បើកឆាកឆ្នាំ ២០២៥ នៅក្នុងវិស័យចម្រៀងរ៉េបខ្មែរនាប៉ុន្មានថ្ងៃនេះ កំពុងតែមានព្យុះភ្លៀង Diss Track ម្ដងទៀតហើយ ក្រោយស្ងប់ស្ងាត់បានមួយរយៈពីសំណាក់កំពូលតារារ៉េបប្រចាំប្រទេស ២ រូប។ អ្នកគាំទ្រនៅចាំបានរូបភាព និងវីដេអូខ្លីៗដែលកំពូល Rapper ទាំង ២ បានចួប ហើយចាប់ដៃគ្នា ថ្ងៃមង្គលការ វិសាល និង ស្រីនា កាលពីចុងខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ហើយគិតថា លែងបានឮបទចម្រៀងDiss Track គូនេះតទៀតហើយ។

តែអ្វីៗដែលជាក្ដីស្រមៃអ្នកគាំទ្រទាំងសងខាង អាចនឹងរលាយ ក្រោយប៉ារូលបទចម្រៀងបែកធ្លាយពីកម្មវិធីថ្ងៃ The VannDa Listening Party ដែលអ្នកគាំទ្រវិស័យហ៊ីបហប់គិតថា បទដែល វណ្ណដា យកទៅច្រៀងនៅលើឆាក បានកំពុងតែឌឺដងទៅកាន់ភាគីគូបដិបក្ខ ហើយម្ខាងទៀតក៏មិនបានបង្អង់យូរទម្លាក់ទាំងបទចម្រៀង ទម្លាក់ទាំង status ផ្លែផ្កាតបតវិញភ្លាមៗទាន់ចិត្តក្ដៅតែម្ដង។
ងាកមកអ្នកគាំទ្រវិញ អាចគ្រាន់តែដឹងថាប្រភេទចង្វាក់ Hip-Hop តែមិនយល់ថាហេតុអ្វីជាមានការ Diss Track នេះកើតឡើងឡើយ។ សម្រាប់អ្នកស្នេហាវិស័យចម្រៀងហ៊ីបហប់ខ្លះប្រាកដជាដឹងពីអត្ថន័យខ្លះៗនៃការបង្កើតឲ្យមាន Diss Track របស់តារារ៉េបរួចមកហើយ តែខ្លះទៀតក៏សូវជាយល់ប៉ុន្មានដែរ។ ក្នុងនោះដើម្បីឲ្យប្រិយមិត្ត បានស្គាល់ និងដឹងពីរបៀបនៃការ Diss Track អាចមើលទៅអំណះអំណាងដែលលើកឡើងដោយ legend ខ្មែរ ២ រូប ដែលប្រឡូកជោកជាំក្នុងវិស័យតន្ត្រីមួយនេះ។


ទី១ តារារ៉េប Khmer 1 Jivit ដែលអ្នកគាំទ្រឲ្យរហស្សនាមថា ប៉ារ៉ូលពិឃាដបានបង្ហោះការយល់ឃើញក្នុងការដែល Rapper Diss Track គ្នាថា “Diss Track គឺជាកីឡារបស់ HipHop Culture សម្រាប់សិល្បករបរិយាយពីអារម្មណរបស់ខ្លួនទៅលើ គូបដិបក្ខ ហើយក៏ជាផ្នែកមួយនៃការប្រមូដខ្លួនឯងដែរ តែបើសួអំពីការដាក់ពិន្ទុទៅលើអ្វីទៅដែលអស្ចារ្យ ចំពោះ Diss song នីមួយៗមោរសួរខ្ញុំឯណេះ“។
មិនសូវជាខុសគ្នាពី Khmer 1 Jivit ឡើយ DJ Kdeb ដែលមានភាពល្បីល្បាញផ្នែករ៉េបជិត ២០ ឆ្នាំមកណេះ និយាយក្នុង Podcast មួយថា “Diss Track ជារឿងសាមញ្ញធម្មតា ក្នុងវិស័យ HipHop រ៉េប ហើយអ្នក Rap បើមិន Diss គ្នាទេ មិនដឹងថាសរសេរចម្រៀងពីអ្វីទេ“។ ម្ចាស់បទ «សុរា» បានបន្តទៀត ជាធម្មតាបទចម្រៀងមានរៀបរាប់ពីប្រភេទរឿង ស្នេហា ជីវិត ខូចចិត្ត ឈឺចាប់ ដដែលៗវិលទៅវិញទៅមក។
DJ ក្ដឹប បានសម្រាយពីការសរសេរបទប្រភេទ HipHop ថា “ដំបូងគឺសរសេរពីការលើកទឹកចិត្តខ្លួនឯង, ប្រវត្តិខ្លួនឯង, ការលើកទឹកចិត្ត, ការតស៊ូ, ឧបសគ្គមេរៀនក្នុងជីវិត,ការឈឺចាប់,ការតូចចិត្ត ការមើលងាយ…”។ តារារ៉េបដែលរូបនេះបន្ថែមទៀតថា ក្នុងវិស័យរ៉េបទាល់តែមានដៃគូដែលត្រូវ Diss គ្នា ទើបធ្វើឲ្យអ្នកគាំទ្រមានអ្វីស្ដាប់ថ្មីប្លែក និងបានលើកឡើងពីតារាបរទេសល្បីៗ បង្កើតបទចម្រៀងឌឺដងគ្នា ដែលនោះជារឿងធម្មតាទៅហើយ។
មួយឃ្លាចុងក្រោយពី ក្ដឹប បានឲ្យនិយមន័យ HipHop រ៉េបថា ជាសេរីភាពក្នុងការនិយាយ លើកលែងតែការប្រើដៃជើង ទើបមិនត្រូវ តែក្នុងអត្ថន័យចម្រៀងគឺគ្មានបញ្ហាអ្វីឡើយ៕
រូបភាព៖ KDEP MUSIC និង Khmer1Jivit Official
























































Account
Security
Favourite Content