បើនិយាយពីការតុបតែងមុខ កូល័រថ្ពាល់គឺជាជំហានដ៏សំខាន់ដែលជួយលើកមុខយើងឱ្យមានភាពស្រស់ស្អាតថែមមួយកម្រិត ភ្លឺថ្លា និងក្មេងជាងវ័យ ២-៣ ឆ្នាំផងដែរ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវការផាត់ថ្ពាល់ ៣ បែបដែលជួយឱ្យស្រស់ស្អាត ហើយពេញនិយមក្នុងការផាត់មុខរបស់នារីកូរ៉េដែរ៖
១. Drunk blush
ការផាត់មួយនេះកំពុងទទួលបានការពេញនិយមខ្លាំង ហើយយើងក៏អាចហៅការផាត់ថ្ពាល់បែបនេះជា ការផាត់ថ្ពាល់បែបស្រវឹង។ ចំណុចសំខាន់នៃការផាត់ថ្ពាល់មួយបែបនេះគឺចាប់ពីថ្ពាល់រហូតដល់គល់ច្រមុះ ហើយត្រូវផាត់ឱ្យរាងដិតបន្តិចឱ្យមើលទៅដូចជាកំពុងស្រវឹងមែនទែនដែរ។
២. Fruit blush
ការផាត់ថ្ពាល់បែបនេះមើលទៅដូចជាផ្លែប៉ោមទុំគួរឱ្យស្រឡាញ់ និងក្មេងជាងវ័យ។ សម្រាប់ចំណុចសំខាន់នៃការផាត់ថ្ពាល់នេះដែរគឺស្ថិតនៅចំកណ្ដាលថ្ពាល់។ ប៉ុន្តែមិនមែនផាត់អូសចុះក្រោមទេ គឺត្រូវផាត់ជារាងរង្វង់។
៣. Natural blush
សម្រាប់សិស្ស ឬអ្នកដែលចង់ឱ្យមើលទៅសាមញ្ញតែស្អាតអាចជ្រើសរើសការផាត់ថ្ពាល់មួយប្រភេទនេះបាន។ វិធីងាយៗក្នុងការអនុវត្តគឺគ្រាន់តែញញឹមស្រាលៗ ហើយផាត់លើឆ្អឹងថ្ពាល់ដែលនៅខ្ពស់ជាងគេ។ យើងអាចប្រើពណ៌ដូចទៅនឹងក្រែមរឹតតែងាយស្រួល មិនពិបាកជ្រើសរើសពណ៌។ ប៉ុន្តែត្រូវប្រយ័ត្នទៅលើបរិមាណកុំឱ្យដិតខ្លាំងពេក៕