យោងតាមបណ្តាញសង្គមផ្លូវការ តារាសម្ដែង Winston Duke បានឱ្យដឹងថាខ្លួនបានមកដើរកម្សាន្តនៅប្រទេសកម្ពុជាតាំងពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៣ មកម្ល៉េះ។
លោក Winston Duke ដែលអ្នកគាំទ្រស្គាល់ថា M’baku ក្នុងភាពយន្ត Black Panther និង Wakanda Forever បានបង្ហោះរូបភាព និងវីដេអូ នៅក្នុងរីសត មួយក្នុងខេត្តសៀមរាប ដោយភ្ជាប់ជាមួយនឹង Caption ថា «ពេលព្រឹកនៅ ប្រទេសកម្ពុជាគឺដូច្នេះ…»។

បើតាមការឆ្លើយតបទៅ ខំមិនរបស់អ្នកគាំទ្រខ្លួន Winston Duke បានឱ្យដឹងថា លោកបានទៅទស្សនាប្រាសាទអង្គរវត្តតាំងពីទៀបភ្លឺ ពោលគឺទៅមើលថ្ងៃរះ និងទៅទស្សនាប្រាសាទ មួយចំនួនទៀតដូចប្រាសាទតាព្រហ្ម និងអង្គរធំ។ លើសពីនេះ ឆ្លើយតបទៅនឹងខំមិនមួយដែលអ្នកគាំទ្រ ណែនាំឱ្យលោកទៅលេងខេត្តកំពត លោកបានឆ្លើយថា «Yes I did ឬខ្ញុំបានទៅ»។
គួរបញ្ជាក់ថា Winston មិនមែនជាតួអង្គក្នុងភាពយន្ត BLACK PANTHER:Wakanda Forever តែម្នាក់ដែលមកទស្សនាប្រទេសកម្ពុជានោះ ពោលគឺ ប៉ុន្មានថ្ងៃមុន ឬសប្តាហ៍មុននេះដែរ តារាសម្ដែងស្រី Dominique Thorne តួ Ironheart ក្នុងរឿង Wakanda Forever ក៏បានបង្ហោះរូបភាពមួយនៅខេត្តសៀមរាបដូចគ្នា៕





























Account
Security
Favourite Content