ្នកស្រី​ អ៊ឹម សុគន្ធា នៅភោជនីដ្ឋានផ្កាយប្រាំថែមទៀតផង។ រឹតតែឆក់ចិត្តហ្វេនផេកខ្លាំងជាងនេះទៀតនោះ គឺការរៀបចំតុបតែងខ្លួនរបស់ កនិកា ស្អាតមិនធម្មតា ដោយនាងយល់ច្បាស់ពី concept នៃកម្មវិធី រហូតផេកផ្លូវការ Beauty Pageant Reviewer ហ៊ានហៅនាងថា សេះខ្មៅ (Dark horse) ថែមទៀតផង។

ដោយសារសមត្ថភាពវិវត្តន៍លឿនខ្លាំងដូចខ្យល់ព្យុះរបស់ Miss Grand តាកែវ នាង​បានឆក់ចិត្តហ្វេនផេកល្បីៗឱ្យផ្សព្វផ្សាយពីនាងព្រោងព្រាតតែងម្តង ថែមទាំងលើកឡើងថា នាងជាបេក្ខភាពម្នាក់ដែលយើងមិនគួរមើលរំលងនោះឡើយ ទោះបីកម្ពស់មិនខ្ពស់ខ្លាំងដូចបេក្ខភាពដទៃក៏ដោយ។

ក្នុងនោះ ផេក Miss Sash Cambodia បានបង្ហោះឡើងថា «អោយអួយយប់នេះKaknikahMeet gala miss grand Cambodia និយាយមែនការតុបតែងខ្លួនសម្លៀកបំពាក់ អ្វីដែលពិសេសទៀតនោះយើងឃើញក្នុងការឡាយរបស់កញ្ញាជាមួយនឹង ceo miss grand cambodia ពពេញទៅដោយថាមពល និងភាពជឿជាក់ទាំងអស់នេះហើយគឺជាភាពវិវត្តដ៏ខ្លំាងខ្លារបស់កញ្ញានៅក្នុងកម្មវិធី ពិតជាមិនរាថយ»។ ចំណែក ផេក Family Beauty Pageant ក៏លើកឡើងថា «Alert button is On គ្រប់គ្នាមិនអាចមើលរំលងស្ត្រីមាឌតូចម្នាក់នេះបានទេពីព្រោះថានាងពិតជាមានសមត្ថភាព បទពិសោធន៍ និងភាពវៃឆ្លាតនៅក្នុងការឆ្លើយសំណួរផងដែរ ហើយថ្មីៗនេះនាងបានឈ្នះ Top5 best sellers គឺពិតជាមិនធម្មតា»

មិនទាន់អស់នៅឡើយ ហ្វេនផេក Queen of the Beauty pageant ក៏បង្ហោះថា «ចុះបើប្រាប់ថា ស្ងាត់តែក្ដៅ យល់ហើយអត់ថាចង់និយាយពីអី… មួយៗទៅយ័ត្នតែស្រីការដាក់វិញតិចថា ស៊ូអត់រួចទៅ»។ ខណៈផេក Beauty Pageant Reviewer បង្ហោះឡើងថា «សេះខ្មៅ Dark horse ម្នាក់ទៀតហើយ ក៉ំមើលរំលងម្នាក់នេះអោយសោះណា ស្ងាត់ៗតែមិននៅស្ងៀមទេណា ឆក់បាន TOP5 Best seller ។ ស្អាតមិនធម្មតា ការរៀបចំខ្លួន យល់ច្បាស់ពី concept កម្មវិធី ត្រលប់មកលើកនេះ មិនមែនលំៗទេណា»

រីឯផេក Universe Pageant ក៏រៀបរាប់ថា «ឃេីញតូចតែមាឌចឹងមែន តែបេីនិយាយពីសមត្ថភាពវិញនោះគឺមិនធម្មតានោះទេ ទាំងភាសា និង Q&A ហេង កនិកា ដែលជាបវរកញ្ញា Miss Grand តំណាងអោយខេត្ដតាកែវបានត្រៀមខ្លួនរួចរាល់ហេីយ ។ ការត្រលប់មកលេីកនេះ Admin មានអារម្មណ៍ថា កនិកា រៀង Update ជាងលេីកមុនច្រេីន និងយល់ពី Concept នៃការប្រកួត អ្វីដែលសំខាន់នោះថ្មីគឺ ប្អូនស្រីពិតជាសំណាងដែលបានជាប់នៅក្នុង Top 5 Best Sellers របស់ផលិតផល HK7 នៅក្នុងកម្មវិធី Miss Grand Cambodia 2023 ថែមទៀតផង ។ ចំណែកបណ្តាហ្វេនផេកធំៗជាច្រើនទៀតដែលបានបង្ហោះសរសើរសមត្ថភាពបេក្ខភាពម្នាក់នេះ។

សូមជម្រាបថា កញ្ញា ហេង កនិកា អាយុ ២១ ឆ្នាំ កម្ពស់ ១.៦១ ម៉ែត្រ ជានិស្សិតឆ្នាំទី២។ នាងអាចនិយាយបាន ៣ភាសា ដូចជា ភាសាខ្មែរ អង់គ្លេស (មធ្យម) និង ជប៉ុន (តិចតួច)។ នេះមិនមែនជាវេទិកាបវរកញ្ញាដំបូងរបស់ កនិកា នោះទេ កន្លងមកស្រីស្អាតរូបនេះក៏ធ្លាប់ចូលរួមប្រកួតកម្មវិធី MUC 2022  ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា