ប្រភពជិតស្និទ្ធបានចែករំលែកថា លោក Yang Hyun-suk ដែលជាសហស្ថាបនិក YG Entertainment មិនបានបង្ហាញអាម្មណ៍ខឹង ឬអាក់អន់ចិត្តចំពោះ Park Bom នោះទេ។ យ៉ាងណាមិញ នៅយប់ថ្ងៃទី២៣ នេះ Park Bom បានចេញមកទម្លាយអារម្មណ៍ខកចិត្តបន្ថែមទៀត។

ប្រភពជិតស្និទ្ធដែលមិនបានបង្ហាញអត្តសញ្ញាណនេះ បានប្រាប់ទៅកាន់សារព័ត៌មាន OSEN នៅថ្ងៃទី២៣ ខែតុលាថា Yang Hyun-suk មិនមានអារម្មណ៍ខឹងសម្បារអ្វីនោះទេ ដែល Park Bom បានចោទប្រកាន់ថា ក្រុមហ៊ុនមិនបានទូរទាត់តម្លៃខ្លួនចំនួន ១០០២០០៣០០៤០០៦០០៧០០១០៤០០៣៧ វ៉ុន ឬប្រមាណ ៤.៥ ក្វាទ្រីលានដុល្លារអាមេរិកឱ្យនាង។ ផ្ទុយមកវិញ លោកបានព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពសុខភាពរបស់សិល្បករនៅពេលនេះ។
ដោយឡែក នៅយប់ថ្ងៃតែមួយ តារាស្រីវ័យ ៤១ឆ្នាំបានបង្ហោះសំណេរចំនួន ៣សន្លឹកផ្សេងទៀត នៅលើគណនី Instagram បង្ហាញការមិនពេញចិត្តថា YG ធ្លាប់បានសើចចំអកលើរូបរាងរបស់នាង ព្យាយាមប្រើប្រាស់នាង និងក្រុមគ្រួសារគ្រប់វិធីក្នុងរយៈពេលជាច្រើនឆ្នាំ រួមទាំងបញ្ហាក្រេឌីត និងប្រាក់ចំណូលផងដែរ។



Park Bom បានរំឭកដល់កាលដែល YG បានសើចចំអកទៅលើសម្រស់របស់នាងថា៖ “ពួកគេនិយាយថា ខ្ញុំធ្វើឱ្យមុខខ្ញុំខ្លួនឯងមើលទៅអាក្រក់ ដើម្បីឱ្យពួកគេអាចចំអកបាន។ គិតទៅ YG មិនដែលបង់ប្រាក់សម្រាប់ការវះកាត់កែសម្ផស្សរបស់ខ្ញុំទេ។ ខ្ញុំបានចំណាយទាំងអស់ដោយខ្លួនឯង”។
សមាជិកក្រុម 2NE1 រូបនេះបានបន្តរៀបរាប់ថា ក្រោយមក ធ្លាប់មានមនុស្សម្នាក់បានមកសុំទោសនាងនៅលើជណ្តើរ។ ពេលនាងសួរថាហេតុអ្វី អ្នកនោះបានឆ្លើយថា គេបានដឹងខុស ដែលបានយករឿងវះកាត់កែសម្ផស្សរបស់នាងយកទៅនិយាយលេង ក្នុងអត្ថន័យសើចចំអក។

និយាយពីបញ្ហាកម្មសិទ្ធិបញ្ញាវិញ Park Bom បានបង្ហើបថា៖ “ខ្ញុំបានសរសេរបទចម្រៀងទាំងអស់របស់ YG។ ប៉ុន្តែពួកគេមិនដែលឱ្យកម្រៃមកខ្ញុំទេ ហើយខ្ញុំក៏មិនដែលទទួលបានក្រេឌីតដែរ។ អ្នកសាកទៅស្វែងរកក្រេឌីតទៅ នឹងមិនឃើញឈ្មោះខ្ញុំទេ”។
បន្ថែមពីនេះ នាងបានឱ្យដឹងទៀតថា នាងខកចិត្តចំពោះក្រុមហ៊ុន ព្រោះបើទោះបីជានាងព្យាយាមធ្វើការងារខ្លាំងកម្រិតណា ក៏នៅតែមិនគ្រប់គ្រាន់ ហើយក្រុមហ៊ុនមិនដែលមើលឃើញពីការខិតខំនេះឡើយ។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ Park Bom បានលុបចោលការបង្ហោះទាំងពីរខាងលើចេញពីគណនី Instagram វិញហើយ ខណៈអ្នកគាំទ្រកាន់តែព្រួយបារម្ភពីបញ្ហាសុខភាពរបស់នាង៕

























Account
Security
Favourite Content