វ័យ ១២ ឆ្នាំ ឌៀប សុហ្វៀរ៉ា ឆក់បានតំណែងតួឯកស្រីលើកដំបូងក្នុងរឿងខ្នាតធំ

ក្រោយជាប់ជយលាភី 2nd Runner Up Little Miss ពីការប្រកួតអន្តរជាតិ យុវតីរូបស្រស់កូនកាត់ខ្មែរ-រស្ស៊ី ឌៀប សុហ្វៀរ៉ា ចាប់ផ្តើមមានទីផ្សារខ្ពស់ ដោយនាងទទួលបានការងារសិល្បៈច្រើនជាហូរហែ ក្នុងនោះមានទាំងការថតផលិតផល ថតប៉្រូម៉ូត ថតសម្អាងការ ហើយថ្មីៗនេះនាងទើបក្តោបបានតំណែងតួឯកស្រីក្នុងរឿងខ្នាតធំមួយរបស់ផលិតកម្ម LD Entertainment ចំណងជើង «រូបថតចម្លង» ជាប្រភេទរឿងបែបរន្ធត់ ដែលបច្ចុប្បន្នរឿងនេះកំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំ ព្រោះត្រូវត្រៀមចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខ។

យុវតីវ័យ ១២ ឆ្នាំនេះឱ្យដឹងថា តំណែងតួឯកលើកដំបូងក្នុងរឿងខ្នាតធំបែបនេះ ជាបទពិសោធន៍ថ្មីប្លែកសម្រាប់នាង ព្រោះកន្លងមកនាងធ្លាប់តែថតរឿងភាគទូរទស្សន៍។ បើនិយាយពីផលលំបាកវិញគឺតែងតែមាន តែដោយសារមានបទពិសោធន៏ពីការថតរឿងភាគមកខ្លះហើយ ដូច្នេះផលលំបាកទាំងនោះមិនមែនជាបញ្ហាទេ។ ដ្បិតជាការគ្រងតំណែងតួឯកលើកដំបូង​ពិតមែន តែ ឌៀប សុហ្វៀរ៉ា មានក្តីរំពឹងខ្ពស់លើស្នាដៃរបស់ខ្លួនឯង តែនាងនៅតែត្រូវការកម្លាំងចិត្ត និងការគាំទ្របន្ថែមពីពុកម៉ែបងប្អូន។

ក្រៅពីទទួលថតរឿងខ្នាតធំ «រូបថតចម្លង» សុហ្វៀរ៉ា មិនទាន់មានគម្រោងថតរឿងថ្មីផ្សេងទៀតទេ ដោយសារនាងចង់ទុកពេលខ្លះផ្តោតលើការសិក្សា ដែលសព្វថ្ងៃនាងជាសិស្សរៀនថ្នាក់ទី៧ នៅសាលាប៊ែលធី សាខាកាំកូ។ តែយ៉ាងណា ពន្លកតារាសម្តែងថ្មីនេះនៅតែឆ្លៀតពេលខ្លះថតសម្អាងឱ្យគេផងដែរ ព្រោះពេលនេះនាងហាក់ត្រូវប៉ាន់ខ្លាំងលើការថតសម្អាងសម្រាប់រដូវកាលថ្មី ថតប្រូម៉ូត និងផ្សព្វផ្សាយផលិតផលជាដើម។

យុវតីវ័យ ១២ ឆ្នាំនេះ​ ទទួលស្គាល់​រវាងការរៀន និងការងារសិល្បៈវាពិតជាប្រទាញប្រទង់មែន តែនាងអាចបែកចែកពេលវេលាបាន ម៉្យាងក្រុមការងារក៏យោគយល់ឱ្យទុកពេលឱ្យនាងរៀនខ្លះ ដូច្នេះមិនជាបញ្ហាទេ។ 

ជយលាភី 2nd Runner Up Little Miss មិនទាន់មានគម្រោងចូលប្រកួតប្រជែងកម្មវិធីសម្រស់ជាថ្មីនោះទេ ដោយនាងចង់ទុកពេលផ្តោតលើការសិក្សា និងប្រឹងពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងជាងនេះបន្តិចសិន ទើបសម្លឹងមើលការប្រកួតថ្មីនៅពេលក្រោយ។ ប៉ុន្តែ ពេលនាងនាងសូមឱ្យពុកម៉ែបងប្អូនជួយគាំទ្រលើស្នាដៃរឿងខ្នាតធំថ្មី «រូបថតចម្លង» របស់ផលិតកម្ម LD Entertainment ដែលនាងសម្តែងជាតួឯកស្រី ជាមួយកម្លោះសង្ហា ម៉េងឃុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម