បានបញ្ចប់ទៅហើយសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ដ៏អស្ចារ្យប្រចាំឆ្នាំ Weibo Night ២០២២ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣។ កម្មវិធីនេះមានការចូលរួមពីសិល្បករចិនល្បីៗរាប់រយនាក់ ហើយប្រិយមិត្តជាច្រើនប្រាកដជាចង់ដឹងថាតើតារាណាខ្លះដែលបានទទួលពានត្រលប់ទៅផ្ទះវិញ ហើយអ្នកណាជាម្ចាស់ពានដែលលេចធ្លោជាងគេ។ ដូច្នេះខាងក្រោមនេះ AMS នឹងសរុបជូនតែម្ដង៖
ចាប់ផ្តើមជាមួយរង្វាន់ធំគឺ Weibo King និង Queen បានទៅលើតារាប្រុស Hu Ge ទទួលពានរង្វាន់ King ខណៈតារាស្រី Liu Yifei ជាអ្នកទទួលពានរង្វាន់ Queen ។
ចំណែកប្រុសស្អាត Wang Yibo បានឈ្នះពានរង្វាន់ Weibo Breakthrough Film of the Year ខណៈដែល Xiao Zhan, Liu Yifei និង Zhang Ruoyun ទទួលបានពានរង្វាន់តារាសម្តែងប្រចាំឆ្នាំ ។
ជាបន្ត ក្រុម TFBOYS និង Wang Junkai បានឈ្នះពានរង្វាន់ Weibo’s Annual Attention Film person ដូចគ្នាជាមួយ Li Yu និង Yang Linao ដែរ។ ចំណែក Yiyang Qianxi បានឈ្នះWeibo’s Quality Filmaker ខណៈ Wang Yuan បានឈ្នះពានរង្វាន់តារាចម្រៀងប្រុសប្រចាំឆ្នាំ។

បន្ទាប់មកគឺតួឯកស្រីល្បីឈ្មោះ Dililabra និងតារាប្រុស Lixian បានឈ្នះពាន Weibo Performance Actor of the Year។
តារាសម្ដែងមួយគូទៀតគឺ Yu Shuxin និង Wang Hedi ទទួលបានពានរង្វាន់ Weibo’s Attention Actor of The Year ហើយតារាសម្ដែងប្រុសពីររូបទៀតគឺ Gong Jun និង Wulei ក៏ទទួលបានពានរង្វាន់នេះដូចគ្នា។
ចំណែកតារាសម្ដែង Xukai បានឈ្នះពានរង្វាន់ Weibo Breakthrough Actor of the Year រួមជាមួយតារាសម្ដែង ៤ នាក់ផ្សេងទៀតក៏ទទួលបានពានរង្វាន់នេះដែរ។
ដោយឡែកក្រុមចម្រៀងបុរស INTO1 បានឈ្នះពាន Weibo Breakthrough Group of the Year ខណៈពានរង្វាន់ Weibo’s Annual Influence Portfolio បានទៅក្រុម TNT។
ក្រៅពីនេះ តារាចម្រៀង Cai Xukun ក៏បានទទួលពានរង្វាន់ All-rounder Musician of the Year មួយដែរនៅក្នុងព្រឹត្តិការណ៍នេះ។
ទាំងនេះគឺគ្រាន់តែជាពានរង្វាន់សម្រាប់តារាសម្ដែង និងសិល្បករខ្លះៗប៉ុណ្ណោះ ដោយនៅមានរង្វាន់ផ្សេងទៀតត្រូវបានប្រគល់ដល់អ្នកមានស្នាដៃក្នុងវិស័យសិល្បៈក្នុងព្រឹត្តិការណ៍ Weibo Night 2022។ លើសពីនេះ ក្នុងអំឡុងពេលនៃការប្រកាសពានរង្វាន់ ក៏មានការសម្ដែងពីសិល្បករជាច្រើនផងដែរដូចជាក្រុម INTO1, TNT រួមទាំងតារាប្រុស Cai Xukun ជាដើម ៕





























Account
Security
Favourite Content